មហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍នាំគ្នាវែកញែកលើបទចម្រៀងថ្មីរបស់ រ៉េត ស៊ូហ្សាណា ដែលទើបទម្លាក់ថាក្រោយហក់ចូលផលិតកម្មបារមី ស្រដៀងទៅនឹងបទ «Good 4 u» របស់តារាចម្រៀងអាមេរិក Olivia Rodrigo។

យប់មិញនេះ Official MV បទ «Lost» បានចេញជាផ្លូវការ និងបានបង្ហោះទាំងនៅលើហ្វេសបុកផេករបស់ផលិតកម្មបារមី ដែលជាទ្រនំថ្មី និងអាខោនផ្ទាល់របស់ រ៉េត ស៊ូហ្សាណា។ ក្រោយបង្ហោះមិនបានប៉ុន្មានផង ហ្វេនៗជាច្រើនបាននាំគ្នាចូលខមិនសរសើរព្រោងព្រាតថា ហ្សាណា ជាតារាចម្រៀងស្រករក្រោយដែលពោរពេញដោយសមត្ថភាព មានទឹកដមសំឡេងល្អមិនចាញ់រៀមច្បង។
មានហ្វេនខ្លះទៀតនិយាយថា ហ្យាណា Taylor Swift ស្រុកខ្មែរទៀតផង មែនទែនទៅ ដោយសារតែ Taylor Swift ជាអាយដលរបស់នាងផងនោះដូច្នេះហាក់មិនមានអ្វីចម្លែកទេដែលការលេងខ្លួនរបស់នាងស្រដៀងម្ចាស់បទ «Cruel Summer»។ ទោះបីជាយ៉ាងនេះ ស្ទីល៍នៃការតុបតែងរបស់តារាស្រីរូបនេះហាក់ស្រដៀង Avril Lavigne និង Kelly Clarkson ដែរ។



ដោយឡែកក៏មានហ្វេនមួយចំនួនទៀតបានលើកឡើង និងមានការវែកញែកលើបទចម្រៀង «Lost» ថាស្រដៀងគ្នាខ្លាំងនឹងបទចម្រៀង «Good 4 u» របស់តារា Olivia Rodrigo។ នេះជាការយល់ឃើញរបស់ហ្វេនៗដែលធ្លាប់បានស្ដាប់បទចម្រៀង «Good 4 u» របស់ Olivia Rodrigo តែប៉ុណ្ណោះ រហូតធ្វើឱ្យពួកគេមានអារម្មណ៍ថាបទទាំងពីរមានភាពស្រដៀងគ្នាខ្លាំង ។
គួរឱ្យដឹងដែរថា រ៉េត ស៊ូហ្សាណា បានប្រកាសជាផ្លូវការក្លាយជាតារាចម្រៀងរបស់ផលិតកម្ម បារមី កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗ ហើយ Official MV បទ «Lost» គឺជាបទចម្រៀងទី១ របស់ ហ្សាណា នៅក្នុងផលិតកម្មបារមីផងដែរ ៕
រ៉េត ស៊ូហ្យាណា – Lost
Olivia Rodrigo – good 4 u























Account
Security
Favourite Content