សំងំប្រមូលភស្តុតាងជាង ១ឆ្នាំ Song Ha-yoon សម្រេចប្ដឹងបុគ្គលដែលចោទថា ខ្លួនធ្លាប់គំរាមគំហែងអ្នកដទៃកាលជំនាន់នៅរៀន

តារា​សម្ដែងស្រី Song Ha-yoon បានដាក់ពាក្យបណ្ដឹងទៅកាន់បុគ្គលដែលចោទប្រកាន់ថា ខ្លួនធ្លាប់ធ្វើការគំរាមគំហែង និងប្រើប្រាស់អំពើហិង្សាទៅលើសិស្សដទៃទៀតកាលពីជាង ពីរទសវត្សរ៍មុន ដោយតារាស្រីប្រកែកដាច់ខាតថា ខ្លួនមិនដែលប្រព្រឹត្តអំពើនេះពីមុនមកទេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times  តំណាងផ្លូវវច្បាប់របស់ Song Ha-yoon បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថ្ងៃទី៣ ខែកក្កដានេះ  ដោយនិយាយថា កូនក្ដីរបស់ខ្លួនបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលម្នាក់​ដំបូងដែលបានផ្សព្វផ្សាយការចោទប្រកាន់ទៅលើនាង ពីបទបរិហារកេរ្តិ៍។

កាលពីខែមេសា ឆ្នាំ ២០២៤ បុគ្គលដែលតំណាងដោយ A បានធ្វើការចោទប្រកាន់តារាស្រីវ័យ ៣៨ឆ្នាំនៅលើអ៊ីនធឺណិតថា ចន្លោះឆ្នាំ ២០០៤ តារាស្រីបានទះកំផ្លៀងសិស្សប្អូនម្នាក់ ម្ដងហើយម្ដងទៀត ក្នុងពេល ១ម៉ោងកន្លះរហូតដល់ជនរងគ្រោះរូបនោះត្រូវផ្ទេរចេញពីសាលា។​

ការចោទប្រកាន់ដែលកើតឡើងចំពេលដែល Song Ha-yoon កំពុងតែមានប្រជាប្រិយភាពពីរឿង “Mary my Husband” តំណាងផ្លូវច្បាប់បាននិយាយថា ទង្វើនេះបានធ្វើឱ្យប៉ះពាល់ទាំងផ្លូវចិត្ត និងកេរ្តិ៍ឈ្មោះរបស់នាងដែលខំកសាងមក ២២ឆ្នាំ។​

តំណាងរូបដដែល បានបញ្ជាក់ទៀតថា ជាជាងប្រញាប់ចេញមកប្រកែក Song Ha-yoon បានប្រមូលភស្តុតាងផ្សេងៗ រូមទាំងសក្សីដែលជាអតីតគ្រូ និងមិត្តរួមថ្នាក់នៅគ្រានោះ ម្នាក់ៗសុទ្ធតែប្រកែកថា មិនធ្លាប់មានហេតុការណ៍បែបនេះកើតឡើងនោះទេ។

តាមដំណើររឿងខាងលើ ប៉ូលិសបានកំណត់ថា រឿងនេះមានមូលហេតុគ្រប់គ្រាន់ដើម្បីបើកការស៊ើបអង្កេត ប៉ុន្តែ A បានអះអាងថា ខ្លួនជាពលរដ្ឋអាមេរិក និងកំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងបដិសេធមិនព្រមសហការក្នុងរឿងនេះ។

ក្រោយ​មក​អាជ្ញាធរ​បាន​ធ្វើការជាមួយ​ក្រសួង​យុត្តិធម៌ ដោយរកឃើញថា បុគ្គល A នៅ​តែ​កាន់សញ្ជាតិ​កូរ៉េនៅឡើយ។ ប៉ូលិសបានធ្វើការកោះហៅឱ្យ A ត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ តែនៅមិនបានផល ទើបឈានដល់ដំណាក់កាលដែលប៉ូលិសស្នើសុំក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យទាក់ទងមកកាន់ខ្លួន នៅពេលដែលបុគ្គល A ចូលប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីបន្តរឿងក្ដីនេះម្ដងទៀត។

គួរឱ្យដឹងផងដែរថា ឥឡូវនេះ Song Ha-yoon កំពុងពិនិត្យមើលវិធានការផ្លូវច្បាប់ដែលអាចធ្វើទៅបាននៅក្នុងសហរដ្ឋអាមេរិក ទន្ទឹមគ្នានឹងការរៀបចំបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌប្រឆាំងបុគ្គលផ្សេងទៀត ដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធ​នឹងខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *