ទ្រី តារាវុធ ព្រមានប្តឹងបុគ្គលដែលរករឿងគ្រួសារលោកឥតឈប់ឈរ

តារាសម្តែងដែលកំពុងវិវត្តន៍ខ្លួនមកជាពិធីករអាជីព លោក ទ្រី តារាវុធ បានផ្ទុះកំហឹងជាមួយមនុស្សមួយដែលរំខានដល់លោក និងក្រុមគ្រួសារជារឿយៗ រហូតបង្ហោះឱ្យឃើញគណនី (Account) ផ្លូវការទាំងអស់របស់លោករួមមាន Facebook, Instagram,Tik tok លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឈ្មោះថា Daravuth real page ដើម្បីឱ្យគ្រប់គ្នាបានដឹងថាទាំងនេះជាគណនីពិតរបស់លោក ក្រៅពីនេះគឺមិនមែននោះទេ។ 

ទ្រី តារាវុធ ដែលធ្លាប់ជនអនាមិកប្រើប្រាស់ឈ្មោះយកទៅធ្វើអំពើទុច្ចរិត បានប្រកាសប្រាប់តាមទំព័រហ្វេសប៊ុកផ្លូវការថា៖ «នេះជា Accound ផ្លូវការទាំងអស់របស់ខ្ញុំFacebook/Facebook page /Instagram / Tik tok ក្រៅពីនេះមិនមែនឡើយសូមបងប្អូនឈប់ល្ងិតល្ងង់ចាញ់បោកគេទៀតទៅ ខ្ញុំហត់និង និយាយដដែល 2022 ហើយសូមបងប្អូនប្រើភាពឆ្លាតវៃឲ្យបានច្រើន ប្រើសតិបញ្ញាមករស់នៅក្នុងសង្គមបច្ចេកវិទ្យានេះ ព្រោះពេលខ្លះបើធ្វើអ្វីសិក្សាស្វែងយល់មិនដល់ វានាំឲ្យខាតបង់ហើយរំខានដល់ខ្ញុំ និង ក្រុមគ្រួសារជារឿយៗ»

បន្ថែមពីលើការបង្ហោះនោះ លោកក៏បានយកគណនីផ្ទាល់ខ្លួនហើយចែករំលែក(Shared) ការបង្ហោះនោះ ដោយភ្ជាប់ជាមួយ Caption ដាស់តឿន និងបង្ហាញពីសញ្ញានៃការព្រមានប្តឹងបុគ្គលនោះថែមទៀតផង។

Man of the year Cambodia 2019 បន្ថែម Caption លើការចែករំលែកថា៖ « “សតិបញ្ញា “បើមានវាល្មមគិតយល់ តែបើគ្មានទេចឹងមានស្ថិតក្នុងភាពល្ងិតល្ងង់បន្តទៀតចុះ ហើយបើលើកក្រោយចាញ់បោកគេហើយឆាតមករករឿងក្រុមគ្រួសារខ្ញុំ ខ្ញុំប្តឹងទុកជាការព្រមានហើយ»

តាមរយៈការ Live រយៈពេលជិត១ម៉ោងលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ទ្រី តារាវុធ បានឱ្យដឹងថា លោកធ្លាប់បានដឹងនិងធ្លាប់បាន Block គណនីជនខិលខូចដែលប្រើប្រាស់រូបលោកច្រើនមកហើយ វាក៏មិនថ្មីដែលមានជនខិលខូចយករូបលោកទៅបង្កើតគណនីក្លែងក្លាយ (Fake account) ហើយទៅដើរបោកប្រាស់មនុស្សម្នាជាច្រើន បង្កឱ្យមានការខូចខាតផ្សេងៗ។ ប៉ុន្តែអ្វីដែលថ្មីសម្រាប់លោកនៅពេលនេះគឺ អ្នកដែលចាញ់បោកគេទាំងនោះបែរជាខលមករំខានក្រុមគ្រួសារលោក ដូចជាលោកឪពុក អ្នកម្តាយ បងស្រី និងប្អូនប្រុសលោកជាដើម ធ្វើឱ្យលោកអត់ទ្រាំមិនខឹងសម្បារមិនបាន ធ្វើធ្វើការ live យ៉ាងដូច្នេះ។ 

សង្កត់ធ្ងន់ក្នុងការ live ពិធីករស្រស់សង្ហានេះបានអំពាវនាវសូមឱ្យប្រើប្រាស់បណ្តាញសង្គមទាំងឡាយកុំចាញ់បោកគេងាយៗ និងគួរណាស់តែពិនិត្យមើលប្រភពគណនីនីមួយៗឱ្យបានច្បាស់លាស់មុនសម្រេចចិត្តជឿលើអ្វីមួយ កុំឱ្យកើតមានការចាញ់បោកគេដដែលបែបនេះ ហើយមករំខានក្រុមគ្រួសារលោកបែបនេះទៀត។

តារាវុធ ថា៖ «ខ្ញុំសូមដាស់តឿនដដែលៗថា មុននឹងជឿជាក់លើ Account ណាមួយ សូមមេត្តាករុណាពិនិត្យឱ្យបានច្បាស់ តើ Account គណនីនោះពិតប្រាកដដែលអត់ទេ? ហើយសម្លេងខ្ញុំងាយស្រួលចំណាំណាស់ ខ្ញុំជាមនុស្សរបស់មហាជន ស្តាប់តែសម្លេងខ្ញុំទៅបែបណាដឹងហើយ! ហើយបើគេ Voice សម្លេងផ្សេង មិនមែនមកពីផ្តាសាយអីទេបងប្អូន អ៊ីចឹង! សូមជម្រាបជូនបងប្អូនដដែលៗថា សូមមេត្តាកុំចាញ់បោកជនខិលខូចដែលយករូបខ្ញុំទៅប្រើប្រាស់ខុសសីលធម៌ផ្សេងៗ ទាំងការខ្ចីលុយ បោកប្រាស់នេះ បោកប្រាស់នោះផ្សេងៗជាច្រើន។ មិនមែនលើកទី១សម្រាប់ខ្ញុំទេ ប៉ុន្តែបញ្ហាដែលថ្មីគឺខកមករំខានក្រុមគ្រួសាររបស់ខ្ញុំ សូមកុំមកពាក់ព័ន្ធ! ខ្ញុំដឹងថាបងប្អូនមួយចំនួនគាត់បានចាញ់បោក បានន័យថាពួកគាត់ក៏ជាជនរងគ្រោះដែរ ប៉ុន្តែកាលណាបងប្អូនចាញ់បោកគេរួចហើយ ក្លាយជាជនរងគ្រោះហើយ បងប្អូនមករករឿងក្រុមគ្រួសារខ្ញុំ នោះបងប្អូនមិនមែនជនរងគ្រោះទេ បងប្អូនជាជនរងគ្រោះដោយសារបុគ្គលដែលឆបោក តែបងប្អូនមករករឿងខ្ញុំ ពួកខ្ញុំជាជនរងគ្រោះវិញដែលបងប្អូនមករំខានក្រុមគ្រួសារខ្ញុំ។ ខ្ញុំជាមនុស្សរបស់មហាជន ពេលខ្លះខ្ញុំក៏ត្រូវការសេចក្តីសុខលក្ខណៈក្រុមគ្រួសារដែរ ខ្ញុំអត់ចង់ឱ្យបងប្អូនមួយចំនួនដែលចាញ់បោកគេហើយមករំខានម៉ាក់ប៉ា និងបងប្អូនខ្ញុំទេ ខ្ញុំអត់សប្បាយចិត្ត! ខ្ញុំសូម Live វីដេអូនេះ បញ្ជាក់ឱ្យបងប្អូនដដែលៗ សូមកុំល្ងង់! សូមកុំល្ងង់! ភាសានេះស្តាប់ទៅវាអត់ពិរោះស្តាប់ទេ ប៉ុន្តែបងប្អូនស្តាប់ហើយមិនពិរោះស្តាប់សូមគេចពីពាក្យថាល្ងង់ឱ្យបានច្រើនបំផុត! យើងមានភាពឆ្លាតវ័យឱ្យបានច្រើនសុំឈប់ចាញ់បោកគេតទៅទៀត!»

ទទូចសុំដដែលៗ តារាវុធ សូមឱ្យអ្នកគ្រប់គ្នាពិនិត្យវិច្ច័យគណនីឱ្យបានច្បាស់លាស់មុនជឿជាក់ថាគណនីនោះពិតមិនពិត ពិសេសគឺអ្នកប្រើប្រាស់បណ្តាញសង្គម បើចេះប្រើបណ្តាញសង្គមក៏គួរណាស់តែចេះមើល Internet ខ្លះដែរ តែប្រសិនបើមិនចេះទេលោកសូមឱ្យគ្រប់គ្នាប្រើប្រាស់តាមកម្រិតរបស់ខ្លួនទៅចុះ កុំលេងស៊ីជម្រៅពេក កុំឱ្យមានការខាតបង់លើប្រយោជន៍អ្វីមួយបែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ