YG ពន្យារពេលបញ្ចេញក្រុមនារី BABYMONSTER ក្រោមហេតុផលមួយនេះ​

BABYMONSTER ជាក្រុមចម្រៀងនារីរបស់ផលិតកម្ម YG ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជុំវិញពិភពលោក។ ថ្វីបើមិនទាន់ចេញច្រៀងជាផ្លូវការ ប៉ុន្ដែក្រុមចម្រៀងនារីមួយនេះបានទាក់យកចិត្តរបស់អ្នកគាំទ្រជាច្រើនតាមរយៈការច្រៀង និងរាំ ក្នុងកម្មវិធី Last Evaluation។

បើតាមប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា ក្រុមចម្រៀង BABYMONSTER មានគម្រោងចេញជាផ្លូវការក្នុងខែ កញ្ញា ឆ្នាំ ២០២៣ ប៉ុន្ដែមកទល់ពេលបច្ចុប្បន្ន នៅមិនទាន់ចេញជាផ្លូវការនូវឡើយជាហេតុធ្វើឲ្យអ្នកគាំទ្រហាក់មានការអន្ទះសារ និងព្រួយបារម្ភយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នា ក៏មានលេចពាក្យចចាមអារ៉ាមជាច្រើនទាក់ទិនសមាជិកម្នាក់ក្នុងក្រុម BABYMONSTER បានចាកចេញពីក្រុមទើបធ្វើឲ្យមានការពន្យារពេលបង្ហាញខ្លួនជាផ្លូវការ។

អ្នកគាំទ្រជាច្រើនបានបង្ហាញក្ដីបារម្ភអំពីសមាជិក Ahyeon ដោយសារតែរូបនាងស្រាប់តែបាត់ដំណឹងសូន្យលែងឃើញ។ ក្រុមអ្នកគាំទ្រជាច្រើនបានលើកឡើងថា រូបនាងមិនត្រូវបានប្រទះឃើញនៅផលិតកម្ម YG តទៅទៀតនោះទេ ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២៣ ខណៈសមាជិកផ្សេងទៀតនៅតែឃើញបង្ហាញសកម្មភាពចេញចូលក្នុងផលិតកម្ម YG។ លើសពីនេះ នៅថ្ងៃដែលក្រុមចម្រៀងនារី BLACKPINK ធ្វើការប្រគំតន្ដ្រីទេសចរណ៍នៅប្រទេសកូរ៉េខាងត្បូង សមាជិកទាំង ៦ រួមមាន Ruka, ASA, RORA, Chiquita, Haram និង  Pharita បានទៅគាំទ្រដល់រាមច្បមនៅកន្លែងប្រគំតន្ដ្រី លើកលែងតែ Ahyeon មិនត្រូវបានឃើញ។

យោងតាមប្រភពព័ត៌មាន Musicmundial បានឲ្យដឹងថា អ្នកជំនាញបានវិភាគថា ការពន្យារពេលការបង្ហាញខ្លួនផ្លូវការរបស់ក្រុមចម្រៀងនារី BABYMONSTER អាចមកពីហេតុផលពីរយ៉ាង៖ ទី ១ ភាពស្រពិចស្រពិលក្នុងការបន្ដកុងត្រាថ្មីរបស់ BLACKPINK និងទី ២ គឺអាចបណ្ដាលមកពីបញ្ហារឿងអាស្រូវដែលសមាជិក Ahyeon ធ្លាប់ប្រើប្រាស់ពាក្យមិនសមរម្យដែលធ្វើឲ្យមហាជនមួយចំនួនរិះគន់ ឬរូបនាងអាចកំពុងមានបញ្ហាត្រូវគេដកចេញពីក្រុម។

តែយ៉ាងណាក្ដី បើតាមរបាយការណ៍ចុងក្រោយរបស់ផលិតកម្ម YG បានឲ្យដឹងថា ពួកគេនឹងពន្យារពេលសម្រាប់ការបញ្ចេញក្រុមនារីថ្មីមួយនេះ។ សម្រាប់ហេតុផលគឺដោយសារចង់ពង្រឹងសមត្ថភាពបន្ថែមរបស់សមាជិក និងកំពុងយកចិត្តទុកដាក់បន្ថែមលើបទចម្រៀងក្បាច់រាំជាដើម។ ដោយសារតែក្រុមចម្រៀងនេះ ទទួលបានការចាប់អារម្មណ៍ដូច្នេះទើបត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យល្អលើសការរំពឹងទុក។ ស្របពេលដែលក្រុមការងារក្នុងផលិតកម្ម YG កំពុងខិតខំខ្លាំងសម្រាប់ការបញ្ចេញក្រុមចម្រៀងនារីថ្មី BABYMONSTER សម្រាប់ពេលវេលាចេញច្រៀងមិនទាន់បញ្ជាក់ជាផ្លូវការទេ ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ងំៗ Nayeon សមាជិកក្រុម TWICE ទិញបានអាផាតមិនប្រណីតកណ្ដាលក្រុង តម្លៃរាប់លានដុល្លារ

Nayeon សមាជិកក្រុមចម្រៀងនារីខេប៉ុប TWICE ត្រូវបានគេរាយការណ៍ថាបានទិញលំនៅដ្ឋានលំដាប់អភិជននៅក្នុងអគារ 'Brighton N40' ដែលមានទីតាំងនៅតំបន់

ខួបស្នេហា ៨ ឆ្នាំរបស់ គូម៉ា ត្រៀមទទួលកាដូរធំបំផុតក្នុងជីវិត

តារា​ចម្រៀង​សំឡេង​ស្រទន់ គូម៉ា ដែល​បាន​រៀប​មង្គលការ​ជាមួយ​តារា​សម្ដែង ម៉ៅ គឹមធីតា កាលពី​ឆ្នាំ​មុន ត្រៀម​ទទួល​សមាជិក​បន្ថែម​ក្នុង​គ្រួសារ។ ថ្មី​ៗ​នេះ​ដែរ​ម្ចាស់​បទ «បំណង​ចុងក្រោយ» បាន​អបអរ​ខួប​ស្នេហា ៨

តុលាការសម្រេចកាត់ទោសឱ្យ Areum អតីតសមាជិក T-ara ជាប់ពន្ធនាគាររយៈពេល ៨ខែ​

តារាចម្រៀងខេប៉ុប Areum បានជាប់ទោសឃាត់ខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៨ខែ ដោយព្យួរទោសសរុប ២ឆ្នាំ លើរឿងក្ដីរំលោភបំពានកុមារ និងការបរិហារកេរ្តិ៍អតីតស្វាមី។

អាល់ប៊ុមខេប៉ុប ៥ ក្រុមបានជាប់ជាអាល់ប៊ុមលក់ដាច់ច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៤

ក្រឡេកមើលការលក់ស៊ីឌីនៅ សហរដ្ឋអាមេរិកសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ សង្កេតឃើញថាមានក្រុមចម្រៀង K-pop ជាច្រើនដូចជា Stray Kids, Enhypen និង Ateez បាននាំមុខ ដោយជាប់ចំណាត់ថ្នាក់ៗកំពូលៗតែ

YG ប្រកាសបិទទ្វារ​ភ្នាក់ងារគ្រប់គ្រង​តារាសម្ដែង ហើយពោលពាក្យលាដល់សិល្បករធ្លាប់ជ្រកកោនក្រោមទ្រនំខ្លួន

ផលិតកម្ម YG Entertainment សម្រេចចិត្តលែងទទួលការងារគ្រប់គ្រងលើតារាសម្ដែងបន្តទៅទៀត ដោយចង់បង្វែរមកផ្ដោតលើវិស័យចម្រៀងវិញ។ នេះបើយោងតាមដំណឹងជាផ្លូវការនៅថ្ងៃទី១៧ ខែមករានេះ។

បាំង១ខែទៀតចូលរោងការ ស៊ិនឌី មុន្នីនាថ ជួបទុក្ខធំបាត់បង់លោកតាជាទីស្រលាញ់

នៅ​សល់​តែ​១​ខែ​ទៀត​ត្រូវ​ចូល​រោងការ​ តែ​​គូ​ដណ្ដឹង​តារា​ចម្រៀង Original Song ខាយ កញ្ញា ស៊ិនឌី មុន្នីនាថ ជួប​ទុក្ខ​ធំ ​ត្រូវ​បាត់​បង់​លោកតា​ជា​ទី​ស្រលាញ់​ទាំង​ដែល​មិន​បាន​ត្រៀម​ចិត្ត​ទុក​ជាមុន

ក្រុម Super Junior និងសិល្បករខេប៉ុបល្បីៗជាច្រើន នឹងចូលរួមកម្មវិធីប្រគំតន្រ្តីសប្បុរសនៅកម្ពុជា

ក្រុមតារាចម្រៀងខេប៉ុបដ៏ល្បី Super Junior និងសិល្បករខ្មែរជាច្រើនរូប នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល”​ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោង

Jang Won Young សារភាពមិនធ្លាប់ចង់ក្លាយជាអ្នកចម្រៀងទេ តែគ្រប់យ៉ាងជារឿងព្រហ្មលិខិតកំណត់

សមាជិកក្រុមចម្រៀងនារីខេប៉ុប IVE នាង Jang Won Young បានរៀបរាប់ពីភាពចៃដន្យ និងព្រហ្មលិខិតដែលនាំឱ្យនាងចូលប្រឡូកនៅក្នុងវិស័យចម្រៀង ទាំងដែលកន្លងមកនាងតែងប៉ងចង់ក្លាយជា អ្នកប្រកាសដំណឹង។

កូនខ្មែរអាមេរិក Sydney Marith បេក្ខភាពថ្មីទើបបង្ហាញខ្លួន Miss Supranational Cambodia 2025

កម្មវិធី Miss Supranational Cambodia 2025 បាន​រក​ឃើញ​បេក្ខភាព​ដែល​ឈ្នះ​វគ្គ​ជម្រុះ​រូបថត ដើម្បី​ឈាន​ជើង​ចូល​រួម​វគ្គ Supra Gate Audition ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ក្នុង​នោះ​មាន​ទាំង

ដឹងខ្លួនខុស T.O.P ពោលសុំទោសក្រុម BIGBANG និងអ្នកគាំទ្រជាលើកដំបូងក្នុងពេល១១ឆ្នាំ

តាមរយៈបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ T.O.P សុំទោសចំពោះកំហុសរបស់គាត់ ដែលធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Big Bang និងទង្វើមិនសមរម្យដែលខ្លួនបានធ្វើទៅលើអ្នកគាំទ្រ។