តារាចម្រៀង និងជាអ្នកផលិតបទភ្លេង សុខ សម្បត្តិ និងគូស្នេហ៍រូបស្រស់ចាប់បានផ្កាពរជ័យក្នុងពិធីមង្គលការ Content Creator ខេមរា ធ្វើឱ្យភ្ញៀវក្នុងកម្មវិធីសម្លឹងមកកាន់អ្នកទាំងពីរ និងសង្ឃឹមថាមានដំណឹងល្អឆាប់ៗ។

មង្គលការ Content Creator ខេមរា ដែលរៀបចំឡើងកាលពីថ្ងៃទី ១ ខែកុម្ភៈ កន្លងទៅ មានការអញ្ជើញចូលរួមយ៉ាងច្រើនពីសំណាក់អ្នកផលិតមាតិកា ក៏ដូចជាអ្នកសិល្បៈប្រុសស្រីល្បីៗជាច្រើននៅក្នុងស្រុក។ ក្នុងនោះ បុរសសង្ហាធ្មេញច្រពើស សុខ សម្បត្តិ ដែលគេស្គាល់ថាជាតារាចម្រៀង និងអ្នកផលិតបទភ្លេងដ៏មានប្រជាប្រិយភាព និងគូស្នេហ៍រូបស្រស់ក៏បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីផងដែរ។
ចូលរួមមង្គលការលើកនេះ សម្បត្តិ និងគូស្នេហ៍ ជួបរឿងនឹកស្មានមិនដល់ជាច្រើន ហើយជាពិសេសបានក្លាយជាគូស្នេហ៍ដែលចាប់បានផ្កាពរជ័យទៀត។ គ្រាន់ដឹងថា តារាប្រុសរូបនេះ និងម្ចាស់ស្នេហ៍ជាម្ចាស់បាច់ផ្កាក្នុងរាត្រីមង្គលការ ភ្នែកជាច្រើនគូរបានបាញ់តម្រង់មករកអ្នកទាំងពីរ ជាមួយសំឡេងសាទរយ៉ាងអឹងកងពេញទាំងកម្មវិធី។
នេះជាលើកទី១ដែល សម្បត្តិ និងសង្សារសំណព្វចាប់បានផ្កាក្នុងពិធីមង្គលការ។ ជាមួយគ្នា មហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរក៏បានសាទរ និងរំពឹងចិត្តថានឹងឆាប់បានឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗ ដ្បិតពួកគេពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំង៕





ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/v/1DdrPSbNdy/
រូបភាព៖Sok Sambath























Account
Security
Favourite Content