តារាស្រីវ័យក្មេង រចនា រ៉ាវ៉ាឌី ទម្លាយខ្ទេចគ្មានសល់ នៅពេលដែលសួរពីទំនាក់ទំនងរវាងកញ្ញា និងបុរសសង្ហា ព្រីន។ ជាចម្លើយដែលគ្រប់គ្នាចង់ដឹង ជាពិសេសហ្វេនៗដែលស្រលាញ់ និងគាំទ្រអ្នកទាំងពីរ និងចង់ឃើញពួកគេក្លាយជាគូរស្នេហ៍ស្រលាញ់គ្នាមែនទែន។
និយាយពីទំនាក់ទំនងរវាងតារាស្រី រចនា រ៉ាវ៉ាឌី និងតារាសម្ដែងប្រុស ព្រីន បានធ្វើឱ្យមហាជនជាច្រើន ក៏ដូចជាហ្វេនៗ ចាប់ផ្គូផ្គងអ្នកទាំងពីរឱ្យស្រលាញ់គ្នា ព្រោះទង្វើ និងកាយវិការរបស់អ្នកទាំងពីរនៅក្នុងការសម្ដែងពិតជាសមគ្នាខ្លាំង ខណៈនៅក្នុងជីវិតពិត អ្នកទាំងពីរគ្រាន់ជាមិត្តភ័ក្តិ និងក្រុមការងារតែប៉ុណ្ណោះ។ ជាក់ស្ដែង រចនា រ៉ាវ៉ាឌី បានទម្លាយអារម្មណ៍របស់ខ្លួនចំពោះលោក ព្រីន ក្នុងកម្មវិធី 3 Fun ថា៖«យើងស្គាល់គ្នា រាប់អានជិតស្និតពេករហូតក្លាយជា best friend បងប្រុស អ្នកយល់ចិត្តខ្លាំងពេកទៅ រហូតលេងហ៊ានស្រលាញ់គ្នា» នេះជាការចម្លើយតបរបស់តារាស្រី រ៉ាវ៉ាឌី នៅក្នុងកម្មវិធីចែករំលែករឿងពិតរបស់ 3 Fun ។



គួរបញ្ជាក់ដែរថា រ៉ាវ៉ាឌី និងព្រីន បានចេញវីដេអូជាច្រើនរួមគ្នា ព្រោះតែភាពប៉ិនប្រសប់ គួបផ្សំសមត្ថភាពសម្ដែងមានភាពស៊ីសង្វាក់គ្នា ធ្វើឱ្យវីដេអូនិមួយៗរបស់អ្នកទាំងទទួលបានការគាំទ្រច្រើន។ យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះដែរ លោកព្រីនក៏ធ្លាប់បានសរសើរកញ្ញា រ៉ាវាឌី ផ្ទាល់មាត់ថា ឆ្លាត,ពូកែ គាត់ជាដៃគូសម្ដែងដ៏ល្អសម្រាប់ខ្ញុំលោក៕























































Account
Security
Favourite Content