សោកស្ដាយ! ខន សុរិយា សម្រេចដកខ្លួនចេញពីការប្រកួត Miss World

យប់​មិញ​នេះ បវរ​កញ្ញា​ដែល​ត្រូវ​តំណាង​កម្ពុជាចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss World កញ្ញា ខន សូរិយា បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ក្រោម​ហេតុផល​មួយ​ចំនួន​ដែល​នាង​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា Miss World Cambodia 2025។

មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា កញ្ញា ខន សូរិយា ត្រូវ​បាន​ជ្រើស​ឱ្យ​តំណាង​កម្ពុជា​ ដើម្បីចូលរួម​ប្រកួត​លើវេទិកាអន្តរជាតិនៃកម្មវិធី Miss World 2026។ ជាក់​ស្ដែង នា​រាត្រី​ថ្ងៃ​ ២០ ខែមករា ម្សិល​មិញ ម្ចាស់​មកុដ Miss World Cambodia 2025 រូប​នេះ​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ ដោយ​បាន​បញ្ជាក់​ពី​ហេតុផល និង​រឿងរ៉ាវ​ដែល​នាង​បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​ត្រៀម​ខ្លួន​នៃ​ការ​ចេញ​ទៅ​ប្រកួត។

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ឈាន​ជើង​ចូល​វិស័យ​មួយ​នេះ កញ្ញា ខន សូរិយា បាន​ដាក់​ចិត្ត កាយ និង​បេះដូង​លើ​ការ​ប្រកួត ថែម​ទាំង​បាន​ព្យាយាម​សិក្សា ស្រាវជ្រាវ និង​បង្កើត​កម្មវិធី​សប្បុរសធម៌​បន្ថែមទៀត។ ដ្បិត​មានភាព​ក្មេង​ខ្ចី​ក្នុង​វិស័យ​​នេះ​ សូរិយា បាន​ព្យាយាម​ខិត​ខំ​អស់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​វា ប៉ុន្តែការ​ប្រឹងប្រែង​មួយ​នេះ​ក៏​បាន​មក​ដល់​ទី​មួយ​ដែល​មិន​អាច​បន្ត​ទៀត​បាន។ ពិត​ណាស់ ការ​ដើរ​នៅ​លើ​វិថី​មួយ​តែ​ម្នាក់​ឯង មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ ការ​ចាកចេញ​របស់ សូរិយា ​មិន​មែន​មក​ពី​កំហឹង ឬ​ទទួល​ការ​ស្ដី​បន្ទោស​អ្វីនោះឡើយ តែ​ជា​មេរៀន​មួយ​នៃ​បទ​ពិសោធន៍​ជីវិត។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ក្នុង​វីដេអូ​កាល​ពី​យប់​មិញ៕

វីដេអូទី១៖ facebook.com/reel/1240454091289789/?s=single_unit

វីដេអូទី២៖ facebook.com/reel/25067658119575047/?s=single_unit

រូបភាព ៖ Soriya Khorn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *