ច្បាស់ការណ៍ហើយ! សេង រដ្ឋា នឹងចូលប្រកួតកម្មវិធី Miss Universe ប្រាកដមែន

កាលពីពេលថ្មីៗនេះ មានដំណឹងលេចឮមកថាស្រីស្អាត និងជារាជិនីសម្រស់ម្នាក់ក្នុងចំណោមបវរកញ្ញានៅកម្ពុជា គឺកញ្ញា សេង រដ្ឋា ដោយនាងគ្រោងនឹងចូលរួមប្រកួតកម្មវិធី Miss Universe Cambodia នៅឆ្នាំ២០២២នេះ។ តែយ៉ាងណា ដើម្បីឱ្យច្បាស់ការណ៍ និងមានភាពជាក់លាក់ ១០០% ចំពោះដំណឹងនេះ AMS កាលពីពេលថ្មីៗនេះបានធ្វើការទាក់ទងទៅកញ្ញាផ្ទាល់ និងបានជជីកសួរនាំជុំវិញដំណឹងលេចឮនេះ។

តាមរយៈកិច្ចសម្ភាសជាមួយអ្នកសារពត៌មានសិល្បៈ AMS កញ្ញា សេង រដ្ឋា បានឆ្លើយតបទទួលស្គាល់ថា ចំពោះដំណឹងដែលលេចឮនោះគឺជាការពិត ប៉ុន្តែកញ្ញាមិនមែនគ្រោងចូលរួមប្រកួតក្នុងឆ្នាំនេះនោះទេ។

សេង រដ្ឋា រៀបរាប់ថា៖ «ដោយសារតែអត់ទាន់ច្បាស់ថាឆ្នាំណានោះទេ ប៉ុន្តែខ្ញុំមានគម្រោងចូលត្រឡប់ទៅប្រកួត Miss Universe វិញ។ សម្រាប់ឆ្នាំអត់ទាន់ច្បាស់ទេ ដោយសារឥឡូវខ្ញុំរវល់ការងារសិល្បៈច្រើន អត់អាចឆ្លៀតពេលទៅបានទេ។ … ប្រហែលជាអាចនឹងយូរបន្តិច ចន្លោះ២ទៅ៣ឆ្នាំអ៊ីចឹងទៅ ពេលដែលយើងអាចត្រលប់មកវិញបាន»។ 

អតីតបវរកញ្ញារូបនេះហាក់មិនបារម្មណ៍ពីការដកឃ្លាពីឆាកប្រកួតរយៈពេលយូរពេក ជាហេតុធ្វើឱ្យហ្វេនៗអ្នកគាំទ្រភ្លេចមុខ ឬគ្មានសន្ទុះគាំទ្រពេលចូលប្រកួតជាថ្មីនោះទេ ប៉ុន្តែនាងបែរជាលើកឡើងថា ទុកពេលកាន់តែយូរកញ្ញាកាន់តែមានពេលហ្វឹកហាត់កាន់តែខ្លាំងទៅវិញទេ។ ហើយកញ្ញាក៏មិនបារម្ភខ្លាចដើរជាន់ដានចាស់ ពេលនាងចូលប្រកួតជាថ្មីម្តងទៀតឡើយ។

លើកឡើងពីរឿងនេះ កញ្ញា សេង រដ្ឋា បានឱ្យដឹងថា៖ «ដោយសារតែពួកយើងធ្លាប់ឆ្លងកាត់ យើងដឹងថា ពេលយើងត្រលប់ទៅវិញយើងនឹងជួបអ្វីខ្លះ ហើយយើងដឹងហើយថា នៅក្នុងវិស័យបវរកញ្ញាយើងនឹងជួបរឿងស្រដៀងៗគ្នា គឺយើងអាចនឹងជាប់ឬអត់ជាប់ យើងត្រូវតែទទួលយកវា។ បើយើងទុកគម្លាតរយៈពេលយូរ នៅពេលដែលយើងទៅ បើយើងជួបបញ្ហាអីក៏យើងអាចដោះស្រាយ ដោយសារតែដូចយើងដឹង បើយើងខ្វះខាតអីយើងអាចត្រៀមពីកន្លែងទៅ នៅពេលយើងទៅដល់»។

នេះជាដំណឹងដ៏រីករាយសម្រាប់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ដោយនឹងមានស្រីស្អាត ពោរពេញដោយសមត្ថភាព មកចូលរួមប្រកួតប្រជែងដណ្តើមមកុដ ដើម្បីតំណាងឱ្យជាតិកម្ពុជាលើឆាកអន្តរជាតិនាពេលខាងមុខ។

សូមជម្រាបថា កញ្ញា សេង រដ្ឋា ជាអតីត Miss Grand Cambodia 2020 ដែលត្រូវបានអ្នករៀបចំកម្មវិធីលោក អ៊ីន សុភិន ប្រកាសដកហូតដំណែងម្ចាស់មកុដ កាលពីដើមឆ្នាំ២០២១ ដោយផ្ទេរជូនបវរកញ្ញាជ័យលាភីលេខ៣វិញ គឺកញ្ញា លីវ ជីវលី។ ត្បិតត្រូវប្រកាសដកហូតតំណែងក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងមិនបានរលត់ទៅនោះទេ តែនាងបែរស្រូបទាញបានប្រជាប្រិយភាពយ៉ាងច្រើនសន្ធឹកពីប្រជាជនកម្ពុជា តាមរយៈសមត្ថភាព ទេពកោសល្យ ការដើរម៉ូដ ការថតរូបបែប Fashion និងការថតស៉្បត ថតប្រ៉ូម៉ូតផលិតផលផ្សេងៗ។ ថ្មីៗនេះ កញ្ញា សេង រដ្ឋា ក៏បានចាប់យកអាជីពសម្តែងថែមមួយមុខទៀតផងដែរ ដោយរឿងទីមួយដែលនាងបានសម្តែងចំណងជើង «បាបស្នេហ៍អតីត» បានកំពុងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិននាពេលឆាប់ៗនេះ។ តាមការបង្ហើបប្រាប់ពីសាមីខ្លួន ពេលនេះនាងកំពុងត្រៀមថតភាពយន្តថ្មីមួយទៀតផងដែរ ជារឿងភាគដដែល តែសាច់រឿងនិងព័ត៌មានលម្អិតយ៉ាងណា កញ្ញាសុំមិនទាន់បញ្ជាក់ឱ្យដឹងឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន