កាលពីថ្មីៗ នេះ តារាស្រី Ruby Lin ឬ ចៀវៃ បានធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយរូបនាងបានបង្ហោះសារជះកំហឹងលើអ្នកដែលបង្ហោះរូបកូនស្រីតូចរបស់នាងជាសាធារណៈ។ នេះបើយោងតាមប្រភពព័ត៌មាន Sina របស់ប្រទេសចិន។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា តារាស្រី Ruby Lin និងស្វាមីលោក Wallace Huo បានរៀបចំធ្វើពិធីខួបកំណើតរបស់កូនស្រីតូចរបស់ពួកគេនៅសាលា ខណៈវាជាការធ្វើពិធីបែបលក្ខណៈឯកជនដែលមានតែគ្រូបង្រៀន ក្មេងៗ និងអាណាព្យាបាលមួយចំនួនប៉ុណ្ណោះ។

អ្វីដែលធ្វើឱ្យ តារាស្រី Ruby Lin ហាក់មានការខឹងសម្បារព្រោះតែរូបភាពរបស់កូនតូចនាងជាច្រើនសន្លឹកត្រូវបានបង្ហោះចេញជាសាធារណៈដោយគ្មានការអនុញ្ញាត និងមិនគោរពពីភាពឯកជនរបស់ក្រុមគ្រួសារនាង។ មែនទែនទៅ រយៈពេលជិត ៦ ឆ្នាំទៅហើយដែលរូបនាង និងស្វាមី ព្យាយាមមិនបញ្ចេញមុខកូនស្រីតូចព្រោះមិនចង់ឱ្យមានការរំខានពីក្រុមអ្នកសារព័ត៌មាននានា ជាពិសេសចង់ឱ្យកូនស្រីតូចរស់នៅដោយសាមញ្ញគ្មានសម្ពាធ។
តារាស្រី Ruby Lin បានបង្ហោះសារថា៖ “គ្រប់គ្នាតែងតែមានរបស់ដែលស្រឡាញ់ចង់ការពារ តើវាលំបាកណាស់ឬ បើគ្រាន់តែចេះគោរពដល់ភាពឯកជនរបស់អ្នកដទៃ?” បន្ថែមពីនោះ នាងក៏បានព្រមានចាត់ការតាមផ្លូវច្បាប់ដល់ក្រុមសារព័ត៌មានទាំងឡាយ ឬនរណាក៏ដោយដែលព្យាយាមតាមរំខាន និងបង្ហោះរូបកូនស្រីរបស់នាងជាសាធារណៈ៕
























































Account
Security
Favourite Content