យោងតាមប្រភព Mansion Global បានឲ្យដឹងថា សមាជិកក្រុមចម្រៀង BLACKPINK គឺ Lisa បានចាយប្រាក់ជិត ៤ លានដុល្លារអាមេរិកទិញផ្ទះប្រណីតមួយ នៅរដ្ឋ California សហរដ្ឋអាមេរិក។


ប្រភពដដែលបានឲ្យដឹងទៀតថា ផ្ទះដែល Lisa បានទិញគឺជាផ្ទះជួសជុលថ្មី និងបានតុបតែងយ៉ាងប្រណីត ស្ថិតនៅតំបន់ Berverly ដោយ Lisa បានបញ្ចប់ការលក់ទិញ នៅពាក់កណ្ដាលខែ មីនា ឆ្នាំ ២០២៤ នេះតែម្ដង។ ផ្ទះរបស់ Lisa ជាផ្ទះជួសជុលថ្មី តែមានរចនាបទបែបបុរាណ គ្រប់ដណ្ដប់ដោយឈើ មានបន្ទប់គេងចំនួន ៤ និងមានទីធ្លា។ ផ្ទះនេះ បានសាងសង់ក្នុងឆ្នាំ ១៩២៤ មានទំហំសរុបប្រមាណ ៣១៤ ម៉ែត្រ ការ៉េ។ ចំពោះតម្លៃត្រូវបានរាយការណ៍ថា គឺ ៣,៩៥ លានដុល្លារអាមេរិក។ ស្របពេលជាមួយគ្នាដែរ នាងក៏ធ្លាប់បានបង្ហោះរូបក្នុងបណ្ដាញសង្គម IG ថតក្នុងផ្ទះនោះផងដែរ។




ក្រៅពីផ្ទះមានតម្លៃជិត ៤ លានដុល្លារអាមេរិក កន្លងទៅ Lisa ក៏បានចាយប្រាក់ជាង ៦ លានដុល្លារអាមេរិក នៅទីក្រុង សេអ៊ូល។ Lisa ត្រូវបានគេរាយការណ៍ថា ជាអ្នកស្រឡាញ់ចូលចិត្ដទិញអចលទ្រព្យ និងចូលចិត្ដប្រមូលទិញរថយន្ដទុកជា Collection ថែមទៀត។


ក្រឡេកមកមើលអាជីពសិល្បៈរបស់ Lisa វិញ បច្ចុប្បន្ន រូបនាងជា CEO របស់ក្រុមហ៊ុន LLOUD និងចុះកុងត្រាជាមួយក្រុមហ៊ុន RCA Records។ នាងកំពុងថតរឿងភាគល្បី “The White Lotus”។ រូបនាងក៏ត្រូវបានអ្នកគាំទ្ររំពឹងថា កំពុងធ្វើការលើចម្រៀងថ្មី និងអាចត្រឡប់មកវិញឆាប់ៗ៕


























































Account
Security
Favourite Content