Lee Joo Shil តួម្ដាយក្នុងរឿង​ Squid Game 2 ទទួលមរណភាព ដោយសារជំងឺមហារីកក្រពះ  

បន្ទាប់ពីព្យាយាមតស៊ូនឹងជំងឺមហារីកក្រពះ តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២៤ តារាសម្ដែងស្រីពីប្រទេសកូរ៉េខាងត្បូង Lee Joo Shil បានទទួលមរណភាពក្នុងវ័យ ៨១ ឆ្នាំ នៅឯផ្ទះរបស់​លោកស្រី ក្នុងទីក្រុង Uijeongbu ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២ ខែកុម្ភៈនេះ ។

តាមរយៈភ្នាក់ងារ 1230culture ដែលទទួលបន្ទុកគ្រប់គ្រងការងារសម្ដែងរបស់ Lee Joo Shil បានបញ្ជាក់ពីមូលហេតុ និងការរកឃើញជំងឺមួយនេះ ប្រហែលជា ៣ខែមុន សុខភាពរបស់តារាសម្ដែង Lee Joo Shil បានធ្លាក់ចុះ ហើយបន្ទាប់ពីបានពិនិត្យនៅមន្ទីរពេទ្យ គាត់បានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពះ។

ជាក់ស្ដែង នេះមិនមែនជាការកើតជំងឺមហារីកលើកទីមួយរបស់ Lee Joo Shil ដោយកាលពីឆ្នាំ ១៩៣៣ សិល្បករជើងចាស់រូបនេះក៏ធ្លាប់បានពិនិត្យរកឃើញជំងឺមហារីកសុដន់ដំណាក់កាលទី៣ ម្ដងរួចមកហើយ។ តាមរយៈ Koreaboo លោកស្រីធ្លាប់បានប្រាប់ថា ខ្លួនបានព្យាយាមព្យាបាលជំងឺមួយនេះអស់ពេលជាង ១០ ឆ្នាំរហូតអាចជាសះស្បើយពីជំងឺខាងលើនេះបាន។

បន្ទាប់ពីនេះ តារាសម្ដែងវ័យជ្រេរូបនេះ បានរស់នៅដោយគ្មានជំងឺមហារីកអស់ពេលជាង ១៣ឆ្នាំ តែជាអកុសលនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ លោកស្រីបានប្រទះនឹងជំងឺមហារីកម្ដងទៀត ដែលកើតឡើងនៅក្នុងក្រពះ និងជាមូលហេតុនៃលាចាកលោករបស់លោកស្រី។

រំឭកពីប្រវត្តិការងារក្នុងវិស័យសិល្បៈវិញ Lee Joo Shil បានកើតក្នុងឆ្នាំ​ ១៩៤៤ និងចំណាយពេលជាង ៦០ ឆ្នាំធ្វើការនៅលើកញ្ចក់ទូរទស្សន៍ រឿងកុន និងរឿងភាគរបស់កូរ៉េខាងត្បូង។ ដោយផ្ដើមអាជីពជាអ្នកសម្ដែងចាប់តាំងពីឆ្នាំ ១៩៦៥ Lee Joo Shil បានក្លាយជាបុគ្គលដែលមានប្រជាប្រិយភាពមួយរូបនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៧៩ និងឆ្នាំ ១៩៨០ និងបានបន្សល់ទុកស្នាដៃក្នុងរឿងល្បីៗជាច្រើនចំណងជើង រួមមានរឿង «Train to Busan» ជាដើម។

បន្ថែមពីនេះ កាលពីពេលថ្មីៗកន្លងទៅ Lee Joo Shil ក៏បានចូលរួមសម្ដែងក្នុងរឿងភាគល្បីឈ្មោះរបស់ Netflix ដែលមានចំណងជើងថា Squid Game រដូវកាលទី២ ក្នុងនាមជាតួអង្គ Park Mal-soon ដែលត្រូវជាតួអង្គម្ដាយរបស់ Hwang Jun-ho និង Hwang In Ho ផងដែរ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យសពរបស់តួសម្ដែងស្រី Lee Joo Shil នឹងប្រារព្ធធ្វើឡើងនៅឯមន្ទីរពេទ្យ Sinchon Severance ទីក្រុងសេអ៊ូល ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

Leave a Reply

Your email address will not be published.Required fields are marked *