បួរ ក គឺជាការប្រមូលផ្ដុំជាតិខ្លាញ់នៅតំបន់ក្រោមចង្ការ។ វានឹងធ្វើឱ្យយើងមើលទៅមានមុខហើម និងចាស់ជាងអាយុផងដែរ។ វិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតគឺការគ្រប់គ្រងទម្ងន់ និងធ្វើលំហាត់ប្រាណ។ ជាមួយគ្នានេះ យើងវិធីបន្ទាប់បន្សំងាយៗផ្សេងទៀតដែលជួយដោះស្រាយនូវបញ្ហាមួយបានដូចខាងក្រោម៖

១. ងើយ ក៖ ដំបូងត្រូវឈរឱ្យត្រង់ខ្លួនជាមុនសិនហើយងើយ ក សម្លឹងទៅលើ ៥ វិនាទីសឹមទម្លាក់មកវិញយឺតៗ។ បន្តអនុវត្តបែបនេះម្ដងហើយម្ដងទៀតឱ្យបាន ១០ ដង។
២. ងើយ ក ងាកឆ្វេងស្ដាំ៖ ចំពោះកាយវិការគឺមិនខុសពីចំណុចទី ១ នោះឡើយ។ យើងត្រូវឈរឱ្យត្រង់ខ្លួន ងើយក ហើយងាកទៅខាងឆ្វេង ៥ វិនាទីសឹមទម្លាក់មកវិញយឺតៗ។ បន្ទាប់មកធ្វើការវិការដូចគ្នានេះ ប៉ុន្តែងាកទៅខាងស្ដាំ។ ដូច្នេះយើងត្រូវអនុវត្តបែបនេះម្ខាង ១០ ដង។

៣. សើច៖ ការសើចមិនត្រឹមអាចជួយរំសាយនូវទុក្ខកង្វល់ និងបន្ធូរភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាចលនាមួយដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អ។ វាអាចជួយបន្តឹងសាច់ដុំ និងដុតខ្លាញ់ដែលមាននៅក្រោមតំបន់ ក ផងដែរ។
៤. លេបទឹកមាត់៖ វាគឺរឿងសាមញ្ញដែលមនុស្សយើងទូទៅតែងតែធ្វើ។ លើសពីនេះ ការលេបទឹកមាត់ក៏ត្រូវបានគេរាប់បញ្ចូលជាចលនាលំហាត់ប្រាណមួយដែលអាចកម្ចាត់ខ្លាញ់បួរនៅត្រង់ ក ផងដែរ។ ដោយគ្រាន់តែលេបទឹកមាត់យឺតៗក៏អាចជួយបន្តឹងសាច់ដុំ និងដុតខ្លាញ់បានដែរ៕




















































Account
Security
Favourite Content