នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ សាជីវកម្មអចលនទ្រព្យ Building Road បានឱ្យដឹងថា អាគារកម្ពស់ ៦ជាន់ដែល Sehun សមាជិកក្រុម EXO បានទិញតាំងតែពីឆ្នាំ ២០១៩ បានឡើងថ្លៃដល់ទៅ ៥ពាន់លានវ៉ុន ឬប្រមាណ ៣.៤៤ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នកំពុងតែមានអ្នកជួលពេញ។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា អាគារដែលមានទីតាំងស្ថិតនៅក្នុងទីតាំងមាស នៃសង្កាត់ Dongjak-gu ទីក្រុងសេអ៊ូលនេះ Sehun បានទិញយកកាលពីខែកញ្ញា ឆ្នាំ២០១៩ ក្នុងតម្លៃ ៣.៣៥ ពាន់លានវ៉ុន ឬប្រមាណ ២.៣លានដុល្លារអាមេរិក។ មានន័យថា បច្ចុប្បន្ននេះ តារាប្រុសវ័យ ៣១ឆ្នាំរូបនេះទទួលបានប្រាក់ចំណេញរហូតដល់ទៅ ១.៦ពាន់លានវ៉ុន ឬល្បាក់ ១.១ លានដុល្លារអាមេរិក។
អាគារពាណិជ្ជកម្មដែលមានទំហំប្រមាណ ១៩៨ ម៉ែត្រការ៉េនេះ មានរយៈចម្ងាយប្រមាណ ១នាទីប៉ុណ្ណោះពីស្ថានីយរថភ្លើង Sangdo។ Building Road បានប៉ាន់ប្រមាណថា អាគារនេះអាចនឹងមានតម្លៃ ២៥លានវ៉ុន ឬ ១៧០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបនឹងអាគារក្បែរគ្នា ដែលបានលក់ចេញកាលពីឆ្នាំ ២០២២។
យ៉ាងណាមិញ សព្វថ្ងៃនេះ អគារខាងលើកំពុងតែមានអ្នកជួលប្រកបអាជីវកម្មពេញ ដោយនៅជាន់ទី ១ គឺជាបារល្បីឈ្មោះមួយកន្លែង ជាន់ទី ២គឺជាសាលាបង្រៀនតូរ្យតន្ត្រី ស្របពេលដែលជាន់ទី៣ ដល់ជាន់ទី ៦ គឺជាបន្ទប់ការិយាល័យ៕
























Account
Security
Favourite Content