ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ទៅអូស្ត្រាលី ឡើងផ្ទះថ្មីប្រធានសមាគមសិល្បករខ្មែរ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បើ​ទោះ​ជា​អ្នក​ទាំង ២ មិន​សូវ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នៃ​ភាព​ជា​គូស្នេហ៍។ តែ​មិនដែល​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ ហើយ​ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​គូ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​លោកជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​គ្រួសារ​នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី។

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ជា​តារា​ស្រី​ដែល​ស្និទ្ធ​នឹង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ស្រាប់ ដោយ​កម្មវិធី​លក្ខណៈ​គ្រួសារ​របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​អ្នក​ទាំង ២ តែង​បាន​ចូលរួម​ជាពិសេស​ផង​ដែរ។ រយៈពេល​ជិត​១ សប្ដាហ៍​នៅ​លើ​ទឹកដី​អូស្ត្រាលី យូប៊ីន និង វ៉ៃហាំង មិន​បាន​បង្ហាញ​រូបភាព​របស់​ពួកគេ​ជា​ផ្លូវការ ឡើយ​ដោយ​បញ្ចេញ​ត្រូវ​រូប​ស្រមោល​តែ​ប៉ុណ្ណោះ។

តារាប្រុសស្រីគូនេះមិនត្រឹម​ជា​មានសមត្ថភាពក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ទេ ចំណេះដឹងទូទៅ និង​ផ្នែក​ភាសាក៏មាន​ទាំងព្រម ដូចនេះហើយទើប​តែងតែទទួលបានឱកាសពីប្រធានសមាគមសិល្បករ​ខ្មែរ មិន​ថា​ការងារទូទៅ ឬ​ការងារផ្ទាល់ខ្លួន។

បន្ទាប់ពី​បញ្ចប់​ការ​ឡើង​គេហដ្ឋាន​ថ្មី​រួច​ហើយ យូប៊ីន និង វ៉ៃហាំង បាន​ដើរកម្សាន្ត​នៅ​លើ​ទឹកដី​អូស្ត្រាលី។ បើ​ទោះ​ជា​ដើរ​កម្សាន្ត​ជាមួយ​គ្នា តែ​គូស្នេហ៍​ទាំង ២ មិន​បាន​បង្ហាញ​រូបភាព​ជាមួយ​គ្នា​ឡើយ​។ សម្រាប់ការងារថ្មីវិញ ទាំងគូមិនទាន់មាន​ដំណឹងថា សម្ដែង​រឿងថ្មី​ណាមួយឡើយ ដោយ​ភាគច្រើន​ ២ នាក់នេះ ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ និង​កិច្ចការ​នៅ​សមាគម៕

រូបភាព៖ Khat Vaihanga និង Instagram Shin Yubin


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សួនសត្វមួយនៅចិន ជ្រើសរើសមនុស្សមកធ្វើពុតជាខ្លាឃ្មុំ ផ្ដល់ប្រាក់ខែឱ្យជិត ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ

យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុត

Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

កាលពីថ្ងៃទី២៥ ខែមិថុនា នេះ Park Bom បានបញ្ចេញចម្រៀងស្នាដៃនិពន្ធថ្មីដោយផ្ទាល់ខ្លួន ក្រោមចំណងជើងថា Haven ដោយមានបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបង្កើតចេញជាស្នាដៃសម្រេច។ ទន្ទឹមគ្នានេះ អ្នកគាំទ្របាន

រឿងភាគ “ជីវិតនាងនូយ៉ា” ត្រៀមផលិតឡើងវិញជាថ្មី ខណៈប្រកាសជ្រើសរើសតួសម្ដែងមិនប្រកាន់ជាតិសាសន៍

កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាញសារព័ត៌មានសិង្ហបុរី Mediacorp បានប្រកាសថា ការផលិតឡើងវិញទីបីនៃរឿងភាគដ៏ល្បីល្បាញលំដាប់កំពូល "Little Nyonya" (ជីវិតនាងនូយ៉ា) កំពុងស្ថិតក្នុងដំណាក់កាលផលិតហើយ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ទៅអូស្ត្រាលី ឡើងផ្ទះថ្មីប្រធានសមាគមសិល្បករខ្មែរ

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បើ​ទោះ​ជា​អ្នក​ទាំង ២ មិន​សូវ​បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​នៃ​ភាព​ជា​គូស្នេហ៍។ តែ​មិនដែល​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ ហើយ​ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ទាំង​គូ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្នុង​កម្មវិធី​ឡើង​គេហ

ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK

ប្អូន​ថ្លៃ​តារា​ចម្រៀង​ល្បី​ឈ្មោះ ទេព បូព្រឹក្ស បាន​បង្ហោះ​វីដេអូ​ក្ដៅ​ចិត្ត​និយាយ​អំពីក្រុមការងាររបស់ស្រីស្អាត SK ដែល​ធ្វើ​ការ​មិន​ច្បាស់​លាស់ ​​លុប​ចោល​ការ​ងារម្ដង​ជា​ពីរ​ដង ហាក់មិន​ឱ្យ​តម្លៃដល់​ក្រុម​រាំ​របស់​ពួក​គេ។

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

Mister Supranational Cambodia 2026 យូ ថនវណ្ណៈ បាន​ជួប​បញ្ហា​រអាក់រអួល​ជាច្រើន​ក្នុង​​ការ​ដាក់​ពាក្យស្នើសុំ ដើម្បី​ទទួល​វីសាចេញ​ទៅ​ប្រកួត Mister Supranational 2026 នៅ​ឯ​ប្រទេស​ប៉ូឡូញ អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦។ តែ

ហ្វេន TF Family នៅកម្ពុជារំភើបចិត្តក្រោយអាយដលបានរៀននិយាយភាសាខ្មែរតាមសន្យាព្រមទាំងហាត់រៀនរបាំខ្មែរ

កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅថ្មីនេះ ក្រុមចម្រៀងបុរសល្បីនៅចិន TF Family បានបង្ហោះ story នៅលើគណនី Tiktok ផ្លូវការរបស់ខ្លួនដោ

ទម្រាំមានថ្ងៃនេះ! Kim Mu Yeol ទម្លាយប្រវត្តិជូរចត់ធ្លាប់រកចំណូលបានត្រឹម ១៣០ ដុល្លារក្នុងមួយឆ្នាំ ពេលតស៊ូក្នុងអាជីពសម្ដែងដំបូងៗ

តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល

សំណព្វចិត្តរបស់ ENGENE! Sunoo ក្រុម ENHYPEN បរិច្ចាគប្រាក់ ៥០លានវ៉ុនជួយដល់កុមារមានជំងឺ ក្នុងឱកាសខួបកំណើតខ្លួន

ក្នុងឱកាសថ្ងៃខួបកំណើត ២៣ ឆ្នាំ Sunoo សមាជិក ENHYPEN បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ៥០ លានវ៉ុនប្រមាណជាង ៣២ ០០០ ដុល្លារ

Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam

ម្ចាស់​មកុដ​បវរកញ្ញា​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៥ កញ្ញា Sydney Marith បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam កាលពី​ពេល​ថ្មី​នេះ ដោយ​មើល​ឃើញ​រូបភាព​ហើយ​ការងារ​ឃើញ​ថា ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​តែ​ម្ដង

Leave a Reply

Your email address will not be published. Required fields are marked *