កាលពីយប់មិញ ពិភពសិល្បៈទាំងមូលផ្ទុះកំហឹង ដោយសារសម្ដីអតីតពិធីកររបស់ស្ថានីយទូរទស្សន៍ My TV ដែលនិយាយលេង តែប្រើពាក្យជ្រុលទៅដល់ សុភ័ក្រ កុសុម៉ា និងអនាគតស្វាមីនាង នៅលើបណ្ដាញសង្គម ស្របពេលមង្គលការរបស់តារាស្រីរូបនេះកាន់តែខិតជិតមកដល់។

ក្រោយ តាប៊ុយ បង្ហោះរូបភាពរបស់ សុភ័ក្រ កុសុម៉ា និងភ្ជាប់ជាមួយពាក្យពេចន៍ថា “តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ទេ តែខាងកូនក្រមុំថែមលុយការប្ដី“។ ធ្វើឲ្យសាមីខ្លួនទ្រាំមិនបាន ចូលទៅ comment តបភ្លាមៗថា “ឯងលេងយូរៗទៅដូចមិនឲ្យតម្លៃខ្ញុំទាំងពីរអ្នកសោះ សំណេរនេះសរសេរមកគឺអ្នកមិនដឹងគេប្រាកដជាមើលងាយទៅគូដណ្ដឹងខ្ញុំ ហើយមួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្ត្រី“។
ក្រោយឃើញការឆ្លើយតបរបស់ម្ចាស់ Kosoma Entertainment ដូចខាងលើហើយ ទាំងមិត្តក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រ ពិតជាពេញចិត្តចំពោះពាក្យរបស់តារាស្រីសម្បុរស្រអែមស្រស់រូបនេះខ្លាំងតែម្ដង ព្រោះថាសម្ដីរបស់ តាប៊ុយ ពិតជាមិនសមរម្យក្នុងការនិយាយលើបណ្ដាញសង្គម ដែលមានមនុស្សរាប់ម៉ឺនលាននាក់មើលឃើញនោះឡើយ។


មនុស្សជាច្រើនយល់ឃើញថា ការលេងសើចរបស់ តាប៊ុយ មកលើ កុសុម៉ា ប្រៀបដូចជាការមើលងាយច្រើនជាង ឬហៅថានិយាយលេង បន្លំមែន ព្រោះទាំងការបង្ហោះរូបភាព និងសំណេរដោយអ្នកផលិតកម្មវិធីរូបនោះ មិនបានសាកសួរសុំការអនុញ្ញាតពីសាមីខ្លួនទាំងពីរជាមុន។
ក្រោយការបង្កភាពល្អក់កករ ជាមួយម្ចាស់ដើមការរួចអ្នកគាំទ្រមួយចំនួនបានលើកឡើងថា តាប៊ុយ មិនគួរបង្ហាញមុខក្នុងកម្មវិធីមង្គលការរបស់ សុភ័ក្រ កុសុម៉ា និងលោក កែវ ធុនផល្លា ឡើយ បើទោះជានាងបានអញ្ជើញរួចហើយក៏ដោយ ក្រោយបាននិយាយប៉ះពាល់អ្នកទាំងពីរខ្លាំងបែបនោះ។


នៅពេលមានការមិនពេញចិត្តចំពោះរូបភាព និងសំណេរទាក់ទងនឹង សុភ័ក្រ កុសុម៉ា រួចមក តាប៊ុយ បានលុបរូបភាពចេញពីហ្វេសប៊ុកខ្លួន ប៉ុន្តែវាយឺតពេលបាត់ទៅហើយ ព្រោះទាំងអ្នកសិល្បៈ និងមហាជនបានចូលទៅចុច Unlike និង Unfollow ផេករបស់លោកជាច្រើន៕

























Account
Security
Favourite Content