សាង ពិសី ម្ចាស់ជយលាភី Mister Majestic Cambodia 2024 ហ្វេនគាំទ្រសុទ្ធតែក្រៅប្រទេស

បេក្ខភាព​លេច​ធ្លោ​ និង​ជា​ម្ចាស់​ជយលាភី Mister Majestic Cambodia 2024 សាង ពិសី មាន​ឈ្មោះ​ហៅ​ក្រៅ​ ណាវីន ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ហ្វេន​ជា​ច្រើន​ក្រោយ​ប្រកួត​ចប់ ​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ហ្វេន​ក្រៅ​ស្រុក និង​បានប្រមូលគ្នាបង្កើត​ជា​ fan page ថែម​ទៀត​ផង។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កម្មវិធី Miss and Mister Majestic កាល​ឆ្នាំ​ ២០២៤ ណាវីន បាន​ក្លាយ​ជា​បេក្ខភាព​លេច​ធ្លោ​ ថែម​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ហ្វេន​ជា​ច្រើន​ពិសេស​ហ្វេន​នៅ​ក្រៅ​ស្រុក​តែ​ម្ដង។ ជាក់​ស្ដែង​តាម​រយៈ​កម្មវិធី​ប្រឡង​នា​ពេល​កន្លង​មក ណាវីន ត្រូវ​បាន​ផេក​របស់​ប្រទេស​វៀតណាម​យក​ទៅ​បង្ហោះ ហើយមាន​ការ​គាំទ្រ​យ៉ាង​ច្រើន​សំណាក់​ហ្វេន​ក្នុង​ប្រទេស​មួយ​នេះ។

ថ្មី​ៗនេះ​ដែរ AMS Infotainment បាន​ធ្វើ​ការ​សម្ភាសន៍​​ជាមួយ​បុរស​ឯក​រូប​នេះ​ដោយ​ត្រូវ​បាន​លោក​បង្ហើប​ពី​ការ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​កម្មវិធី Mister Majestic International នា​ខែ​តុលា​ខាង​មុខ​នេះ​។ លោក​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ទាំង​នៅ​លើ​វិញ្ញាសា​ចំណេះដឹង​​ និង​សម្រស់​តាម​រយៈ​ការ​​ហ្វឹក​ហាត់ ដើម្បី​ដណ្ដើម​ជយលាភី​ក្នុង​ការ​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​។ មួយ​វិញ​ទៀត លោក​ក៏បាន​បង្ហើប​បន្ថែម​ទាក់​ទិន​ទៅ​នឹង​ឈុត​តំណាង​ជាតិ​ដែល​បាន​ត្រៀម​យ៉ាង​រួច​រាល់​នៅ​ក្នុង​ការ​ប្រកួត​មួយ​នេះ​ផង​ដែរ។​

បន្ថែម​ពី​លើ​បេក្ខភាព​ដែល​មាន​ទាំង​រូប​សម្បត្តិ​ និង​ចំណេះ​ដឹង ណាវីន ក៏​មាន​​និស្ស័យ​នៅ​ក្នុង​ការ​សម្ដែង​ភាពយន្ត​ផង​ដែរ​។ បុរស​ឯក​រូប​នេះ​ត្រូវ​បាន​មហាជន​អ្នក​និយម​តាម​ដាន​​ខ្សែ​រឿងប្រភេទ BL ​ស្គាល់​យ៉ាង​ច្បាស់​ថា​លោក​ជា​តួ​អង្គ​សម្ដែង​នៅ​ក្នុង​រឿង «ស្នេហា​បូក​បួន» ក្នុង​ផលិតកម្ម សាស្ត្រា​ហ្វីម។

គួរ​ឱ្យ​ដឹង​ដែរ​ថា កូន​ទោល​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​កណ្ដាល​រូប​នេះ​ មាន​ចិត្ត​ស្រលាញ់​ខាង​វិស័យ​សម្ដែង​​នៅក្នុងខ្សែរឿងបែប​រន្ធត់​ភ័យ​ខ្លាច​ លោកផ្ទាល់ក៏​មាន​ទេពកោសល្យ​អាច​ដើរ​ម៉ូត ​សម្ដែង ​និង​ច្រៀង​បាន​ផង​ដែរ៕

ប្រភពរូបភាព ៖ Nawin Nawin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *