ច្បាស់ៗ! ព្រីន ក្នុងចិត្តតារាស្រី រចនា រ៉ាវ៉ាឌី ត្រឹមឋានៈបែបនេះសោះ

តារា​ស្រី​វ័យ​ក្មេង​ ​រចនា រ៉ាវ៉ាឌី ទម្លាយ​ខ្ទេច​គ្មាន​សល់​ នៅ​ពេល​ដែល​សួរ​ពី​ទំនាក់​ទំនង​រវាង​កញ្ញា​ និង​បុរស​សង្ហា​ ព្រីន​។​ ជា​ចម្លើយ​ដែល​គ្រប់​គ្នា​ចង់​ដឹង​ ជា​ពិសេស​ហ្វេន​ៗ​ដែល​ស្រលាញ់ ​និង​គាំទ្រ​អ្នក​ទាំង​ពីរ ​​និង​ចង់​ឃើញពួកគេ​ក្លាយ​ជា​គូរ​ស្នេហ៍​ស្រលាញ់​គ្នា​មែន​ទែន​។​​​

និយាយ​ពី​ទំនាក់​ទំនង​​រវាង​តារា​ស្រី​ រចនា រ៉ាវ៉ាឌី និង​តារា​សម្ដែង​ប្រុស​​ ព្រីន ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ ក៏​ដូចជា​ហ្វេន​ៗ ចាប់ផ្គូផ្គង​អ្នក​ទាំង​ពីរ​ឱ្យ​ស្រលាញ់​គ្នា​ ព្រោះ​ទង្វើ ​និង​កាយវិការ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ការ​សម្ដែង​ពិត​ជា​សម​គ្នា​ខ្លាំង ​​​ខណៈ​នៅ​ក្នុង​ជីវិត​ពិត​ អ្នក​ទាំង​ពីរ​គ្រាន់​ជា​មិត្ត​ភ័ក្តិ​ និង​ក្រុម​ការងារ​តែ​ប៉ុណ្ណោះ​។​ ជាក់​ស្ដែង រចនា រ៉ាវ៉ាឌី បាន​ទម្លាយ​អារម្មណ៍​របស់​ខ្លួន​ចំពោះ​លោក ព្រីន ក្នុងកម្មវិធី 3 Fun ថា​៖«​យើង​ស្គាល់​គ្នា​​ រាប់​អាន​ជិត​ស្និត​​ពេក​រហូតក្លាយ​ជា ​best friend បង​ប្រុស អ្នក​យល់​ចិត្ត​ខ្លាំង​​ពេក​ទៅ ​​រហូត​លេង​ហ៊ាន​ស្រលាញ់​គ្នា​» នេះ​ជា​ការ​ចម្លើយ​តប​របស់​តារា​ស្រី រ៉ាវ៉ាឌី នៅ​ក្នុង​កម្មវិធី​​ចែក​រំលែក​រឿង​ពិត​របស់ ​3 Fun ។​

គួរ​បញ្ជាក់​ដែរ​ថា រ៉ាវ៉ាឌី​ និង​​ព្រីន​ ​បាន​ចេញ​វីដេអូ​ជា​ច្រើន​រួម​គ្នា​ ព្រោះ​តែ​ភាព​ប៉ិន​ប្រសប់​ គួបផ្សំសមត្ថភាព​សម្ដែង​មាន​ភាព​ស៊ី​សង្វាក់​គ្នា ​ធ្វើ​ឱ្យ​វីដេអូ​និមួយៗ​​របស់​អ្នក​ទាំង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​។​ យ៉ាងណាមិញ កាល​ពី​ពេល​កន្លង​ទៅនេះដែរ ​លោក​ព្រីន​ក៏​ធ្លាប់​​បាន​សរសើរ​កញ្ញា​ រ៉ាវាឌី ​ផ្ទាល់​​មាត់​ថា ឆ្លាត​,​ពូកែ​ គាត់​ជា​ដៃ​គូ​សម្ដែង​ដ៏​ល្អ​សម្រាប់ខ្ញុំលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន