គួរឱ្យស្រឡាញ់ណាស់! តារាប្រុស SungHoon ទៅសម្ពោធរឿងថ្មីឆ្លៀតយកឆ្កែរបស់ខ្លួនទៅតាមទៀត

នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា នេះ តារាសម្ដែងប្រុសកូរ៉េរូបសង្ហា Sunghoon បានចូលរួមកម្មវិធីសម្ពោធរឿងភាគថ្មីរបស់ខ្លួន “Woori The Virgin” តែអ្វីដែលធ្វើឱ្យមហាជន និងបណ្ដាអ្នកកាសែតកាន់តែមានចំណាប់អារម្មណ៍ខ្លាំងនោះគឺរូបលោកបានដើរបណ្ដើរឆ្កែដ៏គួរឱ្យស្រឡាញ់របស់ខ្លួនចូលរួមផងដែរ។

មែនទែនទៅក្នុងកំឡុងពេលដើរមកកាន់កម្រាលព្រំក្រហមដើម្បីថតរូប មុនដំបូងគឺតារាប្រុសវ័យ ៣៩ ឆ្នាំរូបនេះគឺដើរមកមុនថតរូប តែដោយសារឆ្កែរបស់លោក Yanghee ពិតជាគួរឱ្យស្រឡាញ់ខ្លាំងក៏ត្រូវបានក្រុមអ្នកកាសែតស្នើឱ្យឡើងមកថតរូបជាមួយនឹងលោកដែរ មិនបង្អង់យូរតារាប្រុសរូបនេះក៏បក់ដៃហៅជាសញ្ញាដើម្បីឱ្យឆ្កែរបស់លោកបានថតរូបរួមគ្នា។

កាន់តែធ្វើឱ្យមហាជន និងបណ្ដាអ្នកកាសែតភ្ញាក់ផ្អើលនោះគឺសត្វឆ្កែរបស់តារាប្រុស Sunghoon ពិតជាមានភាពវៃឆ្លាត ថែមទាំងមិនមានភាពភ័យខ្លាចសូម្បីតែបន្ដិច។ ជំនួសមកវិញគឺការដើរយ៉ាងជឿជាក់មកលើកម្រាលព្រំក្រហម ហើយថែមទាំងស្ដាប់បង្គាប់ទៀតផងឱ្យអង្គុយ ឱ្យឈរក៏ភ្លាម។

ក្រោយពីបានឃើញរូបភាពរបស់ Yanghee ចែកចាយពាសពេញបណ្ដាញសង្គមមហាជនជាច្រើនមិនថាតែក្នុងប្រទេសកូរ៉េ ឬក្រៅប្រទេសឡើយសុទ្ធតែបញ្ចេញមតិសរសើរថា Yanghee ពិតជាចេះខ្លាំងនិងគួរឱ្យស្រឡាញ់ខ្លាំង។ ទាំងម្ចាស់ដែលជាតារាប្រុស Sunghoon និង Yanghee ពិតជាដើរត្រសងគ្នាសមគ្មានទាស់តែម្ដង សង្ហា និងគួរឱ្យស្រឡាញ់ថែមទាំងមើលទៅថ្លៃថ្នូរទៀត។

គួរបញ្ជាក់ដែរថា សម្រាប់រឿងភាគថ្មីរបស់លោក “Woori The Virgin” នឹងចាក់ផ្សាយនៅថ្ងៃទី ៩ ខែ ឧសភា ខាងមុខនេះលើកញ្ចក់ទូរទស្សន៍ SBS៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​