សំណាង អេលីណា ជាបេក្ខភាព Miss International Cambodia 2023 ទៅប្រកួតនៅជប៉ុន

កាលពី​សប្ដាហ៍​មុន​នាយក​ប្រតិបត្តិ CIM លោក ម៉ែន និមលរ័ត្ន បាន​បង្ហើប​ពី​ភិនភាគ Miss Universe Cambodia ៥ ជំនាន់ ដែលមាន​ម្នាក់​​នឹង​ត្រូវ​ជ្រើស​ជា Miss International Cambodia 2023 ដោយ​អ្នក​ដែល​ត្រូវ​គេ​សង្ស័យ​ច្រើន​ជាងគេ សំណាង អេលីណា តែម្ដង។

ភិនភាគ​ដែល នាយក​ប្រតិបត្តិ​រូប​នេះ​បង្ហើប​មាន​ចំណុច​សម្គាល់​ដូចជា បវរកញ្ញា​ចក្កវាឡ​កម្ពុជា ជា​មនុស្ស​ស្រី​ស្រស់​ស្អាត គួរ​ឲ្យ​ស្រលាញ់ មើល​ទៅ​ទាក់ទាញ​បែប​ខ្ជូត​ៗ និង​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ផង​ដែរ។ ចំណុច​អស់​ទាំង​នោះ គឺ សំណាង អេលីណា។

ម្សិលមិញ ស្ថាប័ន Miss International បាន​បង្ហាញ​មុខ​បេក្ខនារី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​នៅ​ប្រទេស​ជប៉ុន ក្នុង​នោះ​ក៏​មាន សំណាង អេលីណា ដោយ​បាន​ភ្ជាប់​ជាមួយ​ឃ្លា​ជា​ភាសា​អង់គ្លេស​ថា “Somnang Alyna, 22 years old, International Relations-MBA Student, Model and Actress is the new Miss International Cambodia 2023. Alyna is a Pro-Education Advocate. She has been actively promoting the importance of staying in school during her various community projects since 2019 and encouraging young learners to study hard and achieve their dreams to break the chain of poverty. She hopes to become an Ambassador of Cambodia someday to strongly establish her country’s diplomatic relations internationally.Alyna Somnang Miss International” ដែល​បកប្រែ​ងាយ​យល់​ថា “សំណាង អាលីណា អាយុ ២២ ឆ្នាំ ជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ថ្នាក់​អនុបណ្ឌិត,ជា​តារា​បង្ហាញ​ម៉ូដ និង​ជា​បវរកញ្ញា​អន្តរជាតិ​កម្ពុជា​ឆ្នាំ ២០២៣។ អេលីណា គឺជា​អ្នក​តស៊ូ​មតិ​គាំទ្រ​ការ​អប់រំ។ នាង​បាន និង​កំពុង​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​នូវ​សារៈសំខាន់​​ក្នុង​ការ​ស្នាក់​អាស្រ័យ​ក្នុង​សាលា​រៀន ក្នុង​អំឡុង​ពេល​អនុវត្ត​គម្រោង​ទំនាក់ទំនង​ទូទៅ​របស់​នាង ចាប់​តាំង​ពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ និង​លើក​ទឹកចិត្ត​អ្នក​សិក្សា​វ័យ​ក្មេង​ឲ្យ​ខិតខំ​សិក្សា និង​សម្រេច​ក្ដី​សុបិន​របស់​ពួកគេ ដើម្បី​បំបែក​ខ្សែ​សង្វាក់​​ភាព​ក្រីក្រ។ នាង​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​នៅ​ថ្ងៃ​ណា​មួយ ដើម្បី​បង្កើត​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​កម្ពុជា​ឲ្យ​រឹងមាំ​លើ​ឆាក​អន្តរជាតិ។ អាលីណា សំណាង បវរកញ្ញា​អន្តរជាតិ“។

លោក ម៉ែន និមលរ័ត្ន បញ្ចេញ​ព័ត៌មាន​ជា​ផ្លូវ​ការ​ថា Miss Universe Cambodia 2019សំណាង អេលីណា ពិតជា​តំណាង​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី Miss International 2023 ចុងឆ្នាំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New