៥ វិធីជួយការពារសក់មិនឱ្យសក់បែកចុង និងគ្មានទម្ងន់

ភាគច្រើនបញ្ហាសក់បែកចុង និងគ្មានទម្ងន់គឺកើតមានចំពោះនារីដែលបណ្ដាលមកពីការថែទាំសរសៃសក់មិនបានត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកនូវ ៥ វិធីដើម្បីកាត់បន្ថយសក់បែកចុង និងគ្មានទម្ងន់៖

១. បន្ថែមសំណើមដល់សរសៃសក់

ជាធម្មតាសរសៃសក់ និងស្បែកក្បាលគឺមានតម្រូវការសំណើមខុសៗគ្នា។ ដូច្នេះ​បើ​ស្រីៗ​មាន​បញ្ហា​សក់​បែក​ចុង ឬ​សក់​គ្មាន​ទម្ងន់គឺត្រូវបានគេណែនាំឱ្យផ្តល់សំណើមដល់សក់របស់ដោយប្រើប្រេងធម្មជាតិ មិនថាជាប្រេងអូលីវ ប្រេងអាកាន ឬប្រេងអាល់ម៉ុននោះទេ ដោយវិធីសាស្រ្តទាំងនេះនឹងជួយឱ្យសក់មិនបែកចុង និងឡើងទម្ងន់ផងដែរ។

២. ជ្រើសរើសអាហារដែលបំប៉នសក់

ការទទួលទានអាហារដែលជួយបំប៉នសក់ ជាពិសេសស៊ុត បន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ ឬផ្លែឈើពីក្រុមវីតាមីន C រួមជាមួយនឹងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាវិធីមួយជួយការពារសក់មិនឲ្យងាយបែកចុង។ វាក៏ត្រូវបានគេចាត់ទុកថាជាការចិញ្ចឹមសក់ពីខាងក្នុងដ៏ល្អ និងមានប្រសិទ្ធភាពមួយទៀតផង។

៣.កាត់បន្ថយភាពតានតឹង

ភាពតានតឹង ឬស្រ្តេសក៏ជាមូលហេតុមួយដែលបណ្ដាលឱ្យសរសៃសក់ខូច និងជ្រុះបានយ៉ាងងាយដោយសារវាអាចប៉ះពាល់ដល់ឫសសក់និងធ្វើឱ្យសក់ស្ងួតផងដែរ។ ដូច្នេះវាត្រូវបានណែនាំឱ្យយើងខ្លួនឯងចេះគ្រប់គ្រងអារម្មណ៍ និងស្វែងយល់ពីរបៀបបន្ធូរភាពតានតឹងជាដើម។

៤.ឧស្សាហ៍តម្រឹមចុងសក់

សម្រាប់អ្នកដែលជួបបញ្ហាសក់​បែក​ហើយ​ជ្រុះ និងមិនមានទម្ងន់គឺ​គេណែនាំ​ឱ្យ​កាត់តម្រឹម​ចុង​សក់​របស់​ជា​រៀង​រាល់ ៦-៨ សប្តាហ៍​ដើម្បី​ជួយ​ការពារ​ការ​បែក​ចុង។ លើសពីនេះវាក៏ជួយបន្ថែមទម្ងន់ដល់ចុងសក់បានយ៉ាងល្អផងដែរ។ ជាពិសេសចំពោះអ្នកដែលមានសក់បែកចុងខ្លាំងគួរតែកាត់ត្រឹមកន្លែងខូចតែម្ដងជាជម្រើសល្អ។

៥.ជៀសវាងការប្រើកម្ដៅ

ការប្រើប្រាស់កម្ដៅខ្លាំងលើសរសៃសក់អាចកាត់បន្ថយនូវភាពរឹងមាំនៃសក់ដោយសារតែវានឹងធ្វើឱ្យប៉ះពាល់ដល់ cuticle និងបណ្តាលឱ្យខូចខាតសរសៃសក់ក្នុងរយៈពេលយូរផងដែរ។ ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​ចង់​ប្រើ​ឧបករណ៍​ធ្វើ​ម៉ូដ​សក់​ដែល​ប្រើ​កម្ដៅ​គឺ​ត្រូវតែ​ប្រើ​ស្ព្រាយ​ ឬផលិតផលណាមួយដើម្បីការពារសរសៃសក់ជាមុនសិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ