មិត្តភ័ក្តិរួមអាជីព ៣ នាក់ បបួលគ្នាដាក់មួយបទធ្វើឱ្យហ្វេនៗស្ដាប់ហើយព្រឺសម្បុរតែម្ដង។ បទ «មនុស្សបែកគ្នាជួបគ្នាវិញទេ?» សំនៀងដើមរបស់តារាចម្រៀង ហ្យូណូ ត្រូវបានកំលោះសង្ហាទាំង ៣ យកមកច្រៀងឡើងវិញ ពីរោះខ្លាំង ស្រែកអស់តុងតែម្ដង។



ថ្មីៗនេះបទចម្រៀង «មនុស្សបែកគ្នាជួបគ្នាវិញទេ?» ដែលលចេញតាំងពី ៤ឆ្នាំ មុន កំពុងទទួលបានការគាំទ្រ និងពេញនិយមខ្លាំងនៅក្នុងស្រទាប់យុវវ័យ និងត្រូវបានយកទៅ cover ច្រៀងស្ទើរគ្រប់កន្លែង។ ស្រាប់តែប៉ុន្មានថ្ងៃមុន ចម្រៀងដ៏ពេញនិយមមួយនេះ ត្រូវបានម្ចាស់ពាន BEST OF THE BEST សួ វិចិត្រ, សុវណ្ណចន្នី អតីតបេក្ខភាព The Voice Cambodia Season 3 និងកំលោះសង្ហា នាង ដាវីន អតីត Top ៤ Cambodia Idol ច្រៀងរួមគ្នា បែបអាខូស្ទីក ធ្វើឱ្យអ្នកស្ដាប់ហើយ សឹងតែហើបខ្លួនផុតពីកៅអី។ អ្វីដែលធ្វើឱ្យមហាជនផ្ទុះការកោតសរសើរនោះគឺតុងចម្រៀងដែលពួកគាត់ទាំង ៣ ស្រែកច្រៀងជាតុងខ្ពស់ដែលមិនមែនជារឿងងាយស្រួលក្នុងការគ្រប់គ្រងឡើយ (មានវីដេអូ)។



អ្នកទាំង ៣ សុទ្ធតែមានទឹកដមសំឡេងល្អជាពិសេសបទចម្រៀងដែលមានតុងខ្ពស់តែម្ដង។ វីដេអូចម្រៀងរបស់ពួកគេត្រូវបានចែករំលែកព្រោងព្រាតពីសំណាក់ហ្វេនៗថែមទទួលបានការសរសើរពីទឹកដមសំឡេងមិនធម្មតារហូតមានខមិនខ្លះថា «បំពង់កពួកបងដូច AI ហើយ»៕
វីដេអូអាយដលទាំង៣ ច្រៀងរួមគ្នា បទ មនុស្សបែកគ្នា ជួបគ្នាវិញទេ ៖ https://www.facebook.com/Sourvichet01/videos/7321066107915757
























Account
Security
Favourite Content