ដំណើរប្រគំតន្ត្រី “Right Here” របស់ក្រុមចម្រៀងបុរស SEVENTEEN ដែលបានប្រារព្ធធ្វើឡើងនៅឯទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែតុលានេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានអគ្គិភ័យឆាបឆេះអំពូលភ្លើងបំភ្លឺឆាក។

ហេតុការណ៏ដែលនឹកស្ថានមិនដល់មួយនេះ បានកើតឡើងខណៈពេលដែលទស្សនិកជនកំពុងតែរង់ចាំទស្សនាការសម្ដែងរបស់តារាចម្រៀងក្នុងដួងចិត្តរបស់ខ្លួន និងបានសង្កេតឃើញដោយបុគ្គលិកម្នាក់ តាមរយៈផ្កាភ្លើងខុសប្រក្រតីដែលបានធ្លាក់មកលើឆាក។
ជាក់ស្ដែង អណ្ដាតភ្លើងនៅពេលនោះមិនបានឆេះសន្ធោសន្ធៅទេ តែផ្សែងដែលចេញពីអគ្គិភ័យនេះបានសាយភាយពេញ Goyang Stadium ហើយអាចបង្កជាគ្រោះថ្នាក់ដល់អ្នកចូលរួមគ្រប់ពេលវេលា។ តែជាសំណាងល្អ បុគ្គលិករូបនោះបានគ្រប់គ្រងស្ថានការទាន់ ហើយគ្មាននរណាម្នាក់រងគ្រោះពីឧបទ្ទវហេតុមួយនេះទេ។
ត្បិតមានរឿងបែបនេះក្ដី តែ SEVENTEEN មិនបានផ្អាកកម្មវិធីរបស់ខ្លួនទាំងស្រុងនោះទេ ក្រោយពីស្ថានភាពត្រឡប់មកសភាពដើមវិញ។ ពួកគេបានត្រឡប់មកប្រារព្ធកម្មវិធីរបស់ខ្លួនឡើងវិញ ដោយពន្យារពេលប្រមាណ ២០នាទីតែប៉ុណ្ណោះ ហើយអ្នកគាំទ្រនៅតែអាចរីករាយទស្សនាការសម្ដែងរបស់សមាជិកទាំង ១៣រូប ដោយមិនមានបញ្ហាអ្វីកើតឡើងម្ដងទៀត។
គួរបញ្ជាក់ផងដែរថា Right Here ជាដំណើរប្រគំតន្រ្តីជុំវិញពិភពលោកទី៤ របស់ក្រុមចម្រៀងបុរស SEVENTEEN ដែលនឹងបន្តធ្វើឡើងនៅទីក្រុងធំៗជាច្រើនទៀត ដូចជា Los Angeles, Tokyo, Bulacan និង Jakarta ជាដើម៕
























Account
Security
Favourite Content