កម្មវិធី Rapper Fighter បានធ្វើឲ្យមហាជនកាន់តែតាមដានមិនដាច់ពីខ្សែភ្នែកឡើយ ដោយថ្មីៗនេះទើបតែប្រកាសពីសមាសភាព Music Producer ម្នាក់ទៀតគឺ សង្ហា ដែលជាតារាចម្រៀង និង Producer ល្បីមួយរូបផងដែរ។

មុនប្រកាសសមាសភាព Music Producer ណុំ ចាន់រតនៈ ហៅ សង្ហា កម្មវិធី Rapper Fighter បានអញ្ជើញ ជូវី ជា Music Producer ម្នាក់ផងដែរ ហើយអ្នកទាំង ២ សុទ្ធសឹងតែជាអតីតសិល្បករនៅបារមី។ ក្រោយឃើញ សង្ហា និង ជូវី ហើយ មហាជនពិតជាមិនអាចរង់ចាំបន្តទៀតបានទេ ថាតើ Music Producer ម្នាក់ទៀតនោះជានរណា?
ក្រៅពី សង្ហា, ជូវី លីន ដែលជា Music Producer ហើយនោះកម្មវិធីរបស់ស្ថានីយទូរទស្សន៍ PNN មួយនេះ បានអញ្ជើញ Coach ២ រូប ផ្សេងទៀត ដែលជាអតីតគ្រូបង្វឹកកម្មវិធីប្រកួតប្រជែងស្រដៀងគ្នានោះដែរគឺ RUTHKO និង KING CHI។ ក្រោយឃើញ សុទ្ធតែតារារ៉េបល្បីៗមក អ្នកគាំទ្រលើកឡើងថាកម្មវិធី Rapper Fighter ប្រាកដជាល្បីខ្លាំង និងជ្រើសបានបេក្ខភាពខ្លឹមៗជាក់ជាមិនខាន ព្រោះសុទ្ធតែតារាមានសមត្ថភាពមកកាន់កម្មវិធីនេះ។
Rapper Fighter គឺជាកម្មវិធីថ្មីសន្លាង និងធំប្រចាំឆ្នាំ ២០២៤ នេះរបស់ស្ថានីយទូរទស្សន៍ PNN ហើយក៏ជាកម្មវិធីដែលជួយលើកស្ទួយវិស័យចម្រៀងរ៉េបនៅកម្ពុជាផងដែរ។ កម្មវិធីប្រកួតដ៏ធំអស្ចារ្យមួយនេះថែមទាំងផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ១ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ឱកាសការងារជាមួយស្ថានីយទូរទស្សន៍ភីអិនអិន និងម្ចាស់ sponsor រួមជាមួយខ្សែក RAPPER FIGHTER ដ៏អស្ចារ្យមួយផងដែរ៕





























Account
Security
Favourite Content