សៃហ្វុន បង្ហាញក្តីបារម្ភចំពោះការចេញទៅប្រកួតខណៈជំងឺកូវីដនៅតែបន្តរាតត្បាត

សៃហ្វុន Miss Queen Cambodia 2020 បានកំពុងត្រៀមតំណាងឱ្យជាតិកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen 2022 នៅប្រទេសថៃ ក្នុងខែមិថុនា ខាងមុខនេះ បន្ទាប់ពីកម្មវិធីនេះ ត្រូវពន្យារពេលច្រើនលើកច្រើនសាដោយសារបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩លើសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ តាមការបញ្ជាក់របស់កញ្ញា សៃហ្វុន កម្មវិធីប្រកួត Miss International Queen 2022 នឹងកើតឡើងយ៉ាងប្រាកដក្នុងខែមិថុនានេះ ដោយកញ្ញាគ្រោងនឹងធ្វើដំណើរពីមាតុប្រទេស ទៅប្រទេសថៃ ដើម្បីចូលរួមប្រកួតកម្មវិធីនៅអំឡុងថ្ងៃជាង១០ ខែមិថុនាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់កញ្ញានៅមិនទាន់អាចកំណត់បាននៅឡើយទេ។ 

Miss Queen Cambodia 2020 ឱ្យដឹងថា ពេលនេះកញ្ញាត្រៀមខ្លួនជាស្រេចហើយ ទាំងការដើរ ឈុតសម្លៀកបំពាក់ និងវគ្គសំនួរចម្លើយដែលគេចាត់ទុកជាវគ្គដល់លំបាកមួយលើវេទិកាប្រកួតលំដាប់អន្តរជាតិ មិនថាតែកម្មវិធី Miss International Queen សូម្បីកម្មវិធីប្រកួតខ្នាតអន្តរជាតិផ្សេងៗផងដែរ។

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ដ្បិតតែពេលនេះស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ មានសភាពថមថយជាងមុនបន្តិចក៏ពិតមែន តែយ៉ាងណាស្ថានភាពនៅទីនោះនៅជាតែក្តីកង្វល់សម្រាប់កញ្ញា សៃហ្វុន។ ខណៈកំពុងត្រៀមចេញទៅប្រកួតនាពេលឆាប់ៗទាំងដែលស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃ ក៏ដូចជាកម្ពុជា នៅតែជាបញ្ហាចោទដ៏សំខាន់ កញ្ញា សៃហ្វុន បានបង្ហាញបារម្ភមួយចំនួនចំពោះការចេញទៅប្រកួតយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំនៅតែមានការបារម្ភតិចតួច ដោយសារតែយើងអត់អាចធ្វេសប្រហេសបានទេ យើងត្រូវតែព្យាយាមការពារឱ្យបានខ្លាំង ព្រោះយើងអត់អាចទៅដល់នោះ ហើយយើងពិនិត្យសុខភាពទៅ យើងមានកូវីដ ក៏យើងពិបាកក្នុងការប្រកួតដូចគ្នាដែរ គឺយើងត្រូវឃុំត្រូវអញ្ចឹង ចឹងហើយយើងត្រូវព្យាយាម Take Care សុខភាពយើងឱ្យច្រើន»

ថ្វីបើមានក្តីបារម្ភខ្លះៗពីសុវត្ថិភាពផ្ទាល់ខ្លួនចំពោះការចេញទៅប្រកួតអំឡុងពេលមានវិបត្តិកូវីដ១៩ក៏ពិតមែន ប៉ុន្តែបវរកញ្ញាភេទទី៣ឆ្នាំ២០២០នេះ រីករាយ និងសប្បាយចិត្តឥតឧបមា ព្រោះការប្រកួតនេះជាក្តីស្រមៃដ៏ធំក្នុងជីវិតរបស់កញ្ញា។

សៃហ្វុន៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដោយសារតែនេះជាលើកដំបូង ហើយជាក្តីស្រមៃរបស់ខ្ញុំដែលខ្ញុំចង់ចូលរួមប្រកួត Miss International Queen បន្ទាប់ពីខ្ញុំទទួលជយលាភីកម្មវិធី Miss Queen Cambodia ហើយ។ ពិតជាមានអារម្មណ៍រំភើបមួយទៀតដែលមានហ្វេនតាមបណ្តាប្រទេសផ្សេងៗគាត់ចូលរួមគាំទ្ររូបខ្ញុំដូចគ្នា ហើយក៏អរគុណដ៏ហ្វេនៗកម្ពុជាយើង ពិសេសFan Page អ្នកសារពត៌មាន ដែលតែងតែបង្ហោះនិងចែករំលែកពីខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន»

បើទោះបីជាវេទិកាប្រកួត Miss International Queen 2022 ត្រូវលើកពេលរៀបចំច្រើនលើកក៏ពិតមែនតែ សៃហ្វុន Miss Queen Cambodia 2020 មិនមានការរុញរាឡើយ ផ្ទុយទៅវិញនាងឆ្លៀតពេលវេលានេះ មកពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរវិញ ដូចអ្វីកញ្ញាកំពុងធ្វើសព្វថ្ងៃ។ ជាក់ស្តែង ជារឿយៗ សៃហ្វុន តែងតែចែករំលែករូបភាព និងវីដេអូការដើរម៉ូដ និងបានលេចមុខជាគណៈកម្មាកម្មវិធីប្រកួត Miss Queen Cambodia 2021 ថែមទៀតផង ហើយថ្មីៗនេះ នាងទើបធ្វើការផ្ទេរមកុដឱ្យកញ្ញា Van Be ដែលជាជយលាភី Miss Queen Cambodia 2021 ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ