ស៊ីន យូប៊ីន សិល្បករខ្មែរដំបូងគេបង្អស់ ត្រៀមដើរកម្រាលព្រំក្រហមកម្មវិធី REDSEA FILM FESTIVAL 2023

ដំណឹងថ្មីក្តៅៗ មុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Touch Bopha-Thyda PNN បានប្រកាសឱ្យដឹងថា កញ្ញា ស៊ីន យូប៊ីន តារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស នឹងត្រូវធ្វើដំណើរទៅចូលរួមកម្មវិធី REDSEA FILM FESTIVAL 2023 នៅប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ 

កម្មវិធី REDSEA FILM FESTIVAL 2023 ដែល យូប៊ីន នឹងទៅចូលរួមនេះ ជាកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលមានការរួមមានពីតារាភាពយន្តលំដាប់អាស៊ី និងហូលីវូដ យ៉ាងច្រើនកុះករ ដូចជា Sharon Stone, Naomi Campbell, Halle Berry, Johnny Depp, Leonardo DiCaprio, Sofia Vergara, Mai Davikah, Apo Nattawin, Milephakphum … etc។

ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន ជាសិល្បករខ្មែរដំបូងគេបង្អស់ ដែលនឹងលេចវត្តមានដើរលើកម្រាលព្រំក្រហមនៃកម្មវិធី REDSEA FILM FESTIVAL 2023 នេះ។ ដូច្នេះ កុំភ្លេចរង់ចាំមើលភាពភ្លឺចែងចាំរបស់សិល្បករខ្មែរយើង គឺកញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធី REDSEA FILM FESTIVAL 2023 នៅថ្ងៃទី ០៥ ខាងមុខនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ