កន្លងផុត ២៣ ឆ្នាំ សម្រស់តួប្រុស F4 ទាំងបួននៅតែស្រស់សង្ហាមិនគួរឲ្យជឿ

បើទោះជាកន្លងផុតទៅអស់រយៈពេល ២៣ ឆ្នាំហើយក្ដី ប៉ុន្ដែតារាសម្ដែងទាំង ៤ រួមមាន Jerry Yan, Vic Zhou, Vanness Wu និង Ken Chu ក្នុងរឿង F4 ឬ Meteor Garden ឆ្នាំ ២០០១​ នៅតែជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រ។​ សកម្មភាពរបស់អ្នកទាំង ៤ តែងត្រូវបានក្លាយជាប្រធានបទគេលើកមកនិយាយក្នុងបណ្ដាញសង្គមជារឿយៗ។ ជាពិសេសគឺរូបសម្រស់ស្រស់ស្អាតមិនចេះចាស់របស់អ្នកទាំង ៤ តែម្ដង។

ថ្មីៗ នេះ មតិជាច្រើនក្នុងបណ្ដាញសង្គមបានលើកសរសើរពីសម្រស់របស់តារាប្រុសទាំង ៤ និងសឹងមិនជឿថា កន្លងផុតទៅជាច្រើនឆ្នាំនៅតែមានរូបរាងស្អាតសង្ហា។ តារាប្រុស Jerry Yan ទើបចូលរួមកម្មវិធី Tiffany and Co នៅទីក្រុង សៀងហៃ។ សម្រស់របស់លោកក្នុងវ័យ ៤៧ ឆ្នាំ គឺនៅតែស្រស់សង្ហាខ្លាំងមិនចាញ់កាលនៅក្មេងឡើយ រហូតដល់មនុស្សជាច្រើនលាន់មាត់ថាលោកប្រៀបដូចជាបិសាចជញ្ជក់ឈាមមិនចេះចាស់។

ក្រឡេកមកមើលតារាប្រុស  Vanness Wu លោកទើបតែចូលរួមកម្មវិធីរបស់ប្រេន Veseel x Lanvin។ លោកក៏ក្លាយជាទីចាប់អារម្មណ៍របស់មហាជន មិនខុសពីតារាប្រុស Jerry Yan លោកមើលទៅពិតជាសង្ហា និងលេងស្ទីលខ្លួនបែបយុវវ័យ។ បច្ចុប្បន្ន លោកមានវ័យ ៤៥ ឆ្នាំហើយ តែតារាប្រុសស្រករក្រោយៗ អាចនឹងសុំចាញ់សម្រស់របស់លោក។

ចំណែកតារាប្រុស Vic Zhou វិញ លោកបានបង្ហាញខ្លួនជាសាធារណៈចុងក្រោយ កំឡុងខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយលោកទៅចូលរួមសម្ពោធរឿងថ្មីរបស់ខ្លួន Be With Me។ សម្រស់របស់លោកត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថា នៅតែទន់ភ្លន់ ស្រស់សង្ហា ដូចកាលជំនាន់លោកសម្ដែងជាតួអង្គ Hua ZeLei អ៊ីចឹង ជាពិសេសរូបរាងរបស់លោកក៏មិនប្រែប្រួលខ្លាំង មានតែសង្ហាលើសដើមទៅទៀត។

ចុងក្រោយគឺតារាប្រុស Ken Chu ដែលសម្ដែងជាតួអង្គ Xi Men។ ថ្វីបើមិនសូវបង្ហាញសកម្មភាពក្នុងវិស័យសិល្បៈដូចតារាប្រុស ៣ នាក់ទៀត ប៉ុន្ដែរូបសម្រស់របស់លោកក៏នៅតែជារឿងមហាជន និងអ្នកគាំទ្រលើកមកនិយាយ។ តារាប្រុស Ken Chu ធ្លាប់បានទម្លាយខ្លួនមានបញ្ហាសុខភាព ទើបមិនសូវបង្ហាញខ្លួនក្នុងសិល្បៈ ផ្ដោតលើជីវិតគ្រួសារ និងរស់នៅយ៉ាងសាមញ្ញា។ រូបភាពរបស់លោកនៅចុងឆ្នាំ ២០២៣ ទោះមិនសូវតុបតែងខ្លួនឡូយឆាយ លោកនៅតែមើលទៅក្មេងជាងវ័យ ស្រស់សង្ហា ក្នុងវ័យ ៤៥ ឆ្នាំ។ សម្រស់តារាប្រុសទាំង ៤ ខាងលើ ត្រូវបានគេលើកឡើងថា ជាតួប្រុស F4 ដែលសង្ហាបំផុតបើប្រៀបធៀបនឹងជំនាន់ផ្សេងៗ របស់ F4 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន