តារាសម្ដែងប្រុសលោក Kenny Ho ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងដ៏ប៉ិនប្រសប់របស់លោកក្នុងរឿង “តុលាការមុខដែក” ដោយលោកសម្ដែងជាតួអង្គអង្គរក្សចាន់ ចាវ។ មែនទែនទៅ លោកមានឈ្មោះល្បីល្បាញខ្លាំងក្នុងទស្សវត្សរ៍ឆ្នាំ ៨០ ខណៈលោកបន្ដសម្ដែងរឿងជាហូរហែររហូតដល់ឆ្នាំ ២០១២។
យោងតាមប្រភពព័ត៌មានហុងកុង HK01 តារាប្រុសបានទម្លាយថា៖ កំឡុងពេលដែលលោកនៅធ្វើជាតារាសម្ដែងថ្វីបើកេរ្ដិ៍ឈ្មោះរបស់លោកហាក់មានភាពល្បីល្បាញ តែលោករកប្រាក់ចំណូលមិនច្រើនជាដុំកំភួនឡើយ។ ជាក់ស្ដែង ពេលខ្លះសម្ដែងឡើងរាប់ខែ ទទួលបានប្រាក់តែប៉ុន្មានរយដុល្លារប៉ុណ្ណោះ ក្រោយៗ មកក៏បានដល់ខ្ទង់ពាន់ដុល្លារ។
លោកបានបន្ដថា៖ ប្រសិនបើពឹងផ្អែកលើតែការសម្ដែងមួយមុខ លោកអាចនឹងគ្មានសល់ប្រាក់អ្វីឡើយព្រោះការចំណាយក៏ច្រើន បើកប្រាក់ឈ្នួលពីថតមកភ្លាមក៏ចេញទៅវិញអស់។ ទីបំផុតលោកក៏សម្រេចចិត្តលាឈប់ពីសិល្បៈជាផ្លូវការក្នុងឆ្នាំ ២០១៤។

បច្ចុប្បន្ន លោក Kenny Ho មានទ្រព្យសម្បត្ដិប្រមាណច្រើនជាង ១៧ លានដុល្លារអាមេរិក ហើយប្រាក់ទាំងនោះមិនមែនបានមកពីការសម្ដែងឡើយគឺបានមកការវិនិយោគ និងបង្កើតទីតាំងដើរកម្សាន្ដ។ លោកជាអ្នកវិយោគល្បីម្នាក់ផងដែរនៅតំបន់ GuangDong ប្រទេសចិន បើតាមប្រភពព័ត៌មាន Sina រៀងរាល់ឆ្នាំលោកអាចរកបានប្រាក់យ៉ាងច្រើនរហូតខ្ទង់លានដុល្លារឯណោះ៕
























































Account
Security
Favourite Content