ច្រៀងជាមួយ ថៃ ជប៉ុន កូរ៉េ ចិន វៀតណាម រួចហើយ ផ្នែកទី ២ នៃ Album ត្រីវិស័យ វណ្ណដា Feat នឹងតារាឡាវម្ដង

ថ្ងៃ​ទី​២១ ខែមីនា នេះ​កំពូល​តារា​រ៉េប វណ្ណដា នឹង​ទម្លាក់​ផ្នែក​ទី​២ នៃ Album ត្រី​វិស័យ​របស់​ខ្លួន បន្ទាប់ពី​ផ្នែក​ទី​១​នៃ​អាល់ប៊ុម​ចេញ​កាលពី​១៤ ខែ​មីនា​កន្លង​ទៅ ដោយ​មាន​បទ​ចម្រៀង​រហូត​ទៅ​ដល់ ៨ បទ​សុទ្ធតែ​ពីរោះ​ៗ ហើយទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

ក្នុង​ចំណោម ៨ បទ​នៃ​ផ្នែក​ទី​១​ក្នុង​ អាល់ប៊ុម​ត្រី​វិស័យ វណ្ណដា មាន​ចម្រៀង​មួយ​ដែល​សហការ​ជាមួយ​តារា​ថៃ Young Ohm គឺ​បទ «Smoke Up»។ ការ​សហការ​ជាមួយ​តារា​ថៃ​អាច​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ដោយ​កន្លង​មក​កំពូល​តារា​រ៉េប​ស្រុក​ខ្មែរ​រូប​នេះ ចេញ​បទ​ជាមួយ​ Rapper ជួរ​មុខ​នៃ​ប្រទេស​ថៃ​ជា​ច្រើន​នាក់ រួមមាន​ OG BOBBY, F.HERO, 1MILL និង SPRITE។

ថ្មី​ៗ​នេះ​ទៀតសោត​កាលពី​ចុងខែ​កុម្ភៈ វណ្ណដា ក៏​បាន​ទម្លាក់​បទ​រួម​គ្នា​ជាមួយ​តារា ជប៉ុន ចិន កូរ៉េ ឥណ្ឌា «Asian State Of Mind»។ បើ​ក្រឡេក​ទៅ​មើល​កាលពី​ឆ្នាំ ២០២៣ តារា​ប្រុស​វ័យ​២៨ ឆ្នាំ​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​នៃ​កម្មវិធី Viêt’s Season 3 វគ្គ Grand Finale ហើយ​បាន​ជ្រើស​បទ «អីតែមិនអី» ទៅ Remix ជាមួយ​តារា​រ៉េប​ស្រី​វៀតណាម​ដ៏​ល្បី Suboi។ គ្រា​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា វណ្ណដា គឺជា​តារា​លំដាប់​កំពូល​ពិតៗ​ ព្រោះ​ទាំងបេក្ខភាព​​​ក្នុង​កម្មវិធី Viêt’s Season 3 រួម​ទាំង coach ទាំងអស់​ពិតជា​ស្គាល់​ច្បាស់​ពី​បទ​ចម្រៀង វណ្ណដា ​និង​បាន​ច្រៀង​តាម​ទៀត​ផង។

ងាក​មក​មើល​​ផ្នែក​ទី​២ នៃAlbum TREYVISAI II របស់ វណ្ណដា បទ « LOVESICK BLUE» បាន​សហការ​ជាមួយ​សិល្បៈ​ការិនី​របស់​ប្រទេស​ឡាវ គឺ​តារា​ស្រី Thinlamphone។ នាង​មាន​ឈ្មោះ​ពេញ Thinlamphone Mahavong ជា​តារា​ចម្រៀង​ប៉ុប​សម័យ​ទំនើប​ និង​ Morlum (ចម្រៀង​ប្រជាប្រិយ​ឡាវ) ផង​ដែរ។ តារា​ស្រី​ឡាវ ក៏​បាន share បន្ត​ការ​បង្ហោះ​របស់ វណ្ណដា លើ​បណ្ដាញ​សង្គម​ខ្លួន​ផង​ដែរ។

វណ្ណដា ​មិន​ត្រឹម​មាន​ទេពកោសល្យ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ ហ៊ីបហប់ ឡើយ តែ​ក៏តារាដែល​មាន​ភាព​​ឈ្លាសវៃ​ក្នុង​ការ​ចាប់​យក​ឱកាស និង​ពង្រីក​កេរ្តិ៍ឈ្មោះ​ខ្លួន ដោយ​សហការ​ជាមួយ​តារា​នៅតាម​បណ្ដាប្រទេស​ជិតខាងជាច្រើន​រួច​មក​ហើយ ហើយ​ប្រទេស​​ឡាវ ក៏​ទើបតែអាល់ប៊ុម​ទី៣ នេះ​។ ​​នៅ​ប្រទេស​ឡាវ តារា​រ៉េប វណ្ណដា ក៏​មាន​អ្នក​គាំទ្រ​ច្រើន​មិន​ធម្មតា​ដែរ ព្រោះ​បទ​មួយ​ៗ​ចេញ​ទៅ​ហើយ​ប្រជាជន​នៅ​ប្រទេស​ក្បែរ​ខាង​មួយ​នោះ​តែងតែ​យក​បទ វណ្ណដា ទៅ​រាំ​លេង​តាម Tik Tok ល្បី​កក្រើក​រហូតមក ជាក់ស្ដែង​កាលពី​ឆ្នាំ ២០២៤ បទ «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» មាន​អ្នក​រាំលេង​ក្នុង Tik Tok ច្រើន​ខ្លាំង​មែនទែន៕

រូបភាព៖ vannda និង Thinlamphone Mahavong



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *