ទាំង វៃហាំង និង យូប៊ីន កាលពីល្ងាចម្សិលមិញ ពិតជាស្រស់ស្អាត និងសង្ហា ពេលឡើងទទួលពាន K Beauty Award នៅថៃ ដោយបានតុបតែងមុខមាត់ និងស្លៀកពាក់យ៉ាងសមសួន ស័ក្ដិសមជាតារាជួរមុខកម្ពុជា ហើយរ៉ូបខាងស្រីក៏ឆ្លៀតរំលេចអ្វីដែលជារបស់ខ្មែរ យកទៅបង្ហាញដល់សាសន៍ដទៃទៀតផង។ ចំណែកខាងប្រុសជ្រើសរើសអាវធំ ហើយលើកសក់ចងថែមទៀតផង។


សម្រាប់ពានរង្វាន់កិត្តិយសពីស្ថាប័ន K Beauty Award ដែលជាស្ថាប័នអន្តរជាតិមួយ មានការចូលរួមពីប្រទេសជាច្រើនដូចជា អូស្ត្រាលី កូរ៉េ អាមេរិក កាណាដា។ កម្មវិធី K Beauty Awards 2022 ប្រារព្ធនៅមហោស្រព Aktra ទីក្រុងបាងកក កាលពីរសៀលថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ ហើយក៏មានវត្តមានតារាជាច្រើនទៀត។
ឆ្នាំនេះទាំង វៃហាំង និង យូប៊ីន បានបញ្ចេញស្នាដៃសិល្បៈជាច្រើន ហើយអ្នកទាំង ២ ក៏មានកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសដែរ។ បើ យូប៊ីន វិញក៏សម្បូរទីផ្សារការងារសិល្បៈនៅថៃដែរ មានទាំងចូលរួមកម្មវិធី និងថតរឿងថែមទៀតផង។ ចង់ដឹងថាតារាប្រុសស្រីរបស់កម្ពុជា ១ គូនោះ ស្រស់ស្អាត យ៉ាងណាពេលឡើងទទួលពានរង្វាន់នៅថៃ មើលរូបខាងក្រោមនេះ៖
































Account
Security
Favourite Content