ធ្លាប់តែជាអ្នកច្រៀង និងជាអ្នកចាត់ចែងកម្មវិធីមង្គលនៅក្នុងថ្ងៃពិសេសរបស់អ្នកដទៃ ស្រាប់តែម្សិលមិញ សុភ័ក្ត្រ កុសុម៉ា រត់ចូលច្រៀងលេងជាមួយក្រុមភ្លេងបុរាណក្នុងថ្ងៃពិសេសរបស់ខ្លួន ក្នុងថ្ងៃចូលរោងជ័យសិរីមង្គល។

មហាជនប្រាកដជាបានដឹងហើយថានាល្ងាចថ្ងៃ ៣ ខែតុលា ឆ្នាំ ២០២៤ ជាថ្ងៃចូលរោងរបស់ម្ចាស់ KOSOMA Entertainment ជាមួយស្វាមីរូបសង្ហាលោក កែវ ផុនផល្លា។ នៅក្នុងកម្មវិធីដ៏សែនរីករាយកាលពីម្សិលមិញនេះដែរ តារាស្រីសម្ដីចាក់ទឹកមិនលិចរូបនេះបានធ្វើឱ្យអ្នកចូលរួមនៅក្នុងពិធីមង្គលរបស់កញ្ញាមានការអស់ពាក្យនិយាយ ខណៈកូនក្រមុំរប៉ិលរប៉ូចរូបនេះហាក់មិននៅស្ងៀមមួយកន្លែង ដោយគ្រាន់តែថតរូបចប់ភ្លាមរត់ចូលច្រៀងលេងជាមួយក្រុមភ្លេងបុរាណពី១បទចូល១បទ មិនតែប៉ុណ្ណោះហៅទាំងកូនកំលោះចូលរួមជាមួយខ្លួនទៀត។
ទិដ្ឋភាពដ៏សែនកម្រមួយនេះបានញ៉ាំងកម្មវិធីឱ្យកាន់តែអធិកអធម និងសប្បាយរីករាយជាមួយភាពកំប្លុកកំប្លែងរបស់តារាស្រីសម្បុរស្រអែមស្រស់នេះ ជាពិសេសទៀតនោះបានធ្វើឱ្យកូនកំលោះលេចចេញនូវស្នាមញញឹមដែលពោរពេញដោយក្ដីសុខទៀតផង។















យ៉ាងណាមិញ ម្សិលមិញនេះដែរក៏មានវត្តមានតារាប្រុសស្រីល្បីៗជាច្រើនបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីចូលរោងរបស់តារាស្រីរូបនេះ និងអនាគតស្វាមីរូបសង្ហា ខណៈព្រឹកថ្ងៃ ៤ ខែតុលា ឆ្នាំ ២០២៤ ជាពិធីមង្គលរបស់អ្នកទាំងពីរតែម្ដង៕
ប្រភពរូបភាព ៖ The ring wedding cambodia
ទស្សនាវីដេអូ កុសុម៉ា ចូលច្រៀងជាមួយក្រុមភ្លេងបុរាណ ៖ https://www.facebook.com/nikaonlineshop99/videos/1670367850197628/?rdid=1NhOCbx0KZoqWJt8






















































Account
Security
Favourite Content