មក​ស្គាល់​ទី​ក្រុង​ល្អ​បំផុត​ ទាំង៥​ក្នុង​លោក​ដោយ​ទស្សនាវដ្ដី Time Out

ជា​រៀង​រាល់​ឆ្នាំ​ទស្សនាវដ្ដី​យក្ស​ដ៏​ធំ​របស់​ចក្រភព​អង់គ្លេស​តែង​តែ​ធ្វើ​ការ​ដក​ស្រង់​ វាយ​តម្លៃ​ ចាត់​​ចំណាត់​ថ្នាក់​ផ្នែក​ទេសចរណ៍​ និង​ការ​កម្សាន្ត​ រាប់​​ចាប់​តាំង​ពី​អាហារដ្ឋាន​ល្អ​បំផុត​ក្នុង​លោក ភាព​យន្ត​ ទីក្រុង កន្លែង​កម្សាន្ត​ ផ្លូវ​រថភ្លើង និង​តំបន់​ល្អ​បំផុត​ក្នុង​លោក​ជា​ដើម​ដែល​ក្នុង​នោះ​​ភូមិ​វត្ត​បូព៌ កម្ពុជា​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣​ជា​តំបន់​ល្អ​បំផុត​ក្នុង​លោក​ផង​ដែរ។ ដោយ​ឡែក​ទស្សនាវដ្ដី​ Time Out ក៏​បាន​បញ្ចេញ​ចំណាត់​ថ្នាក់​ទី​ក្រុង​ល្អ​បំផុត​ឆ្នាំ​២០២២ ផង​ដែរ​។ យ៉ាង​ណា​ថ្ងៃ​នេះ​ AMS Infotainment បាន​ដក​ស្រង់​ចំណាត់​ថ្នាក់​កំពូល​ទាំង​ ៥​មក​ចែក​រំលែក​ជូន​អ្នក​ទាំង​អស់​គ្នា។

១ Edinburgh

ជា​រាជធានី​របស់​ប្រទេស​ស្កុតឡែន Edinburgh ជា​​ទីក្រុង​ដ៏​ល្បី​ល្បាញ​ និង​ពេញ​និយម​បំផុត​មួយ​ដែល​ប្រជាជន​នៅ​ខាង​ប៉ែក​អឺរ៉ុប​កម្រ​រំលង​ណាស់​ តែ​សម្រាប់​ប្រជាជន​នៅ​ប៉ែក​អាស៊ី​យើង​អាច​កម្រ​ឭ​ឈ្មោះ​បន្តិច។ នៅ Edinburgh គេ​ល្បី​ពី​ស្ថាបត្យកម្ម​ចំណាស់​​ៗ​ពាសពេញ​ទីក្រុង និង​ភាព​សកម្ម​របស់​ទីក្រុង​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​រាជធានី​មួយ​នេះ​ស្រស់​ស្អាត និង​បាន​ជំរុញ​ឲ្យ​ទេសចរ​និយម​រុករក ទស្សនា​ដោយ​ការ​ដើរ​ថ្មើរ​ជើង។ ក្រៅ​ពី​ស្ថាបត្យកម្ម​ អាហារ បា គំនូរ​សិល្បៈ វប្បធម៌ និង​ជីវិត​ ឬ​ការ​កម្សាន្ត​នៅ​ពេល​រាត្រី​ជា​អ្វី​ដែល​ទេសចរ​និយាយ​មិន​ដាច់​ពី​មាត់​នៃ​ទីក្រុង​ Edinburgh ដ៏​ស្រស់​ស្អាត​នេះ។

២ Chicago

ក្រោយ​ការ​បិទ​ខ្ទប់ ឬ​រឹតត្បិត​ប្រមាណ​ ២ឆ្នាំ​ ប្រជាជន​ក្នុង​ក្រុង Chicago ចំនួន​ ៥៥ភាគរយ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ហាក់​មាន​ទំនោរ​ចេញ​ដើរ​កម្សាន្ត​ច្រើន សកម្ម​ជាង​មុន ឬ​ជួយ​យក​អាសា​គ្នា​ច្រើន​ជាង​មុន​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ​ទីក្រុង​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ក៏​ជាប់​ឈ្មោះ​ជា​ទីក្រុង​រីករាយ​បំផុត​ផង​ដែរ​។ នៅ​ Chicago ទាំង​ទេសចរ និង​ពលរដ្ឋ​នៅ​ទី​នោះ​ហាក់​រីករាយ​ជា​មួយ​នឹង​ការ​ជួប​ជុំ និង​ពិធី​ជប់លៀង​ដែល​គេ​អាច​ជួប​ជុំ​តាំង​ពី​ថ្ងៃ​រហូត​ដល់​ម៉ោង​ ៤​ទៀបភ្លឺ។ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​ បឹង​ Michiganដ៏​ស្រស់​ស្អាត និង​គំនូរ​សិល្បៈ​ដ៏​កម្រ​ៗ​ជា​ច្រើន​នៅ​ទី​នោះ។

៣ Medellín

Medellín ត្រូវ​បាន​គេ​ស្គាល់​ដោយ​ថា​មាន​រដូវ​ស្លឹក​ឈើ​ជ្រុះ​អស្ចារ្យ​ជាង​ទី​ក្រុង​ណាៗ​ទាំង​អស់​ដោយ​សារ​តែ​បរិយាកាស និង​ metro system របស់​វា។ មិន​សូវ​ខុស​ប្លែក​ពី​ទី​ក្រុង Chicago រាជធានី​របស់​ប្រទេស​កូឡំបុី​ Medellín ក៏​ជាប់​ចំណាត់​មួយ​ផ្សេង​ទៀត​ផង​ដែរ​ដោយ​មាន​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ដែល​មាន​ជីវិត​ពេល​រាត្រី​ដ៏​អស្ចារ្យ​បំផុត​ផង​ដែរ។

៤ Glasgow

Glasgrow គឺ​ជា​ទីក្រុង​មួយ​ផ្សែង​ទៀត​របស់​ប្រទេស​ស្កុតឡែន​ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ក្នុង​លោក​។ Glasgrow ជា​ទីក្រុង​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ទីក្រុង​ដែល​រួសរាយ និង​ចិត្តល្អ​។ ប្រជាជន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​និយម​ចេញ​ដើរ​កម្សាន្ត​នៅ​ខាង​ក្រៅ ជា​ទីក្រុង​ដែល​មាន​ក្លឹប​អាំង​ថ្ងៃ​ដំបូង​គេ​បង្អស់ និង​សម្បូរ​ទៅ​ដោយ​អាហារដ្ឋាន​ដែល​មាន​គុណភាព​ខ្ពស់​ ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត។

៥ Amsterdam

មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​រាជធានី​ដ៏​ធំ​របស់​ប្រទេស​ហូឡង់ ស្ថិត​ក្នុង​ចំណោម​ទី​ក្រុង​ល្អ​បំផុត​។ Amsterdam ជា​ទីក្រុង​បេតិកភណ្ឌ​សិល្បៈ បរិស្ថាន សម្បូរ​ទៅ​ដោយ​ផ្ទះ​ចំណាស់​ពី​សម័យ​មុន​នៅ​តាម​បណ្ដោយ​ប្រឡាយ​ក្នុង​ទីក្រុង ព្រម​ទាំង​មាន​វត្តមាន​របស់​​សារមន្ទីរ​  Van Gogh ដែល​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​បង្កប់​ទៅ​ដោយ​រឿងរ៉ាវ​ជា​ច្រើន​ដែល​ទេសចរ​ចង់​ស្វែង​យល់​ និង​ទស្សនា។ ម្យ៉ាង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ប្រកប​ទៅ​ដោយ​ភាព​រីករាយ​ និង​ការ​គិតគូរ​ពី​បរិស្ថាន​ដោយ​ពួក​គេ​និយម​ប្រើ​ប្រាស់​មធ្យោបាយ​សាធារណៈ ការ​ដើរ និង​ជិះ​កង់។ បន្ថែម​ពី​លើ​នេះ​ Amsterdam សម្បូរ​ទៅ​ដោយ​មហោស្រព​ ឬ​កម្មវិធី​មិន​ចេះ​ដាច់​ក្នុង​មួយ​ឆ្នាំ​ៗ ទាំង​ការ​កម្សាន្ត សិទ្ធិមនុស្ស​ និង​ចំណេះ​ដឹង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម