ការពិតកូនខ្មែរកាត់បារាំង មាលា មានឈាមជ័រជាតារាម៉ូដែល ទើបមានសមត្ថភាពខ្ពស់បែបនេះ

អ្នកនិយមតាមដានវិស័យសិល្បៈ ប្រហែលគ្មាននរណាមិនស្គាល់សោភារូបស្រស់កូនកាត់ខ្មែរ-បារាំង មាលា នោះទេ ដែលនាងជាតារា​សម្ដែង ជា Influencer និងជាម៉ូដែលល្បីឈ្មោះម្នាក់ក្នុងដួងចិត្តយុវវ័យ។

ថ្មីៗនេះនាងបានចូលរួមថតខ្សែភាពយន្តខ្នាតធំជាស៊េរីរបស់ផលិតកម្ម LD Entertainment ចំណងជើង «ប្រវត្តិស្នេហ៍នាងនាថ»​ ត្រៀមចាក់បញ្ចាំងលើផ្ទាំងសំពត់សរនៃរោងភាពយន្តទំនើបនាពេលឆាប់ៗនេះ។

ផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីសិល្បៈមួយកាលពីពេលថ្មី Mélia Constantin ថា នាងទទួលបទពិសោធន៍ច្រើន សម្រាប់ការថតភាពយន្តលើកដំបូង ព្រោះកន្លងមកមិនធ្លាប់ ថត​រឿងទាល់តែសោះ។ ប៉ុន្តែនាងពិតជាសប្បាយចិត្តក្រោយបានថតខ្សែភាពយន្តខ្នាតធំនេះ ដោយបានរៀនសូត្ររឿងរ៉ាវថ្មីៗ​អំឡុងពេលថត ជាពិសេសគឺនាងអាចអនុវត្តការនិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ មាលា ចាប់ផ្តើមចូលចិត្តអាជីពជាតារាសម្តែង ក្រោយពេលនាងថតចប់រឿង «ប្រវត្តិស្នេហ៍នាងនាថ»។

អ្វីដែលនឹកស្មានមិនដល់ មាលា បានទម្លាយការពិតមួយដែលគ្រប់គ្នាមិនធ្លាប់បានដឹងពីក្រុមគ្រួសាររបស់នាង ដែលមែនទែនទៅនាងមានឈាមជ័រជាតារាម៉ូដែលមកស្រាប់ ទើប​មានសមត្ថភាពខ្ពស់ អាចបត់បែនធ្វើការងារសិល្បៈបានល្អខ្លាំងបែបនេះ។

កូន​ខ្មែរ-បារាំង រូបនេះ​ទម្លាយឱ្យដឹងទៀតថា មែនទែនឪពុកជនជាតិបារាំងរបស់នាងធ្លាប់ជាតារាម៉ូដែលនៅប្រទេសបារាំង ហើយបងប្រុសរបស់នាង គឺជាអ្នកថតរូបនៅប្រទេសបារាំង។ ចំណែកម្តាយរបស់ មាលា ធ្លាប់ធ្វើការនៅភោជនីយដ្ឋានទាំងនៅប្រទេសខ្មែរ និងបារាំង ថែមទាំងធ្លាប់ជាគ្រូបង្រៀនថែមទៀតផង។

គ្មានអ្វីត្រូវលាក់លៀម មាលា ថា វាជាភាពចៃដន្យដែលមានអាចបោះជំហានចូលវិថីសិល្បៈ ហើយអាចកសាងកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃ។ ជាក់ស្តែង ដំបូងឡើយនាងគ្រាន់តែចង់​​ជួយថតម៉ូដសម្លៀកបំពាក់ឱ្យហាងមិត្តភ័ក្តិរបស់នាងប៉ុណ្ណោះ តែក៏មានគេចាប់អារម្មណ៍ច្រើន និងទំនាក់ទំនងការងារបន្តរហូតដល់សព្វថ្ងៃនេះ។

តារា​បង្ហាញ​ម៉ូដ​ដ៏ស្រស់សោភានេះ ពិតជារីករាយខ្លាំងណាស់ដែលចូលរួមធ្វើការងារសិល្បៈជាច្រើន ពិសេសការចូលរួមថតខ្សែភាពយន្ត ដែលវាជាបទពិសោធន៍ដំបូងបង្អស់របស់នាង ទោះជួបផលលំបាកច្រើនតែក៏មានភាពរីករាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ