តួប្រុសល្បី ជាំង ជីយ៉ា បាត់មុខពីសិល្បៈដោយសារជំងឺប្រចាំកាយ ធ្លាប់មានគំនិតចង់សម្លាប់ខ្លួនទៀត

លោក Sammul Chan ជាតារាសម្ដែងហុងកុងដ៏មានប្រជាប្រិយភាពម្នាក់ ជាពិសេសមហាជនស្គាល់រូបលោកតាមរយៈរឿងភាគល្បី “អង្គរក្សទាំង ៤” និង “យុទ្ធសិល្ប៍ទេវបុត្រណាចា” សម្ដែងជាតួ ជាំង ជីយ៉ា។ ក្រៅពីមានអាជីពជាតារាសម្ដែង តារាប្រុស Sammul Chan ក៏ជាតារាចម្រៀង ខណៈបច្ចុប្បន្ន លោកបានក្លាយជាគ្រូបង្រៀនជ្រមុជទឹកក្នុងបាតសមុទ្រ។

លោក Sammul Chan មានឈ្មោះពិតហៅថា Chen JianFeng លោកកើតនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៩៧៨ នៅហុងកុង បច្ចុប្បន្នមានអាយុ ៤៥ ឆ្នាំ។ ឳពុករបស់លោកជាបុគ្គលិកការិយាល័យ និងម្ដាយរបស់លោកជាគ្រូពេទ្យ។ ដើមឡើយឳពុកម្ដាយរបស់លោកមានបំណងចង់ឱ្យលោកក្លាយជាគ្រូពេទ្យ ប៉ុន្ដែដោយសារហាក់មិនពេញចិត្តជាមួយជំនាញនេះ រូបលោកក៏ទៅធ្វើការងារក្រៅម៉ោងផ្នែក DJ វិញ និងមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសិល្បៈ។ នៅអាយុ ១៩ ឆ្នាំ ដោយមានទេពកោសល្យ ព្រមទាំងមានរូបសម្រស់ស្រស់សង្ហាផងនោះ Sammul Chan ក៏មានឱកាសបានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ TVB និងបានលេចមុខជាបន្ដបន្ទាប់ក្នុងរឿងភាគ ៣០ រឿង។ ក្នុងចំណោមនោះ រឿង TVB ដែលលោកសម្ដែងទាំងអស់រឿងភាគ “The Four” ឬ “អង្គរក្សទាំង ៤” ធ្វើឱ្យលោកមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ក្នុងឆ្នាំ ២០១០ លោកក៏បានសម្រេចចិត្តមិនបន្ដកុងត្រាស្ថានីយទូរទស្សន៍ TVB និងចាប់ផ្ដើមប្រជ្រៀតខ្លួនទៅសម្ដែងរឿងនៅឯប្រទេសចិនវិញ។ ក្នុងឆ្នាំ ២០១៤ តារាប្រុស Sammul Chan ក៏មានឱកាសបានចូលសម្ដែងក្នុងរឿងភាគ “Heroes of the Gods” ឬ “យុទ្ធសិល្ប៍ទេវបុត្រណាចា” ដោយសម្ដែងជាតួអង្គ ជាំង ជីយ៉ា។ រឿងភាគមួយនេះធ្វើឱ្យអាជីពសិល្បៈរបស់លោកកាន់តែកាក់កបខ្លាំង និងរឹតតែមានភាពល្បីល្បាញ។ រឿងនេះដែរ ថែមទទួលបានភាគរយអ្នកទស្សនាច្រើនខ្លាំងក្នុងប្រទេសកំឡុងពេលចាក់ផ្សាយ រីឯតារាប្រុស Sammul Chan ក៏បានជាប់រហ័ស្សនាមជាតារាប្រុសដែលសម្ដែងតួអង្គ ជាំង ជីយ៉ា ឆ្នើមបំផុត និងមានវ័យក្មេងជាងគេផងដែរ។

រហូតដល់ឆ្នាំ ២០១៨ ជាពេលវេលាដ៏អាក្រក់មួយសម្រាប់រូបលោក និងធ្វើឱ្យរូបលោកមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែលោករកឃើញថាខ្លួនមានជំងឺខួរក្បាលម៉្យាងដែលមិនអាចព្យាបាលឱ្យជាសះស្បើយដាច់ឡើយ។ លោកបានរកឃើញថាខ្លួនមានជំងឺកំឡុងពេលពិនិត្យសុខភាពនៅឯប្រទេសថៃ។ មែនទែនទៅជំងឺមួយនេះបានធ្វើឱ្យរូបលោកជួបរឿងចាក់ស្ដេ្រសជាច្រើន និងមានបញ្ហាស្មុគស្មាញខ្លាំង។

សុខភាពប្រែប្រួលខ្លាំង

តារាប្រុស Sammul Chan ធ្លាប់ជាមនុស្សដែលមានសុខភាពល្អ និងជួយដល់ការងារសង្គម ចុងក្រោយលោកក៏ធ្លាក់ខ្លួនឈឺធ្វើឱ្យពិបាកក្នុងការរស់នៅពេលដឹងពីស្ថានភាពជំងឺភ្លាមៗ។ បើតាមសម្ដីរបស់គ្រួពេទ្យជំនាញនៅហុងកុងបានឱ្យដឹងថា តារាប្រុស Sammul Chan កើតមកដោយគ្មានសរសៃឈាមសំខាន់ម៉្យាងនៅក្នុងខួរក្បាលរបស់គាត់ ហើយវាជាជំងឺដំណពូជដែលមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ នៅពេលដែលលោកមានអាយុកាន់តែច្រើនជំងឺនេះនឹងប៉ះពាល់ដល់សុខភាពរបស់លោកកាន់តែខ្លាំង និងអាចមានការភ្លេចភ្លាំង។ មួយវិញទៀត រូបរាងរបស់លោកក៏ហាក់មានការប្រែប្រួលមើលសឹងមិនស្គាល់ផងដែរ ដោយសារលោកឡើងគីឡូជាងមុន។

ធ្លាក់ខ្លួនមានបញ្ហាបាក់ទឹកចិត្ត និងចង់សម្លាប់ខ្លួន

ក្រោយ​ពី​ដឹង​ថាខ្លួនមានជំងឺនេះ លោកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ពិបាក​សម្រេច​ចិត្តក្នុងការធ្វើអ្វីមួយ និង​លែងសូវមានទំនុកចិត្តចំពោះមនុស្សជុំវិញ ជាពិសេសលោកចូលចិត្តសម្ងំនៅម្នាក់ឯងមិនចង់នៅក្បែរនរណាឡើយ។ ដោយសារតែជំងឺមួយនេះ លោកត្រូវបង្ខំចិត្តលាឈប់ពីសិល្បៈ និងផ្លាស់ប្ដូរអាជីព ដោយសារតែជំងឺរបស់លោកមិនអាចឱ្យលោកសម្ដែង គិតច្រើន ឬប្រើអារម្មណ៍ឡើងចុះពេកឡើយទើបធ្វើឱ្យលោកកាន់តែពិបាកចិត្តលើសដើមមួយកម្រិតទៀត។ លោកធ្លាប់មានគំនិតចង់ជ្រមុជទឹកឱ្យស្លាប់តែម្ដង ព្រោះបើលោកលិចជ្រៅចូលទៅក្នុងទឹកគឺគ្មាននរណាម្នាក់រកឃើញលោកទៀតឡើយ។ ជាសំណាង ដោយមានការគាំទ្រពីម្ដាយ និងបងស្រី តារាប្រុសរូបនេះក៏ព្យាយាមមើលថែទាំខ្លួនឯងឱ្យបានល្អជាងមុន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ លោកឧស្សាហ៍ទៅព្រះវិហារដើម្បីឱ្យចិត្តស្ងប់ ​និងបន្ដសិក្សាបន្ថែមលើជំនាញផ្សេង។ តែទោះជាយ៉ាងណា ទុក្ខលំបាកក្នុងជីវិតរបស់លោកនៅមិនទាន់ចប់ឡើយ។

ជួបរឿងមិនសមប្រកប

ក្រោយបញ្ចប់អាជីពជាអ្នកសិល្បៈ តារាប្រុសរូបនេះបានក្លាយខ្លួនជាអ្នកបង្រៀនជ្រមុជទឹកបាតសមុទ្រម្នាក់ ប៉ុន្ដែការផ្លាស់ប្ដូរអាជីពនេះហាក់មិនមានភាពសមប្រកបដូចការរំពឹងទុកឡើយ។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានមហាជនជាច្រើនមានការខឹងសម្បារក្រោយជាប់ពាក់ព័ន្ធរឿងធ្វើឱ្យកូនសិស្សរៀនជ្រមុជទឹករបស់លោកស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពព័ត៌មានហុងកុងនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១បានឱ្យដឹងថា ដំបូងបុរសវ័យកណ្ដាលម្នាក់ត្រូវបានប្រទះឃើញលង់ទឹក និងបានសន្លប់បាត់បង់ស្មារតី ហើយជាអកុសត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយមកទើបលេចចេញព័ត៌មានថា គ្រូបង្រៀនជ្រមុជទឹករបស់បុរសដែលបានស្លាប់បង់ជីវិតនោះគឺជាតារាប្រុស Sammul Chan។ ភ្លាមៗ ខាងក្រុមអ្នកកាសែតបានព្យាយាមទាកទងទៅកាន់លោកដើម្បីសួរនាំពីព័ត៌មានលម្អិត ប៉ុន្ដែតារាប្រុស រូបនេះបានបដិសេធមិនឆ្លើយតប ស្របពេលដែលក្រុមការងាររបស់លោកបានឆ្លើយថា រូបលោកមានការជាប់រវល់មិនបាននៅហុងកុងឡើយ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែខឹងខ្លាំងនោះ លោកត្រូវបានគេប្រទះឃើញចាកចេញពីផ្ទះរបស់ខ្លួនអមជាមួយវ៉ាលីធំមួយ។ នៅពេលដែលមានមហាជនចោទសួរពីរឿងរ៉ាវកូនសិស្សរបស់លោក លោកក៏ប្រញាប់ចាកចេញយ៉ាងទាន់ហន់ដោយមិនឆ្លើយតបអ្វីទាំងអស់។ មនុស្សជាច្រើនបានបញ្ចេញមតិរិះគន់ដល់រូបលោកដែលជាមនុស្សគ្មានទំនួលខុសត្រូវ ថែមទាំងចោទប្រកាន់ថាលោកប្រើប្រាស់ប្រាក់ដើម្បីបានរួចខ្លួន និងចៀសផុតពីការចោទប្រកាន់នានា។

ភាពស្មុគស្មាញក្នុងជីវិតរបស់លោកមិនទាន់អស់ឡើយ ក្រៅពីជួបរឿងនេះ រំលងបានតែ ៣ ខែ​ប៉ុណ្ណោះគឺក្នុងខែ កញ្ញា ឆ្នាំ ២០២១ ក៏មានជនឆ្លៀតឱកាសក្លែងបន្លំធ្វើជារូបលោកបង្កើតគណនីក្លែងក្លាយជាច្រើនលើបណ្ដាញសង្គមដូចជា Facebook, Instagram ដើម្បីសុំប្រាក់បរិច្ចាគពីមហាជន។ ថែមទាំងយកឈ្មោះរបស់លោកទៅបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្សេងៗជាច្រើន។ រហូតតារាប្រុស Sammul Chan ត្រូវចេញមុខមកបកស្រាយថា លោកមិនបានជាប់ពាក់ព័ន្ធរឿងទាំងនេះឡើយ។   

លើសពីនេះ រឿង “Justice Bao” ឬ ប៉ាវចិន ដែលលោកបានបានថតកាលពីឆ្នាំ ២០១៨ ទើបនឹងមានឱកាសបានចាក់ផ្សាយនៅដើមឆ្នាំ ២០២៣ ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃពីរឿងរូបរាងរបស់លោក និងលើកឡើងថាលោកមិនសមសម្ដែងជាតួអង្គមួយនេះឡើយ ព្រោះមានរូបរាងធាត់។ មិនតែប៉ុណ្ណោះ ថែមទាំងសើចចំអកថា លោកជាតួអង្គ ប៉ាវចិន ដែលមានរូបរាងធាត់ជាងគេបំផុតទៀត។

តារាប្រុស Sammul Chan បាត់មុខពីសិល្បៈ និងបណ្ដាញសង្គមនានាអស់រយៈពេលជាង ១ ឆ្នាំ។ រហូតដល់ដើមឆ្នាំ ២០២៣ ទើបមិត្តភក្ដិរបស់លោកបានបង្ហោះរូបជាមួយលោកពីរសន្លឹកប៉ុណ្ណោះ។ នៅពាក់កណ្ដាលឆ្នាំ ២០២៣ លោកត្រូវក្រុមអ្នកគាំទ្រប្រទះឃើញនៅព្រលានយន្ដហោះប្រទេសកាណាដាក្នុងសម្លៀកបំពាក់សាមញ្ញ និងអង្គុយចុចទូរសព្ទ។ បើតាមសម្ដីអ្នកបានជួបលោកបានឱ្យដឹងថា លោកមើលទៅសាមញ្ញ មិននិយាយច្រើនឡើយ រូបរាងក៏ប្រែប្រួលខុសពីមុនច្រើន។

អ្នកគាំទ្ររបស់លោកជាច្រើនបង្ហាញការសោកស្ដាយ និងជូនពរឱ្យជីវិតក្រៅសិល្បៈរបស់លោកមិនមានបញ្ហាអ្វីតទៅទៀត ព្រោះលោកក៏ជាតារាដែលតែងតែធ្វើអំពើល្អម្នាក់មិនសមជួបទុក្ខច្រើនផ្ទួនៗគ្នាបែបនេះឡើយ។ ពួកគេបានលើកឡើងថា ជីវិតរបស់លោកធ្លាក់មកដល់ចំណុចនេះគឺមួយផ្នែកធំបណ្ដាលមកពីបញ្ហាសុខភាពធ្វើឱ្យលោកមិនអាចបន្ដអាជីពជាអ្នកសិល្បៈរហូតដល់មានបញ្ហាធ្លាក់ទឹកចិត្តជួបរឿងបន្ដកន្ទុយគ្នា ខណៈជនឆ្លៀតឱកាសមួយចំនួនក៏ព្យាយាមធ្វើបាប ជាន់ពន្លិចរូបលោកបន្ថែមទៀតដើម្បីទាញយកផលប្រយោជន៍ដែលកាន់ធ្វើឱ្យជីវិតលោកស្មុគស្មាញខ្លាំងស្ទើរងើបមកវិញលែងរួច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង