នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី១២ ខែមិថុនា តុលាកាបានសម្រេចដាក់ទោសឱ្យ Silentó ជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ លើរឿងក្ដីឃាតកម្មសម្លាប់បងប្អូនជីដូនមួយកាលពីឆ្នាំ ២០២១ បើទោះបីជាតារារ៉េបអាមេរិករូបនេះបានសារភាព និងមានប្រវត្តិធ្លាក់ក្នុងបញ្ហាផ្លូវចិត្តក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន 1 News ម្ចាស់បទ Watch Me រូបនេះបានសម្លាប់បងប្អូនជីដូនមួយឈ្មោះថា Frederick Rooks III កាលពីខែមករា ឆ្នាំ ២០២១ នៅក្នុងរដ្ឋ Georgia ដោយលោកបានប្រើកំប្លែងបាញ់ជនរងគ្រោះរូបនេះជាច្រើនគ្រាប់។
គួររំឭកផងដែរថា មុនពេលដែលសោនាដកម្មនេះកើតឡើង ពោលគឺឆ្នាំ ២០១៩ តារាប្រុសដែលមានឈ្នោះពិតថា Ricky Lamar Hawk បានទម្លាយថា ខ្លួនកំពុងតែតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលកើតចេញពីការរស់នៅក្រោមអំពើហិង្សាតាំងតែពីកុមារភាព។ នៅក្នុងឆ្នាំ ២០២០ តារាប្រុសវ័យ ២៧ឆ្នាំក៏ធ្លាប់ត្រូវបានប៉ូលីសចាប់ខ្លួនជាច្រើនដង ក្នុងបទល្មើសអំពើហិង្សាក្នុងគ្រួសារ និងមានបញ្ហាក្នុងជីវិតជាច្រើនទៀត រហូតដល់ថ្នាក់ប៉ុនប៉ងធ្វើអត្តឃាតផងដែរ។

នៅក្នុងសវនការចុងក្រោយនេះ តុលាការបានទទួលស្គាល់ពីបញ្ហាសុខភាពផ្លូវវចិត្តរបស់ Silentó ដែលរួមចំណែក្នុងឧក្រិដ្ឋកម្មនេះ ក៏ប៉ុន្តែតុលាការនៅតែសម្រេចកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ។ យ៉ាងណាមិញ គ្រួសាររបស់ជនរងគ្រោះមិនបានយល់ស្របនឹងការសម្រេចនេះទេ ដោយពួកគេចង់ឱ្យតារាប្រុសទទួលបានទោសធ្ងន់ជាងនេះ។
សូមរំឭកពីភាពជោគជ័យកន្លងមកដែរថា Silentó គឺជាតារារ៉េប អ្នកចំរៀង និងជាអ្នកនិពន្ធម្នាក់។ នៅក្នុងវ័យ ១៧ឆ្នាំ លោកចាប់ផ្ដើមមានឈ្មោះបោះសំឡេងជាមួយនឹងបទ Watch Me ដែលអាចឈរនៅតំណែងកំពូលលេខ ៣ របស់តារាង Billboard Hot 100 និងមានអ្នកចូលទស្សនាបទនេះនៅក្នុងយូធូបដល់ទៅ ១.៩ពាន់លានដង៕
























Account
Security
Favourite Content