ចៀវៃ សម្រក់ទឹកភ្នែកសារភាពស្ដាយក្រោយដែលមិនបានធ្វើរឿងមួយនេះជូនអ្នកមានគុណ

តារាស្រី ចៀវៃ ឬ Ruby Lin កាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងកម្មវិធី Our Wonderful Life ជាមួយតារាស្រីល្បីៗ ដូចជា Ada Choi, XieNa និង Zhong  Chuxi។ អ្នកទាំងអស់គ្នា ក៏និយាយចែករំលែកពីរឿងជីវិតគ្រួសារ និងអាជីពសិស្បៈរបស់ខ្លួន។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនោះគឺនិយាយសុខៗ តារាស្រី Ruby Lin ស្រាប់តែសម្រក់ទឹកភ្នែកយំសោកតែម្ដង។

Ruby Lin បាននិយាយរំឭកដល់ឳពុកម្ដាយរបស់ខ្លួនទើបធ្វើឲ្យនាងទប់ទឹកភ្នែកមិនបាន រំជួលចិត្ដស្ទើរនិយាយលែងចេញ។ នាងបានលើកឡើងថា៖ មុននាងរៀបការជាមួយស្វាមីលោក Wallace Huo នាងតែងតែចំណាយពេលដើរកម្សាន្ដជាមួយឳពុកម្ដាយរបស់នាងជារៀងរាល់ឆ្នាំ។ ប៉ុន្ដែនៅពេលដែលនាងចាប់ផ្ដើមបង្កើតគ្រួសារ នាងចំណាយពេលនៅតែជាមួយកូន និងស្វាមី។ នាងស្ទើរតែគ្មានពេលវេលាឲ្យឳពុកម្ដាយរបស់ខ្លួន។

នាងបាននិយាយទាំងទឹកភ្នែកថា៖ បើទោះជានាងមានអាយុចំណាស់នេះហើយក្ដី សម្រាប់ឳពុកម្ដាយរបស់នាង នាងនៅតែជាក្មេងតូច។ ពួកគាត់តែហៅនាងថា សំណព្វចិត្ដ។ នាងរវល់មើលថែទាំងគ្រួសារ ស្វាមី និងកូន ធ្វើឲ្យនាងមិនបានចាប់អារម្មណ៍ពីឳពុកម្ដាយរបស់ខ្លួន។ នាងបានសម្លឹងឃើញសក់របស់ម្ដាយនាងមានស្កូវជាច្រើន អាយុរបស់ម្ដាយនាងគឺ ៧២ ឆ្នាំហើយ។

នាងបន្ដថា៖ នាងមានអារម្មណ៍សោកស្ដាយ និងខុសឆ្គង ដែលមិនបានចំណាយពេលវេលាឲ្យបានច្រើននៅក្បែរអ្នកមានគុណទាំងពីរ។ ហេតុផលនេះហើយទើបធ្វើឲ្យនាងចាប់ផ្ដើមកាត់បន្ថយការងារនៅក្នុងសិល្បៈ និងត្រឡប់ទៅ តៃវ៉ាន់វិញ ដើម្បីរស់នៅជួបជុំឳពុកម្ដាយ។

នាងបានបន្ថែមថា៖ នៅពេលដែលមានគ្រួសារ និងក្លាយជាម្ដាយរបស់គេ ទើបនាងយល់ពីអារម្មណ៍ និងការលះបង់ខ្លាំងរបស់អ្នកមានគុណទាំងពីរ។ ពួកគាត់ពិតជាធ្វើរឿងជាច្រើនដើម្បីកូន។

គួរបញ្ជាក់ថា តារាស្រី Ruby Lin និង តារាប្រុស Wallace Huo បានរៀបការក្នុងឆ្នាំ ២០១៦។​ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីមួយក្នុងឆ្នាំ ២០១៧។ បន្ទាប់ពីរៀបការបានមួយរយៈ តារាស្រី Ruby Lin មិនសូវបង្ហាញមុខក្នុងរឿងភាគ ឬភាពយន្ដខ្នាតធំឡើយ ភាគច្រើននាងចូលរួមតែកម្មវិធីនានាប៉ុណ្ណោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ពិធី​មង្គល​ការ​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​នៅ​ក្នុង​ស្រុក ក្នុង​ឈុត​សម្លៀកបំពាក់​ប្រណីតៗ ដែល​ច្នៃ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ហាង​តែ​

បង្ហាញវត្តមាននៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រះនាង ជេនណា កាន់តែស្រស់ស្អាត និង ស្រគត់ស្រគំ

ព្រះនាង នរោត្តម ជេនណា បាន​ចូល​រួម​ពិធី​សម្ពោធ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ « អង្កេតលើវាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង» នៃ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ បង្ហាញ​វត្តមាន​នៅ​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ថ្មី​ៗ​នេះ ព្រះនាង ជេនណា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បុរាណ និង​បន្ថែម​ដោយ​ការ make

RM មេក្រុម BTS ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈសកលដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់សារមន្ទីរជាតិកូរ៉េ

កាលពីថ្ងៃទី ២០ ខែមិថុនា ខាងសារមន្ទីរបានប្រកាសថា RM ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ខ្លួន ដោយនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសារមន្ទីរមួយនេះបានផ្តល់តួនាទីបែបនេះដល់បុគ្គលណាម្នាក់

Felix ដាក់របស់ដេញថ្លៃ រួមរកថវិកាបរិច្ចាគជូនអង្គការ UNICEF

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ កូនបាល់ម៉ាក Louis Vuitton ដែល Felix បានបរិច្ចាគ រួមជាមួយហត្ថលេខារបស់លោក បានលក់ចេញនៅក្នុងពិធីដេញថ្លៃសប្បុរសធម៌របស់ក្រុមហ៊ុន Sotheby's ដើម្បីប្រមូលថវិកាបរិច្ចាគជូនដល់

Stray Kids ប្រកាសវិលត្រលប់ជាមួយអាល់ប៊ុមថ្មីក្នុងខែសីហា និងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោក

ក្រុមចម្រៀងបុរសដ៏ពេញនិយម Stray Kids នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ព្រមទាំងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម