ជៀវៃ ត្រូវអ្នកលេងក្នុងបណ្ដាញសង្គមរិះគន់មិនឈប់ព្រោះរូបថត ២ សន្លឺកនេះ    

បើទោះជាប្រជាប្រិយភាពមិនមានភាពល្បីល្បាញដូចពីជំនាន់ជាង ១០ ឆ្នាំមុន ប៉ុន្ដែតារាស្រី Ruby Lin ឬគ្រប់គ្នាស្គាល់ថា ជៀវៃ នៅតែជាទីចាប់អារម្មណ៍សម្រាប់អ្នកលេងលើបណ្ដាញសង្គម។ ណាមួយធ្លាប់ត្រូវបានគេដាក់រហ្ស័សនាមថាជាតារាស្រីមានសម្រស់ស្អាតផងនោះ ពិតណាស់អ្នកធ្លាប់ស្គាល់ទាំងឡាយនៅតែយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់នាង។

ជាក់ស្ដែង ថ្មីៗនេះ អ្នកលេងក្នុងបណ្ដាញសង្គមបានចែករំលែកនូវរូបតារាស្រីរូបនេះចំនួន ២ សន្លឹកដោយក្នុងរូបនេះបង្ហាញឱ្យឃើញពីមុខមាត់មិនសូវសមរម្យរបស់នាង ថែមទាំងបានបញ្ចេញមតិរិះគន់ដល់រូបនាងថា មិនចេះប្រុងប្រយ័ត្នឱ្យអ្នកកាសែតថតបានរូបភាពអាក្រក់ៗបែបនេះ។ សម្រាប់រូបនេះដែរ ការពិតទៅគឺត្រូវបានអ្នកកាសែតថតតាំងតែពីឆ្នាំ ២០២០ និង ២០២១ មកម្ល៉េះ ប៉ុន្ដែរហូតមកដល់ឥឡូវនៅតែមានអ្នកយកមកចែករំលែក និងសើចចំអកដល់តារាស្រីនេះ។

បន្ថែមពីនេះ អ្នកលេងបណ្ដាញសង្គមក៏ធ្វើការសំណូមពរកុំឱ្យតារាស្រីរូបនេះកែច្នៃរូបភាពរបស់ខ្លួនពេកពេលផុស ឬថតស្ប៉តពាណិជ្ជកម្ម ព្រោះថាកែទៅជាស្អាតពេកហើយនៅខាងក្រៅខុសគ្នាដាច់ ពួកគេពិតជាពិបាកចំណាំ និងទទួលយកណាស់។

យោងតាមប្រភពព័ត៌មាន Sina របស់ប្រទេសចិនបានឱ្យដឹងថា នេះមិនមែនជាលើកទី ១​ ទេដែលតារាស្រី Ruby Lin ត្រូវអ្នកលេងក្នុងបណ្ដាញសង្គមរិះគន់យ៉ាងដូច្នេះ ជារឿយៗ រូបនាងតែត្រូវគេបញ្ចេញមតិថាឱ្យយ៉ាងចាស់ដៃទាក់ទិននឹងរឿងសម្រស់របស់នាង ជាពិសេសការផាត់មុខ និងការធ្វើទឹកមុខកាយវិការជាដើម។

មែនទែនទៅ ដោយសារតែបច្ចុប្បន្ន តារាស្រី Ruby Lin មានអាយុ ៤៦ ឆ្នាំច្បាស់ណាស់ថាសម្រស់របស់ នាងក៏ប្រែប្រួលទៅតាមនោះមិនស្រស់ស្អាតខ្លាំងដូចកាលពីនៅវ័យក្មេងឡើយ ភាពជ្រីវជ្រួញច្បាស់មានតិចក្តីច្រើនក្ដី។ ប៉ុន្ដែមហាជនជាច្រើនមិនបានគិតអ៊ីចឹងនោះទេ ពួកគេតែងទាមទារចង់ឱ្យតារាមិនថាទាំងប្រុស ទាំងស្រី គឺត្រូវតែស្រស់ស្អាតគ្រប់ពេលវេលាមើលទៅល្អគ្រប់ ១០។ មូលហេតុនេះទើបតារាជាច្រើនក្នុងប្រទេសចិនមានការព្រួយបារម្ភខ្លាំងលើរូបសម្រស់របស់ខ្លួនរហួតដល់ខ្លាចមិនហ៊ានហូបអ្វី ឬធ្វើអ្វីផ្ដេសផ្ដាស់ឡើយសូម្បីតែតែងខ្លួនប្លែក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះជួបរឿងអាស្រូវ Han SoHee នៅតែជារាជិនីពាណិជ្ជកម្មមានតម្លៃខ្លួនថ្លៃក្រាស់ក្រែល

ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់

ជោគជ័យច្រើនរឿងជាប់គ្នា ពេលនេះ Timothée Chalamet បានចុះកុងត្រារយៈពេលវែងជាមួយផលិតកម្មខ្នាតយក្ស

ខណៈពេលនេះ Timothée Chalamet បានក្លាយជាតារា​សម្ដែងជំនាន់ថ្មីមួយរូប​ដែល​ត្រូវ​បាន​គេ​លើក​មកនិយាយ​ច្រើន​ជាង​គេ​​ ដោយកន្លងមករូបគេធ្លាប់សម្ដែងក្នុងភាពយន្តឈ្នះពានជា

យិត អេលីស ប្តេជ្ញាដណ្តើមភាពជោគជ័យពីការប្រកួតអន្តរជាតិជូនកម្ពុជា

យិត អេលីស Miss Teen Junior Idol World Cambodia 2024 កំពុងមានវត្តមានក្នុងការប្រកួត The3rd Junior Idol World 2024 នៅប្រទេសថៃ ជាមួយបវរកញ្ញាវ័យក្មេង ២ រូបផ្សេងទៀត គឺ

កាន់តែឡើងកូដ Kim JiWon ក្លាយជាអ្នកតំណាងប្រេនល្បីៗ ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears”

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន អ្នកគាំទ្រ ទាំងក្នុងស្រុក និងក្រៅស្រុក។ រឿងនេះមានការចូលរួមសម្ដែងដោយតារាប្រុស Kim SooHyun និងតារាស្រី Kim JiWon។ មែនទែនទៅ ទើបបញ្ចេញបាន ៦ ភាគ រឿងនេះទទួលបាន rating យ៉ាងខ្ពស់ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗ។

លាវ វ៉េងហួរ ធ្វើ Ture guide ឱ្យបុរសឯក Mister Friendship តៃវ៉ាន់ ពេលមកលេងអង្គរវត្ត

ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ Sky ​លំដាប់​រង​ទី​១ បុរស​ឯក​ Mister Friendship 2023 ​ជន​ជាតិ​តែវ៉ាន់​ បាន​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ លើ​ទឹក​ដី​អច្ឆរិយ​អង្គរ ​សៀម​រាប ​​ដោយ​មាន​ម្ចាស់​ជយលាភី​

Content Creator សួន ធីតា ប្តេជ្ញាធ្វើគ្រប់យ៉ាង ដើម្បីឱ្យកូនស្រីក្លាយជាម៉ូដែលអាជីព 

អ្នកផលិតមាតិកាកម្សាន្តបែបប្លែកៗពីដំណើរកម្សាន្ត និងការរស់នៅប្រចាំថ្ងៃ សួន ធីតា កំពុងជំរុញលើកទឹកចិត្តកូនស្រីបណ្តូលចិត្ត គឹម អាយវីន អាយុ ៦ ឆ្នាំ ឱ្យដើរលើវិថីសិល្បៈ តាមរយៈការងារជា

ចង់ក្លាយជាតារាចម្រៀង អាចមករៀន ៥ ចំណុចនេះ ពីសមាជិកក្មេងខ្មែរ សុជាតិ 

កំលោះសង្ហា ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ (KmengKhmer) ដែលជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យនាពេលបច្ចុប្បន្ន។ ជារឿយអ្នកកំលោះ​រូបនេះ រមែងត្រូវគេ

ខាងកូនកំលោះ ហេង វិសាល ជូនបណ្ដាការកូនក្រមុំ ស្រីនា ២០ ម៉ឺនដុល្លារ

នៅ​ព្រឹក​នេះ​កម្មវិធី​ហែ​ជំនូន​នៃ​កម្មវិធី​មង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើ​ឲ្យ​អ្នក​ចូលរួម​ភ្ញាក់ផ្អើល​បំផុត​នោះ ក្រៅពី​ផ្លែឈើ​ច្រើន​គូ​ហែ​ចូល​មក​ក្នុង​រោង​ជ័យ​ហើយ​នោះ នៅ​ថ្លៃ​បណ្ដាការ​

ថ្ងៃចូលរោងការ ស្រីនា និង វិសាល ព្រះនាង ជេនណា យាងចូលរួម ថែមទាំងមានកាដូភ្ញាក់ផ្អើលទៀត!

កាលពី​រសៀល​ថ្ងៃ​ទី ​២៧ ​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ព្រះ​នាង​ ​​នរោត្តម ​ជេន​ណា​ បាន​យាង​​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការ​​​ ហេង​ សុខ​វិសាល​ និង​ជា ​ស្រី​នា​ ថែម​ទាំង​មាន​កាដូ​មក​ Surprise​ គូ​

Lisa បង្ហាញផ្ទះ និងរថយន្ដ តម្លៃខ្ទង់លានដុល្លារនៅថ្ងៃខួបកំណើតវ័យ ២៧ ឆ្នាំ

សមាជិកកូនពៅរបស់ក្រុម BLACKPINK គឺ Lisa បានឈានចូលវ័យ ២៧ ឆ្នាំហើយ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ខណៈសមាជិក BLACKPINK និងអ្នកគាំទ្រជាច្រើនបានជូនពរដល់រូបនាងក្នុងថ្ងៃកំ