ឈុត Pre-wedding ខ្លះៗរបស់ម្ចាស់មីងទ្រង់ ជេនណា គឺព្រះនាង នរោត្តម ពង្ស់សូរិយា បានបង្ហោះលើបណ្ដាញសង្គមបណ្ដើរៗហើយ។ ឈុតថ្មីដែលបង្ហើបឲ្យឃើញនេះដែរ ក៏ជាឈុតប្រពៃណីដែរ គ្រាន់តែឈុតពណ៌ពីលើកមុនតែប៉ុណ្ណោះ។

បើតាមការបង្ហោះពីខាងសម្អាងការ ស៊ិនឌី ឲ្យដឹងថា ឈុតដែលព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះបុត្រីនៃសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គ្រងថតនៅប្រាសាទបុរាណមួយកន្លែងលើទឹកដីអង្គរ ខេត្តសៀមរាបយកតាមលំនាំឈុតនៃសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។
សម្អាងការស៊ិនឌី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយបានបរិយាយថា «ស៊ីនឌីសំអាងការ ពិតជាមានកិត្តិយសយ៉ាងក្រៃលែងដែលបានតុបតែងកាយថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះបុត្រីនៃសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។ ឈុតដែលតុបតែងឆ្លងនៅលើព្រះកាយព្រះអង្គម្ចាស់ក្សត្រិយ៍ គឺជាឈុតមួយយកតាមលំនាំតាមឈុតនៃសម្ដេចព្រះវររាជមាតាជាតិខ្មែរ កាលទ្រង់ក្រសាលកុនកាលពីទសវត្សរ៍ ៦០ ជាមួយសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋនៃយើង»។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ជាគូរដណ្ដឹងរបស់អ្នកជំនួញរូបសង្ហា និងក្ដោបក្ដាប់អាជីវកម្មច្រើនក្នុងដៃទាំងវ័យទើប ២៥ ឆ្នាំ គឺលោក អ៊ឹង ស៊ីវឈន់។ អ្នកទាំង ២ បានភ្ជាប់ពាក្យជាផ្លូវការអំឡុងខែ ៥ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ៕

















រូបភាព៖ ស៊ីនឌី សំអាងការ – Cindy Premium Wedding Planner























Account
Security
Favourite Content