បេក្ខភាពលេចធ្លោ និងជាម្ចាស់ជយលាភី Mister Majestic Cambodia 2024 សាង ពិសី មានឈ្មោះហៅក្រៅ ណាវីន ទទួលបានការគាំទ្រពីសំណាក់ហ្វេនជាច្រើនក្រោយប្រកួតចប់ ដែលភាគច្រើនសុទ្ធតែជាហ្វេនក្រៅស្រុក និងបានប្រមូលគ្នាបង្កើតជា fan page ថែមទៀតផង។

ក្រោយបញ្ចប់ការប្រកួតកម្មវិធី Miss and Mister Majestic កាលឆ្នាំ ២០២៤ ណាវីន បានក្លាយជាបេក្ខភាពលេចធ្លោ ថែមទទួលបានការគាំទ្រពីសំណាក់ហ្វេនជាច្រើនពិសេសហ្វេននៅក្រៅស្រុកតែម្ដង។ ជាក់ស្ដែងតាមរយៈកម្មវិធីប្រឡងនាពេលកន្លងមក ណាវីន ត្រូវបានផេករបស់ប្រទេសវៀតណាមយកទៅបង្ហោះ ហើយមានការគាំទ្រយ៉ាងច្រើនសំណាក់ហ្វេនក្នុងប្រទេសមួយនេះ។
ថ្មីៗនេះដែរ AMS Infotainment បានធ្វើការសម្ភាសន៍ជាមួយបុរសឯករូបនេះដោយត្រូវបានលោកបង្ហើបពីការត្រៀមខ្លួននៅក្នុងការប្រកួតកម្មវិធី Mister Majestic International នាខែតុលាខាងមុខនេះ។ លោកបានប្រាប់ឱ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចទាំងនៅលើវិញ្ញាសាចំណេះដឹង និងសម្រស់តាមរយៈការហ្វឹកហាត់ ដើម្បីដណ្ដើមជយលាភីក្នុងការប្រកួតក្នុងកម្មវិធីខាងលើ។ មួយវិញទៀត លោកក៏បានបង្ហើបបន្ថែមទាក់ទិនទៅនឹងឈុតតំណាងជាតិដែលបានត្រៀមយ៉ាងរួចរាល់នៅក្នុងការប្រកួតមួយនេះផងដែរ។






បន្ថែមពីលើបេក្ខភាពដែលមានទាំងរូបសម្បត្តិ និងចំណេះដឹង ណាវីន ក៏មាននិស្ស័យនៅក្នុងការសម្ដែងភាពយន្តផងដែរ។ បុរសឯករូបនេះត្រូវបានមហាជនអ្នកនិយមតាមដានខ្សែរឿងប្រភេទ BL ស្គាល់យ៉ាងច្បាស់ថាលោកជាតួអង្គសម្ដែងនៅក្នុងរឿង «ស្នេហាបូកបួន» ក្នុងផលិតកម្ម សាស្ត្រាហ្វីម។


គួរឱ្យដឹងដែរថា កូនទោលនៅក្នុងគ្រួសារដែលមានទីកន្លែងកំណើតនៅក្នុងខេត្តកណ្ដាលរូបនេះ មានចិត្តស្រលាញ់ខាងវិស័យសម្ដែងនៅក្នុងខ្សែរឿងបែបរន្ធត់ភ័យខ្លាច លោកផ្ទាល់ក៏មានទេពកោសល្យអាចដើរម៉ូត សម្ដែង និងច្រៀងបានផងដែរ៕
ប្រភពរូបភាព ៖ Nawin Nawin























Account
Security
Favourite Content