ស៊ូ ម៉ានិច្ច អតីតបវរកញ្ញាខេត្តកំពង់ឆ្នាំងបង្កើតសៀវភៅសរសេរ 3D ដំបូងគេនៅកម្ពុជា ដែលមានរំលេចរូបព្រះបរមរាជវាំង និងប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត និងទាក់ទាញ។

ផ្ដើមចេញពីចិត្តស្រលាញ់ និងចង់ផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែង និងមានសម្បត្តិវប្បធម៌ដ៏សម្បូរបែបផងនោះ បវរកញ្ញាខេត្តកំពង់ឆ្នាំង ស៊ូ ម៉ានិច្ច បានចាប់ផ្ដើមការងារមួយដែលជាចំណូលចិត្តរបស់ខ្លួនដោយបានបង្កើតសៀវភៅសរសេរមានកម្រាស់ ១២០ ទំព័រ ហើយបានដាក់បញ្ចូលសម្បត្តិវប្បធម៌របស់ខ្មែរដ៏ល្អអស្ចារ្យនោះ គឺប្រាសាទអង្គរវត្ត និងព្រះបរមរាជវាំង។
នេះជាសៀវភៅ 3D ដំបូងគេបង្អស់នៅកម្ពុជាហើយក៏ជាស្នាដៃដ៏ប្រណិតមួយដែលគួរទទួលបានការកោតសរសើរ និងគាំទ្រព្រោះជាស្នាដៃកូនខ្មែរពិតៗ ។ គួរបញ្ចាក់ដែរថា ម៉ានិច្ច មិនត្រឹមតែជា top 6 ក្នុងចំណោមបវរកញ្ញាខេត្តកំពង់ឆ្នាំង តែបវរកញ្ញារូបនេះមានទាំងសម្រស់ ចំណេះដឹង និងភាពច្នៃប្រតិដ្ឋជាមួយការដាក់បង្ហាញបេតិកភណ្ឌរបស់កម្ពុជាទៅកាន់ពិភពលោកថែមទៀតផង។




និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុរូបនេះ បានបានបញ្ជាក់ប្រាប់បន្ថែមថា៖ «មូលហេតុដែលខ្ញុំជ្រើសរើសយកព្រះបរមរាជវាំង និងប្រាសាទអង្គរវត្តជាចំណុចចាប់ផ្ដើមដំបូងនៃការបង្កើតសៀវភៅ 3D ព្រោះខ្ញុំយល់ថាប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងមានសម្បត្តិវប្បធម៌ដ៏សម្បូរបែប ហើយខ្ញុំចង់ឱ្យពិភពលោកបានដឹងតាមរយៈការផលិត និងផ្សព្វផ្សាយសៀវភៅ 3D ដើម្បីមនុស្សជាច្រើនកាន់តែអាចដឹងពីវប្បធម៌របស់យើង»។

មិនត្រឹមតែប៉ុណ្ណោះ អ្នកបង្កើតសៀវភៅ 3D ដំបូងរូបនេះ មានគម្រោងចង់បង្កើតកាក់អនុស្សាវរីយ៍ និងគ្រឿងអលង្ការប្រណិត សម្រាប់ប្រទេសយើងនាពេលអនាគតថែមទៀតផង៕























Account
Security
Favourite Content