ដំណឹងដ៏សែនរន្ធត់នៃការបាត់បង់អ្នកនិពន្ធល្បីឈ្មោះមួយរូបប្រចាំរស្មីហង្សមាសបានធ្វើឱ្យអ្នកសិល្បៈច្រើនជំនាន់ចូលរួមចែករំលែកទុក្ខពាសពេញបណ្ដាញសង្គម។ ក្នុងនោះអ្នកនិពន្ធបទចម្រៀងមួយរូបលោក ទ្រី សក្កដា និង PeyPey Dy រន្ធត់ចិត្តជាខ្លាំង ខណៈអ្នកទាំងបីត្រៀមបញ្ចេញការងាររួមគ្នាឆាប់ៗ។

ដំណឹងរន្ធត់របស់អ្នកនិពន្ធ និងដឹកនាំសម្ដែង កៅ សីហា ធ្វើឱ្យលោក ទ្រី សក្កដា និង PeyPey Dy ដង្ហោយហៅរូបលោកទាំងមិនអស់ចិត្ត ខណៈអ្នកទាំងបីត្រៀមពិនិត្យការងាររួមគ្នាក្នុងរយៈពេល២ថ្ងៃទៀត។ ពិតជាពិបាកទទួលយកណាស់សម្រាប់រូបលោកទាំងពីរ ក្រោយពីបានទទួលដំណឹងនៃការចាកចេញគ្មានថ្ងៃវិលត្រឡប់របស់ក្រុមការងារដែលចាត់ទុកគ្នាដូចជាបងប្អូនក្នុងគ្រួសារតែមួយបែបនេះ។ តាមរយៈរូបភាពធ្វើការងាររួមគ្នាច្រើនសន្លឹក ព្រមជាមួយវីដេអូដែលបង្ហោះនៅលើគណនីយហ្វេសបុករបស់លោក ទ្រី សក្កដា បានធ្វើឱ្យមហាជននឹកស្រណោះ និងអាឡោះអាល័យដល់អ្នកដឹកនាំសម្ដែង កៅ សីហា ជាពន់ពេក។





តាមរយៈការបង្ហោះនេះដែរលោក ទ្រី សក្កដា បានសរសេររៀបរាប់ថា «ថ្ងៃអង្គារ ទី២២នេះណាត់ខ្ញុំឆែកសំឡេងកុន ហើយថ្ងៃនេះអត់មកខួបខ្ញុំទៀត បើមិនមក សួរពណ៌អាវធ្វើអី»។ ចំណែក PeyPey Dy ក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា «បងអើយខ្ញុំនៅតែមិនអស់ចិត្តឆាតលេងជាមួយគ្នារាល់ថ្ងៃម្សិលមិញត្រូវជួបគ្នាមើលរឿងសម្រេចជាមួយគ្នាតែលើកទៅថ្ងៃស្អែកវិញលូវបងទៅចោលប្អូនហើយ» នៅពីក្រោយការរៀបរាប់ PeyPey Dy ក៏បានតាំងចិត្តក្នុងការបញ្ចប់ការងារចុងក្រោយនេះឱ្យបានល្អបំផុត។



គួរបញ្ជាក់ឱ្យដឹងដែរថា លោក កៅ សីហា អ្នកនិពន្ធ ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី ២ ព្រមទាំងជាគ្រូបង្រៀនម្នាក់ផងដែរ និងអ្នកដឹកនាំសម្ដែងដ៏មានទេពកោសល្យមួយរូបបានទទួលមរណភាពកាលពីថ្ងៃ២០ ខែតុលា ឆ្នាំ២០២៤ ក្នុងវ័យ ៤២ឆ្នាំ ដោយរោគាពាធ៕





















































Account
Security
Favourite Content