អាជ្ញាធរអប្សរា សង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគភាគខាងត្បូងប្រាសាទអង្គរវត្ត រួចផុតពីហានិភ័យខ្ពស់

កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងតែប្រឹងប្រែងជួយ​សង្គ្រោះ​ដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដី នាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។

បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល ១០ ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។ នេះបើតាមការឱ្យដឹងពីបុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ។

លោកបន្តថា ចាប់តាំងតែពីដើមខែកក្កដា មកក្រុមការងារបានរុះរើបង្កាន់ដៃ និងក្បាលនាគនៅទីនោះជាបណ្ដោះអាសន្ន ក្រោយពីមានការឯកភាពពីអ្នកជំនាញការអាដហុក ហើយចាប់ពីដើមខែសីហានេះ ក្រុមការងារក៏បានចាប់ផ្ដើមរុះរើផ្ទាំងថ្ម ខឿនរបស់បង្កាន់ដៃនាគទីនោះដើម្បីរើថ្មក្រៀកចេញហើយសម្អាតកម្ទេចដីរួចដាក់ចូលទីតាំងដើមវិញ។

បុរាណវិទូលោក សយ សុភារិន្ទ មានប្រសាសន៍ថាដើម្បីជួសជុលនិងជួយសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងកើតរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រនោះឱ្យរឹងមាំឡើងវិញ គឺក្រុមការងារអាចនឹងចំណាយពេលប្រហែល៣ខែ។

បច្ចុប្បន្ននេះ គឺមានបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាច្រើនកន្លែងកំពុងស្ថិតក្នុងហានិភ័យ ប៉ុន្តែ ក្រុមការងារបានចាប់ផ្ដើមជួសជុលគ្រឹះបង្កាន់ដៃ នាគ នៅជាន់ផ្ទាល់ដីនាភាគខាងកើតនៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រមួយសិន បន្ទាប់ពីបញ្ចប់ជួសជុលបង្កាន់ដៃនាគនេះ គឺក្រុមការងារនឹងចាប់ផ្ដើមជួយសង្គ្រោះបង្កាន់ដៃនាគនៅតាមច្រកចូលជុំវិញប្រាសាទអង្គរវត្តជាបន្តបន្ទាប់ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម