កាក់កបទាំងសម្ដែង និងតំណាងផលិតផល! ស៊ីន យូប៊ីន កាន់តំណែង BA មួយថែមទៀត

តារា​សម្ដែង​ស្រី​ដែល​មាន​ទាំង​សមត្ថភាព និង​កំពុង​ត្រូវ​ប៉ាន់​ជា​អ្នក​តំណាង​ផលិតផល ស៊ីន យូប៊ីន អាច​ត្រឡប់​មក​ដើរ​ធម្មតា​វិញ​បាន​ហើយ គ្រាន់តែ​មិន​ទាន់​សះស្បើយ ១០០ ភាគរយ។ ក្រោយ​ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ថត​រឿង​ថ្មី​ឲ្យ​ស្ថានីយ​ទូរទស្សន៍ PNN កាលពី​ខែ ៤ ឆ្នាំ ២០២៣ ធ្វើឲ្យ​នាង​រយាល​ដៃ​ពី​ការងារ​មួយ​ចំនួន ទើបតែ​នេះ​ទាំង​ការងារ​ថត និង​ជា​អ្នក​តំណាង​ចាប់ផ្ដើម​ទទួល​ពេញ​លេញ​វិញ​ហើយ។

ថ្មី​ៗ​នេះ​តារា​ស្រី​ដែល​បាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម Cannes Film Festival 2023 នៅ​បារាំង​កាលពី​ចុង​ខែ​ឧសភា​កន្លងទៅ ទទួល​បាន​ងារ​​ជា Brand Ambassador ថ្មី និង​ដំបូង​បំផុត​របស់ Rejuvenus ជា​ផលិតផល​ថែរក្សា​សម្រស់​របស់​អ្នក​ជំនួញ​អនឡាញ​ល្បី​ឈ្មោះ ម៉ាដាម ដា។ ងាក​និយាយ​ពី​ការងារ​សិល្បៈ​វិញ ថ្មី​ៗ​នេះ​ដែរ​តារា​ស្រី​វ័យ​ក្មេង​រូប​នោះ ក៏​ត្រៀម​ខ្លួន​ប៉ះ​ដៃ​គូ​សម្ដែង​ថ្មី គឺ​តារា​មីយ៉ាន់ម៉ា Paing Takhon ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ថ្មី​មួយ របស់​ផលិតកម្ម ​ LD Entertainment។

សព្វថ្ងៃ យូប៊ីន គឺជា​តារា​ស្រី​ដែល​មាន​ទីផ្សារ​ជា​អ្នក​តំណាង​ផលិតផល​ច្រើន​បំផុត ដោយសារ​មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ មិន​ត្រឹម​ប៉ុណ្ណឹង​ ​សង្សារ​របស់ ខាត់ វ៉ៃហាំង ក៏​ជា​ថៅកែ​ស្រី​របស់​ហាង​អាហារ​បែប​ជប៉ុន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នេះ​ដែរ។

ប្រជាប្រិយភាព ស៊ីន យូប៊ីន កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូចនេះ​ហើយ​ម្ចាស់​ផលិតផល និង​អាជីវកម្ម​ជាច្រើន​សុទ្ធតែ​ចង់បាន​តារា​ស្រី​វ័យ ២៦ រូបនេះ​ជា​អ្នក​តំណាង​ខ្លួន។ ចំណុច​ពិសេស​ដែល​ធ្វើឲ្យ​នាង​ទទួល​បាន​ភាព​ល្បីល្បាញ​គឺ​ទេពកោសល្យ រូប​សម្បត្តិ និង​ចរិយាសម្បត្តិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី