ទីបំផុតប្អូនស្រីបង្កើត ស៊ីន យូប៊ីន ដាច់ចិត្តចូលសិល្បៈដូចបងស្រី

ប្រិយមិត្តអ្នកអាន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម ពិតជ្រាបច្បាស់ហើយថា តារាសម្តែងស្រីល្បីឈ្មោះលំដាប់ប្រទេសគឺកញ្ញា ស៊ីន យូប៊ីន មានប្អូនស្រីបង្កើតម្នាក់ឈ្មោះថា ស៊ីន ជេននី ដែលមានរូបសម្រស់ និងមុខមាត់ស្រដៀងគ្នាខ្លាំងជាមួយនាង ថែមទាំងមានដុង និងនិស្ស័យសិល្បៈដូចនាងថែមទៀតផង។ 

កាលពីឆ្នាំ២០១៨ ប្អូនស្រីបង្កើត ស៊ីន យូប៊ីន ធ្លាប់ប្រាប់ឱ្យដឹងថា នាងស្រលាញ់ និងមានបំណងប្រឡូកសិល្បៈដូចបងស្រីដែរ តែដោយសារពេលនេះនាងនៅក្មេង មានអាយុទើប១៤ឆ្នាំ ម៉្យាងទើបរៀនថ្នាក់ទី៩ផង ទើបគ្រួសារមិនទាន់ឱ្យប្រឡូក ដោយចង់ឱ្យនាងរៀនចប់ទី១២ជាមុនសិន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់នាង។

បើទោះបីមិនទាន់ប្រកាសប្រឡូកសិល្បៈពេញលេញក៏ពិតមែន តែប្អូនស្រីកញ្ញា ស៊ីន យូប៊ីន រមែងបង្ហាញខ្លួនជាមួយបងស្រីស្ទើរគ្រប់កម្មវិធី មិនថាកិច្ចការងារសិល្បៈ ឬជំនួញផ្ទាល់ខ្លួនក្តី។ តួយ៉ាងប្រមាណ២ឆ្នាំចុងក្រោយនេះ កញ្ញា ស៊ីន ជេននី បង្ហាញខ្លួនកាន់តែច្រើន ថែមទាំងទទួលបានការងារជាហូរហែរដូចជា ថតស៉្បតពាណិជ្ជកម្ម ថតប្រ៉ូម៉ូតផលិតផល ថត ​MV ចម្រៀង ហើយថ្មីៗនេះទៀតសោត នាងថែមទាំងទទួលថតភាពយន្តទៀតផង។

រឿងដែល ស៊ីន ជេននី កំពុងថតចំណងជើងថា «លួចស្នេហ៍គូដណ្តឹង» ជារឿងភាគខ្នាតធំប្រចាំឆ្នាំ២០២២របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ ក្នុងរឿងនេះ ស៊ីន ជេននី ត្រូវសម្តែងប៉ះជាមួយបងស្រីបង្កើត គឺកញ្ញា ស៊ីន យូប៊ីន និងតារាសម្តែងដ៏លេចធ្លោ លោក ខាត់ វ៉ៃហាំង និងរៀមច្បងតារាសម្តែងជាច្រើនទៀត។ នាងជាតួអង្គ មានចរិតខ្ជូតគួរឱ្យស្រលាញ់ ឆ្លាត តែឆ្នាស និងត្រូវជាជំនួយការផ្ទាល់របស់លោក ខាត់ វ៉ៃហាំង។

ស៊ីន ជេននី ប្រាប់ឱ្យ AMS ដឹងថា ពេលថតដំបូងឡើយនាងក៏ភ័យ តែថតយូរៗទៅក៏ស៊ាំ ហើយនាងពេលនេះនាងក៏ស្រលាញ់វិស័យសិល្បៈខ្លាំង។ នាងតូច ស៊ីន ជេននី រំពឹងថា គ្រប់គ្នានឹងស្គាល់នាងច្រើនជាងមុន តាមរយៈស្នាដៃភាពយន្តដំបូងបង្អស់នេះ។

គួររំឭកផងដែរថា ស៊ីន ជេននី មិនខុសពីកញ្ញា ស៊ីន យូប៊ីន ប៉ុន្មានឡើយ ដោយនាងនិយមចូលចិត្តស្ទីលតុបតែងខ្លួនបែបនារីសម័យថ្មីៗ Cute Cute និងចូលចិត្តថតរូបបែប Fashion ដូចគ្នាទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម រមែងពោលសរសើររូបសម្រស់របស់បងប្អូនស្រីមួយគូនេះថា ពិតជាស្រស់ស្អាត និងគួរឱ្យស្រលាញ់ គ្រប់ពេលអ្នកទាំងពីរថតរូបគូជាមួយគ្នា។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ