សិល្បករនាំគ្នាប្រតិកម្មសម្ដី តាប៊ុយ ថាគូដណ្ដឹង កុសុម៉ា មិនទាន់មានប្រាក់គ្រប់ តែនាងចង់ឆាប់ការបន្ថែមលុយខ្លួនឯង

កាលពី​យប់​មិញ ពិភព​សិល្បៈ​ទាំង​មូល​​ផ្ទុះកំហឹង ដោយសារ​សម្ដី​អតីត​ពិធី​ករ​របស់​ស្ថានីយ​ទូរទស្សន៍ My TV ដែល​និយាយ​លេង តែ​ប្រើ​ពាក្យ​ជ្រុល​ទៅ​ដល់ សុភ័ក្រ កុសុម៉ា និង​អនាគត​ស្វាមី​នាង នៅ​លើ​បណ្ដាញ​សង្គម ស្រប​ពេល​មង្គលការ​របស់​តារា​ស្រី​រូបនេះ​កាន់តែ​ខិត​ជិត​មក​ដល់។

ក្រោយ តាប៊ុយ បង្ហោះ​រូបភាព​របស់ សុភ័ក្រ កុសុម៉ា និង​ភ្ជាប់​ជាមួយ​ពាក្យពេចន៍​ថា “តាម​ពិត​កូន​កំលោះ​សន្សំ​លុយ​មិន​ទាន់​គ្រប់​ទេ តែ​ខាង​កូន​ក្រមុំ​ថែម​លុយ​ការ​ប្ដី“។ ធ្វើឲ្យ​សាមី​ខ្លួន​ទ្រាំ​មិន​បាន ចូល​ទៅ comment តប​ភ្លាម​ៗ​ថា “ឯង​លេង​យូរ​ៗ​ទៅ​ដូច​មិន​ឲ្យ​តម្លៃ​ខ្ញុំ​ទាំង​ពីរ​អ្នក​សោះ សំណេរ​នេះ​សរសេរ​មក​គឺ​អ្នក​មិន​ដឹង​គេ​ប្រាកដ​ជា​មើល​ងាយ​ទៅ​គូ​ដណ្ដឹង​ខ្ញុំ ហើយ​មួយ​ទៀត​គេ​បន្ទាប​តម្លៃ​ខ្ញុំ​ជា​ស្ត្រី“។

ក្រោយ​ឃើញ​ការ​ឆ្លើយ​តប​របស់​ម្ចាស់ Kosoma Entertainment ដូច​ខាង​លើ​ហើយ ទាំង​មិត្ត​ក្នុង​រង្វង់​សិល្បៈ និង​អ្នក​គាំទ្រ ពិតជា​ពេញ​ចិត្ត​ចំពោះ​ពាក្យ​របស់​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ខ្លាំង​តែ​ម្ដង ព្រោះ​ថា​សម្ដី​របស់ តាប៊ុយ ពិត​ជា​មិន​សមរម្យ​ក្នុង​ការ​និយាយ​លើ​បណ្ដាញ​សង្គម ដែល​មាន​មនុស្ស​រាប់​ម៉ឺន​លាន​នាក់​មើល​ឃើញ​នោះ​ឡើយ។

មនុស្ស​ជាច្រើន​យល់​ឃើញ​ថា ការ​លេង​សើច​របស់ តាប៊ុយ មក​លើ កុសុម៉ា ប្រៀប​ដូច​ជា​ការ​មើល​ងាយ​ច្រើន​ជាង ឬ​ហៅ​ថា​និយាយ​លេង បន្លំ​មែន ព្រោះ​ទាំងការ​បង្ហោះ​រូបភាព និង​សំណេរ​ដោយ​អ្នក​ផលិតកម្មវិធី​រូប​នោះ ​មិន​បាន​សាកសួរ​សុំ​ការ​អនុញ្ញាត​ពី​​​សាមី​ខ្លួន​ទាំង​ពីរ​ជាមុន។

ក្រោយ​ការ​បង្ក​ភាពល្អក់កករ ​ជាមួយ​ម្ចាស់​ដើម​ការ​រួច​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា តាប៊ុយ មិន​គួរ​បង្ហាញ​មុខ​ក្នុង​កម្មវិធី​មង្គលការ​របស់ សុភ័ក្រ កុសុម៉ា និង​លោក កែវ ធុនផល្លា ឡើយ បើ​ទោះ​ជា​នាង​បាន​អញ្ជើញ​រួច​ហើយ​ក៏​ដោយ ក្រោយ​បាន​និយាយ​ប៉ះពាល់​អ្នក​ទាំង​ពីរ​ខ្លាំង​បែប​នោះ។

នៅ​ពេល​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រូបភាព និង​សំណេរ​ទាក់ទង​នឹង សុភ័ក្រ កុសុម៉ា រួច​មក តាប៊ុយ បាន​លុប​រូបភាព​ចេញ​ពី​ហ្វេសប៊ុក​ខ្លួន ប៉ុន្តែ​វា​យឺត​ពេល​បាត់​ទៅ​ហើយ ព្រោះ​ទាំង​អ្នក​សិល្បៈ និង​មហាជន​បាន​ចូល​ទៅ​ចុច Unlike និង Un​follow ផេក​របស់​លោក​ជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *