ស៊ីន យូប៊ីន បដិសេធចំៗចំពោះការប្រកួតបវរកញ្ញា ដែលអ្នកគាំទ្រតែងទទូចសួរជារឿយៗ!

ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន រឹតតែធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនកម្ពុជា កោតស្ញប់ស្ញែងលើរូបនាងពន់ពេក ក្រោយពីនាងបានព្យាយាមបង្ហាញ​សិល្បៈវប្បធម៌ខ្មែរទៅ​​ក្នុងកម្មវិធីលំដាប់អន្តរជាតិផ្សេងៗ ដែលនាងធ្លាប់បានចូលរួមកាលពីពេលកន្លងទៅ។

ដោយមើលឃើញពីសក្តានុពល ធនធាន ប្រវត្តិការងារដ៏ល្អ និងធ្លាប់ជាអតីតជយលាភីលេខ១ ជំនាន់ទី១២ នៃកម្មវិធី Freshie Girl & Boy ផងនោះ ជាហេតុធ្វើឱ្យអ្នកគាំទ្រ​ទទូច​ចង់ឱ្យនាងចូលរួមប្រកួតកម្មវិធី Beauty Pageant ខណៈដែលវិស័យនេះ​ផ្ទុះការគាំទ្រខ្លាំង​តែម្តង។ 

និយាយដល់ចំណុចនេះ​ ស៊ីន យូប៊ីន រៀងអស់សំណើច និងទទួលស្គាល់ថា កន្លងមកពិតជាមាន​ហ្វេនៗទទូចសុំឱ្យនាងប្រកួតកម្មវិធីបវររកញ្ញាច្រើនមែន ប៉ុន្តែនាងសុំខន្តីអភ័យទោសទៅហ្វេនៗគ្រប់គ្នា ព្រោះនាងមិនមានគម្រោងចូលរួមប្រកួតកម្មវិធី Beauty Pageant ណាមួយ តាមដែលហ្វេនៗទទួលសុំជារឿយៗនោះឡើយ។

តារាសម្តែងឆ្នើមលំដាប់ប្រទេសនេះឱ្យដឹងហេតុផលយ៉ាងខ្លីថា នាងចង់ទុកឱកាសឱ្យប្អូនជំនាន់ក្រោយបានបញ្ចេញសមត្ថភាព ម៉្យាងអាយុនាងក៏ច្រើនគួរសមហើយដែរ។ ដូច្នេះ នាងចង់ឱ្យហ្វេនៗ និងទស្សនិកជនចងចាំ យូប៊ីន ក្នុងនាមជាម្ចាស់ជយលាភីលេខ១ នៃកម្មវិធី Freshie Girl & Boy ដែលជាដើមកំណើតនៃការកកើតអាជីពសិល្បៈ ក៏ដូចជា ស៊ីន យូប៊ីន ជាតារាសម្តែងម្នាក់គ្រប់គ្រាន់ហើយ។

ទោះបីជាយ៉ាងនេះក្តី តួឯកស្រីរឿង «ដឹកបេះដូងរកស្នេហ៍» ក៏ចាប់អារម្មណ៍ ហើយតាមដានវិស័យនេះផងដែរ។ នាងមើលឃើញថា រយៈពេលចុងក្រោយនេះ វិស័យ Beauty Pageant នៅកម្ពុជាមានសន្ទុះខ្លាំងក្លាមែនទែន ហើយនាងពិតជាសប្បាយចិត្ត ព្រោះ​បានបាត់បង់វិស័យនេះមួយរយៈធំ ហើយរឹតតែធ្វើឱ្យរំភើបជាងនេះ ពេលឃើញបេក្ខភាពយើងខ្លាំងៗពោរពេញសមត្ថភាព ភាពក្លាហាន សូម្បីតែអ្នកប្រឡូកថ្មីក៏សុទ្ធតែអ្នកខ្លាំងៗ។

ក្នុងនាមជារៀមច្បង និងអ្នកជាធ្លាប់ប្រកួតប្រជែង យូប៊ីន សង្ឃឹមថា បេក្ខភាពដែលចូលប្រកួតតទាំងអស់នឹងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង យល់ពីកតិកាប្រកួត និង game កំពុងលេងឱ្យបានច្បាស់លាស់ ដើម្បីកម្ពុជាអាចដណ្តើមយកមកុដពីវេទិកាអន្តរជាតិក្នុងឆ្នាំណាមួយ។ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ជឿជាក់យ៉ាងមុតមាំថា ឆ្នាំណាមួយកម្ពុជាពិតជាអាចដណ្តើមមកុដពីឆាកអន្តរជាតិ ក្នុងវេទិកាប្រកួតលំដាប់អន្តរជាតិធំៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ