ថ្មីៗនេះប្អូនស្រីរបស់តារាខេប៉ុប Sandara Park គឺ Durami Park ទទួលបានចំណាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណេតជាច្រើន បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងកម្មវិធី Lovers of Joseon របស់ TV Chosun ជាមួយបងស្រី និងប្អូនប្រុសពៅ Thunder Park ដែលជាអតីតសមាជិកក្រុម MBLAQ។

នៅថ្ងៃនោះ Dara បានឱ្យដឹងថានេះគឺលើកទី ២ ហើយដែលប្អូនស្រីរបស់នាងបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍។ ប៉ុន្តែវាគឺជាលើកទី ១ ដែល Durami Park បង្ហាញខ្លួន បន្ទាប់ពីបញ្ចប់ការថតក្នុងវគ្គមួយរបស់កម្មវិធី Screening Humanity ។ មូលហេតុដែលនាងចូលរួមក្នុងកម្មវិធីមួយនេះគឺ ដើម្បីប្អូនប្រុសពៅ។
ជាងនេះទៅទៀត Durami Park បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជនយ៉ាងខ្លាំងម្ដងទៅហើយនៅពេលថតកម្មវិធី Screening Humanity។ ប៉ុន្តែក្រោយមកនាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងផ្ទុះចំណាប់អារម្មណ៍ម្ដងទៀតដោយសារសម្រស់នាងរបស់នាងហាក់ដូចជាមិនប្រែប្រួលទាល់តែសោះ។


អំឡុងពេលថតកម្មវិធី អ្នកទាំងពីរហាក់ដូចភ្ញាក់ផ្អើលមែនទែននៅពេលដែលប្អូនប្រុសរបស់ខ្លួនប្រាប់ពីដំណឹងរៀបការជាមួយគូដណ្ដឹង។ ទាំង Sandara និង Durami ពិតជាមានចម្ងល់ថាតើអ្នកទាំងពីរបានត្រៀមខ្លួនដោយរបៀបណា។ យ៉ាងណាមិញកាលពីខែកក្កដា ឆ្នាំ ២០២៣ Thunder និងគូដណ្ដឹង Mimi បានប្រកាសពីគម្រោងរៀបការធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង។ ពួកគេក៏នឹងគ្រោងប្រារព្ធពិធីមង្គលការបែបឯកជននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះផងដែរ៕























































Account
Security
Favourite Content