Sungjin ទម្លាយថា ​លោកទទួលបានថ្លៃខ្លួនត្រឹម ១ម៉ឺនរៀលប៉ុណ្ណោះ ពីការងារដំបូងក្នុងវិស័យខេប៉ុប

Sungjin បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការចាប់ផ្ដើមដំណើរនៅលើវិថីខេប៉ុប និងទំនួលខុសត្រូវក្នុងនាមជាមេក្រុម DAY6 តាមរយៈការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Your Quiz on the Block ចាក់ផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញានេះ។

រំឭកត្រឡប់ទៅថ្ងៃដំបូងៗ បន្ទាប់ពីបានបង្ហាញខ្លួនជាក្រុមចម្រៀង DAY6 តារាប្រុសវ័យ ៣២ឆ្នាំ បានរៀបរាប់ថា វាគឺជាពេលវេលាដែលក្ដីស្រមៃដ៏ធំរបស់លោក បានជួបនឹងការពិតមិនគួរឱ្យជឿ។ Sungjin រៀបរាប់ថា៖ “ខ្ញុំមានមហិច្ឆតាធំ ដូចជាការសម្តែងនៅក្នុងកម្មវិធី Super Bowl ជាដើម ប៉ុន្តែបន្ទាប់ពី Debut  ក្តីសុបិនទាំងនោះបានធ្លាក់ចុះតែម្ដង។ ប្រាក់ចំណូលដែលពួកយើងទទួលបានដំបូងគឺត្រឹមតែ ៣៦០០វ៉ុន (ប្រមាណ ២.៦​ ដុល្លារអាមេរិក) ប៉ុណ្ណោះ”។

Sungjin បានបន្តថា ៖ “នៅពេលនោះ មី ១កំប៉ុងគឺថ្លៃ ៦០០វ៉ុន (ប្រមាណ ០.៤៣ ដុល្លារអាមេរិក) ​។ ខ្ញុំគិតថា បើសិនជាយើងសន្សំសំចៃបន្តិច យើងអាចទិញមីបាន ៦ កំ​ប៉ុងក្នុងមួយខែ”​។

​“ក្នុងនាមជាមេក្រុម ខ្ញុំគិតថាខ្ញុំត្រូវតែទទួលខុសត្រូវទៅលើកូនក្រុមខ្ញុំ។ អ៊ីចឹងហើយ ខ្ញុំបានសុំប្រាក់ពីឪពុកម្ដាយខ្ញុំបន្ថែម និងយកប្រាក់នោះមានចំណាយជាមួយនឹងសមាជិកក្រុម។ យើងពិតជាមិនមានប្រាក់មែន នៅពេលនោះ” ដ្បិតមិនមែនជាតួនាទីរបស់ខ្លួនក៏ពិតមែន តែមេក្រុមរូបនេះ បានបង្ហាញភាពជាមេក្រុមបែបនេះ។

Sungjin បានចែករំលែកទៀតថា នៅគ្រានោះ​ លោកបានព្យាយាមផ្សព្វផ្សាយក្រុមឱ្យគេស្គាល់តាមគ្រប់វិធីដែលអាចធ្វើទៅបាន មិនថានៅពេលដែលលោកទៅញ៉ាំអាហារជុំគ្នាជាមួយនឹងក្រុមការងារដែលអញ្ជើញលោកចូលរួមជាភ្ញៀវកិត្តិយស ឬសូម្បីតែក្រុមអ្នកនិពន្ធដែលប្រឡូកក្នុងវិស័យនេះនោះទេ។

យ៉ាងណាមិញ កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ​ ក្រុមចម្រៀង DAY6 បានបន្តដំណើររបស់ខ្លួនចូលមកដល់ឆ្នាំទី ១០ហើយ។ នៅក្នុងឱកាសនៃគម្រប់ខួប ១ ទសវត្សរ៍ សមាជិកចំនួន ៤រូប គឺ Sungjin, Young K, Wonpil និង Dowoon បានអបអរសាទរ ដោយការបញ្ចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា THE DECADE៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *