អ្នកផលិតមាតិកាល្បីឈ្មោះ Chris ត្រៀមធ្វើបណ្ណាល័យ និងកន្លែងក្មេងលេងឱ្យសាលាជនបទមួយនៅសៀមរាប

អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ Chris ដែលមានផេកផ្លូវការ Travelwithchris បាន​សម្រេច​ចិត្ត​មក​កម្ពុជា​ម្ដង​ទៀត​ដោយ​លើក​នេះ​លោក​ត្រៀម​ធ្វើ​រឿង​ធំ​ចំនួន ២ ជូន​សាលា​ខ្វះ​ខាត​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប ​ខណៈ​ប៉ុន្មាន​ខែ​មុន​លោក​បាន​ទៅ​ដល់​សាលា​មួយ​នោះ​ម្ដង​រួច​ទៅ​ហើយ។ ​

មិន​នឹក​ស្មាន​សោះ​ថា Chris ស្រលាញ់​និង​ចូលចិត្ត​ប្រទេស​កម្ពុជានិង​ប្រជាជន​ខ្មែរ​ខ្លាំង​បែប​នេះ​សោះ។ សម្រាប់​ដំណើរ​មក​​កម្ពុជា​នា​លើក​នេះ​អ្នក​ផលិត​មាតិកាមកពី Califonia រូប​នេះ​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ជួសជុលបន្ថែមបណ្ណាល័យ​សិក្សា​ ព្រម​ទាំង​រៀបចំកន្លែង​លេង​សម្រាប់​កុមារ​នៅ​ក្នុង​សាលា​ខ្វះ​ខាត​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប។

ដោយ​កាល​ពី​៣​ខែ​មុន​ពោល​ក្នុង​ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ Chris និង​មិត្តស្រី​បាន​មក​កម្ពុជា​ ហើយក៏បានទៅខេត្ត​សៀមរាប។ ក្នុងដំណើរ​កម្សាន្ត​នាពេលនោះលោក​បាន​ចុះ​ទៅ​ដល់​សាលា​ជនបទ​មួយ​ក្នុង​ខេត្ត​សៀមរាប​ដោយ​ផ្ទាល់​ព្រម​ទាំង​បាន​សម្រេច​ចិត្ត​ជួយ​ជា​បន្ទប់​សិក្សា​កុំព្យូទ័រ​ចំនួន ១ ខ្នង ព្រម​ទាំង​បាន​បំពាក់​កុំព្យូទ័រ​យួរ​ដៃ​ប្រមាណ ១៧ គ្រឿង​និង​ម៉ាស៊ីន​ព្រីន​ ២ ព្រម​ទាំង​បណ្ដាញ Wifi ដើម្បី​ឱ្យ​សិស្សានុសិស្ស​នៅ​ទី​នោះ​បាន​សិក្សា​រៀន​សូត្រ និង​ស្រាវជ្រាវ​បន្ថែម។ Chris មិន​ត្រឹម​ផ្ដល់​ថវិកា​តែ​មួយ​មុខ​នោះ​ទេ​លោក​ក៏​បាន​បន្ត​រង់ចាំ​រហូត​ការ​សាងសង់​បាន​បញ្ចប់​ព្រម​ទាំង​បាន​នៅ​ចូលរួម​សូត្រ​មន្ត​ឡើង​អគារ​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ​និង​សិស្សានុសិស្ស​ថែម​ទៀត​ផង។

ដោយ​ឡែក​សម្រាប់​ការ​មក​កម្ពុជា​នា​ម្ដង​ទៀត​នេះ Chris ក៏​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​អ្នក​តាម​ដាន​កម្ពុជា​ថា​ចង់​ឃើញ​រូប​លោក​នៅ​ក្នុង​ខេត្ត​ណា​មួយ​បន្ត​ព្រោះ​បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​រៀបចំ​បណ្ណាល័យ​ និង​កន្លែង​ក្មេង​លេង​ជូន​សាលា​ខាង​លើ​លោក​នឹង​រៀបចំ​ចេញ​ដំណើរ​ទៅ​ខេត្ត​នោះ​ភ្លាម។

គួរ​ឱ្យ​ដឹង​ថា កាល​ពី​ប្រមាណ​ជា ៣ ឆ្នាំ​មុន Chris ធ្លាប់​បាន​មក​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ទេសចរ​បរទេស​មួយ​រូប​ដែល​ចូលចិត្ត​ការ​ដើរ​លេង ស្វែង​រក​អ្វី​ថ្មីៗ​ដូច​ជា​កន្លែង​ដើរ​លេង អាហារ ជា​ដើម។ បច្ចុប្បន្ន​នេះ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ​ដែល​មាន​អ្នក​តាមដាន​ដល់​ទៅជាង ​២ លាន​នាក់​ជុំ​វិញ​ពិភពលោក​រូប​នេះ​បែរ​ជា​ជាប់​ចិត្ត​ប្រតិព័ទ្ធ​មក​លើ​ប្រទេស​កម្ពុជា​ជា​ពិសេស​ប្រជាជន​តែ​ម្ដង។ Youtuber រូប​នេះ​ពោល​សរសើរ​ពី​អត្ត​ចរិត​ប្រជាជន​ជន​ខ្មែរ​មិន​ដាច់​ពី​មាត់នោះទេ​រាល់​ពេល​លោក​មក​កម្ពុជា​ម្ដងៗ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Travelwithchrisofficial/videos/2050332075465834/?rdid=0DTPsNs3fDXarv2p#

រូបភាព៖Travelwithchris



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *