សឹងមិនជឿ! មិនដល់ ១ សប្ដាហ៍ផង តារាស្រីចិនវ័យក្មេង ២ រូបពាក់ព័ន្ធរឿងគេចពន្ធ

រឿងអាស្រូវគេចពន្ធគឺជាសុបិនអាក្រក់សម្រាប់ក្រុមអ្នកគាំទ្រតារាក្នុងប្រទេសចិន ដោយសារតែវាជារឿងកើតឡើងញឹកញាប់ខ្លាំងក្នុងវិស័យសិល្បៈប្រទេសនេះ។ ក្នុងករណីប្រសិនបើត្រូវគេចាប់បានថាពិតជាធ្វើខុសច្បាប់ពិតមែនអាជីពសិល្បៈនឹងត្រូវរលាយខ្ទេចក្នុងមួយប៉ព្រិចភ្នែកតែម្ដង។

ថ្មីៗ នេះ មិនដល់មួយសប្ដាហ៍ផងតារាស្រីចិនវ័យក្មេង ២ រូបត្រូវបានសង្ស័យថាពាក់ព័ន្ធរឿងគេចពន្ធដែលធ្វើឱ្យក្រុមអ្នកគាំទ្រ និងមហាជនស្លុតចិត្ត។ ចំពោះមូលហេតុដោយសារតារាស្រីទាំង ២ រូបសុទ្ធសឹងជាតារាស្រីមានទេពកោសល្យ និងត្រូវគេរំពឹងថាជាអនាគតតារាស្រីមានភាពល្បីល្បាញ។

កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣​ តារាស្រី Song Zuer ត្រូវបានបុគ្គលិកធ្លាប់ធ្វើការឱ្យនាងចេញបកអាក្រាតថារូបនាង និងក្រុមគ្រួសារបានគេចពន្ធប្រមាណ ៦ លានដុល្លារអាមេរិក កំឡុងឆ្នាំ ២០២០ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេត និងលទ្ធផលនឹងប្រកាសក្រោយបញ្ចប់ការស៊ើប។ ប្រសិនបើរូបនាងពិតជាត្រូវគេស៊ើបដឹងថាប្រព្រឹត្ដខុសច្បាប់មែន ជីវិតសិល្បៈរបស់នាងនឹងត្រូវបញ្ចប់មិនខាន។ ស្របពេលដែលរឿងភាគដែលនាងបានសម្ដែងមិនទាន់ចាក់ផ្សាយ ៣ រឿង The Prisoner Of Beauty, Reading Class និង The Demon Hunter’s Romance នឹងត្រូវកប់ចោលមិនអាចចាក់ផ្សាយ។ រឿងទាំង ៣ នេះដែរ សុទ្ធសឹងជារឿងចំណាយដើមទុនច្រើន និងរំពឹងមានភាពល្បីល្បាញខ្លាំងបន្ទាប់ពីចាក់ផ្សាយ។  

រហូតដល់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ តារាស្រីម្នាក់ទៀតគឺ Jiang YiYi ក៏ត្រូវបានគេរាយការណ៍ថាមានពាក់ព័ន្ធនឹងរឿងគេចពន្ធ។ តារាស្រីរូបនេះ បានគេចពន្ធក្នុងចន្លោះឆ្នាំ ២០១៧-២០១៨ ជាមួយទឹកប្រាក់ប្រមាណជាង ៣០ ម៉ឺនដុល្លារអាមេរិក។

បើទោះជាត្រូវបានគេរាយការណ៍ថា តារាស្រី Song Zuer និង Jiang YiYi គេចពន្ធ តែភាគច្រើនមហាជនបែរជាមានការអាណិតអាសូរដល់តារាស្រីទាំងពីរទៅវិញ ដោយសារប្រាក់ចំណូលរបស់អ្នកទាំងពីរត្រូវបានគេជឿថាត្រូវបានគ្រប់គ្រងដោយឳពុកម្ដាយដោយសារកំឡុងដែលពួកគេគេចពន្ធគឺមានវ័យក្មេងខ្លាំង។ ដោយ Song Zuer គេចកំឡុងនាងមានអាយុ ២២ ឆ្នាំ និងតារាស្រី Jiang YiYi ទើបមានអាយុ ១៧ ឆ្នាំ រឿងទាំងអស់នេះអាចជាគំនិតរបស់ឳពុកម្ដាយច្រើនជាង ខណៈកូនស្រីត្រូវមករងទុក្ខដោយសារការលោភលន់របស់ឳពុកម្ដាយ។ លើសពីនេះទៀតសោត ទាំងតារាស្រី Song Zuer និង Jiang YiYi សុទ្ធសឹងជាអ្នកមានទេពកោសល្យ និងត្រូវបានប្រជាជនចិនស្រឡាញ់ខ្លាំង ជាពិសេសអ្នកទាំង ២ ចេញសម្ដែងរឿងតាំងពីនៅតូចក្រូចឆ្មារ ដូច្នេះមហាជនបានស្នើសុំឱ្យមានការស៊ើបអង្កេតឱ្យច្បាស់លាស់ពីដើមចងនៃការគេចពន្ធ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក