ប្ដេជ្ញាជាមួយគ្នា! រ៉េត ស្រីនាថ និង រ៉េត សារីតា ធ្លាប់និយាយរឿងប្រកួតបវរកញ្ញាតាំងពីក្មេង

ដូចបានជ្រាបហើយថា ប្អូនស្រីបង្កើតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ ​រ៉េត សារីតា គឺ រ៉េត ស្រីនាថ បានកំពុងត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតតាមការសន្យាជាមួយហ្វេន ដោយឆ្នាំនេះកញ្ញាបានដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Cambodia 2023 ដែលជាការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models (CIM)។ 

ស្រីនាថ បានព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងរាល់ថ្ងៃ ត្រៀមសម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងសម្ភោធរឿង «ខ្មោចចូល» កាលពីពេលថ្មីៗ ស្រីនាថ ថា ការចូលរួមប្រកួតកម្មវិធីបវរកញ្ញាជាលើកទី២ នេះ គឺដោយសារវាជាក្តីស្រមៃរបស់នាង និងបងស្រីតាំងពីតូចមកម៉្លេះ។ ពីមុនបងប្អូនបង្កើតនាង​ទាំងពីរនាក់នេះធ្លាប់និយាយលេងជាមួយគ្នាថា ចង់ចែកគ្នាទៅប្រកួតកម្មវិធីផ្សេងៗ ធ្វើម៉េចតំណាងស្រុកខ្មែរយើង និងចែកចាយពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្ររបស់​កម្ពុជា​ឱ្យគេស្គាល់កាន់តែច្រើន។

បេក្ខភាព Miss Cambodia តំណាងខេត្តកំពត រំលឹកឡើងថា ជំនាន់នាង និងបងស្រីមើលកម្មវីធីបវរកញ្ញានោះ គឺមិនទាន់មានវត្តមានបវរកញ្ញាកម្ពុជាយើងនៅឡើយទេ ដូច្នេះទើបបងប្អូនស្រីនាងទាំងពីរ ចង់មានឱកាសតំណាងស្រុកខ្មែរ ដើម្បីបង្ហាញសមត្ថភាពឱ្យគេដឹងថា កូនខ្មែរយើងក៏មានសមត្ថភាពអាចចូលរួមប្រកួតកម្មវិធីលើឆាកអន្តរជាតិបានផងដែរ។

ដោយសារកម្មវិធី Miss Cambodia 2023 មានមកុដ ៦ title ផ្សេងគ្នា ដូច្នេះប្អូនស្រីបង្កើតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២០ សម្រេចចិត្តសិក្សាស្វែងយល់យ៉ាងលម្អិតពីកម្មវិធីទាំង៦នេះ តែលទ្ធផលចេញមកបែបណាគឺអាស្រ័យលើការប្រកួតជាក់ស្តែង តែនាងសន្យានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតដ៏ធំនេះ។

បន្ថែមពីលើការស្វ័យសិក្សាដោយខ្លួនឯង ស្រីនាថ ក៏ទទួលការណែនាំបន្ថែមពីបងស្រីជាទីស្រលាញ់ផងដែរ ដោយ សារីតា ដែលជាបងស្រីបង្កើត និងជារៀមច្បងក្នុងវិស័យបវរកញ្ញា បានប្រាប់ឱ្យនាងត្រៀមចិត្តត្រៀមកាយទទួលយក​ពាក្យរិះគន់ ព្រោះកាលជំនាន់បងស្រីជាប់ជា Miss Universe Cambodia 2020 ក៏ទទួលរងការរិះគន់ច្រើនដែរ ដូច្នេះ ស្រីនាថ ត្រូវត្រៀមចិត្តកាយទទួលយករឿងដែលនឹងកើតឡើង បើយើងទទួលយករឿងទាំងនេះមិនបានទេ បានន័យថា យើងមិនអាចក្លាយជាបវរកញ្ញា ឬសូម្បីប្រឡូកក្នុងវិស័យនេះឡើយ។ 

គួររំលឹកផងដែរថា បេក្ខភាពត្រៀមដណ្តើមមកុដ Miss Cambodia 2023 កញ្ញា រ៉េត ស្រីនាថ មានប្រវត្តិសិក្សាមិនធម្មតាឡើយ ថែមទាំងមានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ ភាសា ដូចជា អង់គ្លេស បារាំង ចិន បាគីស្ថាន បូករួមជាមួយភាសាដើមកំណើតខ្មែរ។ កាលឆ្នាំ២០២៧ ស្រីនាថ ធ្លាប់ចូលរួមប្រកួតកម្មវិធី MISS GRAND CAMBODIA ដោយនាងជាប់បាន TOP 6 ចុងក្រោយ ហើយគេជឿជាក់ថា លើកនេះនាងនឹងអាចដណ្តើមយកមកុដណាមួយក្នុងចំណោមមកុដទាំង ៦ នៃកម្មវិធី Miss Cambodia 2023។ កុំភ្លេចរង់ចាំតាមដានកម្មវីធីបវរកញ្ញា​កម្ពុជា​ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ